ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិតចូលឆ្នាំចិន ប៉ូលិសណែនាំ​អាជីវករ មិនអោយលក់ផាវ និងកាំជ្រួចឡើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៧ ខែមករា បានចាត់​កម្លាំង ទៅណែនាំដល់អាជីវករ តាមផ្សារនានាទូទាំងខេត្ត មិនអោយ​លក់​ផាវ និងកាំជ្រួច ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះនេះទេ។…

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១៧ ខែមករា បានចាត់​កម្លាំង ទៅណែនាំដល់អាជីវករ តាមផ្សារនានាទូទាំងខេត្ត មិនអោយ​លក់​ផាវ និងកាំជ្រួច ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះនេះទេ។ ​ផា​វ និងកាំជ្រួច ត្រូវបានហាមឃាត់ មិន​ឲ្យ​ដុតឡើយ ក្នុងពេលសែនចូលឆ្នាំចិន នៅខែកុម្ភៈខាងមុខនេះ​។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា​ជាការណែនាំពីអគ្គស្នងការនគរបាលជាតិ និងអភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភូមិ.ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិនប្រពៃណី​ចិន.វៀតណាមខាងមុខនេះ គឺហាមមិនអោយដុតផាវ ឬបាញ់កាំជ្រួចឡើយ។

លោកបានបញ្ជាក់ថា ​កម្លាំងនគរបាលជំនាញខេត្តស្រុក.ក្រុង ត្រូវចុះណែនាំដល់អាជីវករ ដែលលក់ដូរតាមផ្សារ ក្នុងខេត្តបន្ទាយមានជ័យ មិនត្រូវលក់ផាវ ឬកាំជ្រួច សម្រាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន ប្រពៃណី​ចិន​វៀតណាមនេះទេ ព្រោះបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់ ហើយកាំជ្រួច អាចបង្ក​គ្រោះថ្នាក់បាន នៅពេលដុត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សង្ឃឹមថា បងប្អូនអាជីវករ ក្រោយទទួលការណែនាំពីមន្ត្រីជំនាញ នឹងអនុវត្តតាម ដោយគ្មានការលក់ដូរផាវ និងកាំជ្រួច ហើយបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិនប្រពៃណី​ចិន​វៀតណាមខាងមុខនេះ ក៏នឹងមិន​ដុតផាវ ឬកាំជ្រួចឡើយ៕ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ