ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ២នាក់ ធ្វើកម្មករ មិន​ស្រួល ចេញឆក់ម្តង ជាប់ខ្នោះ!

3 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នគរបាល បានឃាត់ខ្លួនជនសង្ស័យ ០២ នាក់…

ក្រុងព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នគរបាល បានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស គឺ​ឆក់កាបូប។

នោះគឺកាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ វេលាម៉ោង ២១ និង ៥០ នាទី មាន​ប្រជាពលរដ្ឋរាយការណ៍មកថា មានជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក សង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំម៉ូតូពណ៌ស និងមានស្លាកលេខ ព្រះសីហនុ 1F-1214 បានឆក់កាបូបពីស្រ្តីម្នាក់ ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចក៏ពួកគេទាំង ០២នាក់ បើកម៉ូតូរត់គេចខ្លួន​។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាល បាន​ស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់ ក៏ឃាត់បានជនសង្ស័យ ០២នាក់ និងម៉ូតូ ០១គ្រឿង ម៉ាក​សង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 នោះបាន នៅចំណុច​ម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​។

​ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ ដូចខាងក្រោម៖ ១-ឈ្មោះ សាន ភារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។ ២-ឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

ចំណែក​វត្ថុតាងចាប់យកបាន រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក សង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 (ជាមធ្យោបាយធ្វើសកម្មភាព)​។ 

​ជនសង្ស័យទាំង ០២នាក់ ខាងលើ ត្រូវបាន​កម្លាំងជំនាញការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល ​សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ​៕ ដោយ៖ ឈុន គឹមហៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ