ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម្មិក​ឧបាសក​ផ្សាយ​ចំណែក​បុណ្យ

3 ឆ្នាំ មុន

នា​ថ្ងៃឧបោសថសីល​មួយ ធម្មិក​ឧបាសក​បាន​បន្លឺ​វាចា​ថា ឧកាស ! ខ្ញុំ​សូម​គោរព​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ ព្រះ​អង្គ​ខ្ជាក់​ចោល​ហើយ​នូវ​ថ្នាំ​ពិស ខ្ញុំ​សូម​បង្គំ​វន្ទា​ដោយ​សេចក្តី​គោរព​កោតក្រែង​ជ្រះថ្លា​សព្វ​ៗ​កាល ។ កម្ម​ជា​កុសល​ឯណា ដែល​ជា​ការ​ឥត​សៅហ្មង…

នា​ថ្ងៃឧបោសថសីល​មួយ ធម្មិក​ឧបាសក​បាន​បន្លឺ​វាចា​ថា ឧកាស ! ខ្ញុំ​សូម​គោរព​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ ព្រះ​អង្គ​ខ្ជាក់​ចោល​ហើយ​នូវ​ថ្នាំ​ពិស ខ្ញុំ​សូម​បង្គំ​វន្ទា​ដោយ​សេចក្តី​គោរព​កោតក្រែង​ជ្រះថ្លា​សព្វ​ៗ​កាល ។

កម្ម​ជា​កុសល​ឯណា ដែល​ជា​ការ​ឥត​សៅហ្មង រូប​ខ្ញុំ​បាន​កសាង ដោយ​ទ្វារ​កាយវាចា​ចិត្ត សូម​កុសល​ទាំង​អស់នោះ​បានជា​ប្រយោជន៍​មួយអន្លើ​ស្មើគ្នា​នៃ​ពោធិញ្ញាណ​របស់​ព្រះ​អង្គ​ផង បានជា​ប្រយោជន៍​ដល់​សព្វ​សត្វ​ទាំងពួង​ផង សូម​បាន​ក្តី​សុខ ក្តី​ចម្រើន​ដល់​បរិស័ទ​ទាំងឡាយ​៤​ផង និង​បាន​ដល់​អ្នកមាន​សទ្ធា​ក្នុង​សាសនា​នៃ​ព្រះ​តថាគត​ផង ។

ហើយ​បុណ្យ​នេះ​ក៏​សូម​បានជា​ចំណែក​នៃ​បុណ្យ​ស្មើ​ៗ​គ្នា ដែល​ខ្ញុំ​បំពេញ​ហើយដោយ​បុញ្ញកម្ម​ស្មោះ​ពិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ