ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​គុកសួររកមុខអ្នកប្តឹងនិងបំផ្លាញទ្រព្យ ត្រូវចាប់ចូលគុកម្តងទៀត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​​រយៈពេល​ជិត​១​ឆ្នាំ ពី​បទ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​​បងប្អូនជីដូនមួយ​ លុះ​ទើប​ចេញពី​​ពន្ធនាគារ​​បាន​ជិត​១​ស​ប្តា​ហ៍​ តែ​មិន​រាង​ចាល​បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ ផ្ទះ​ និង​រថយន្ត​​របស់​ជន​រង​គ្រោះជាត្រូវជា​​​បង​​​បង្កើត ​រួច​រត់គេច​ខ្លួន ក៏​ត្រូវ​​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក​ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​បាន…

​ខេត្តបន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​​រយៈពេល​ជិត​១​ឆ្នាំ ពី​បទ​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​​បងប្អូនជីដូនមួយ​ លុះ​ទើប​ចេញពី​​ពន្ធនាគារ​​បាន​ជិត​១​ស​ប្តា​ហ៍​ តែ​មិន​រាង​ចាល​បាន​បង្ក​ឲ្យ​ខូចខាត​ម៉ូតូ ផ្ទះ​ និង​រថយន្ត​​របស់​ជន​រង​គ្រោះជាត្រូវជា​​​បង​​​បង្កើត ​រួច​រត់គេច​ខ្លួន ក៏​ត្រូវ​​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក​ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​បាន ​រួច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត ។

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ​ខែមករា ឆ្នាំ​២០២១ ​នៅ​ចំណុច​​ផ្ទះ​របស់​ឈ្មោះ​រីក សំ​រឿង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​បង​បង្កើត នៅ​ភូមិ​គោក​ចាស់ ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ​ជន​បង្ក ឈ្មោះ រីក រួន ភេទ ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ចាស់ ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជន​នេះ​ធ្លាប់​បាន​ជាប់គុក​រយៈពេល​ជិត​១​ឆ្នាំ ពី​បទ​បង្ក​ឲ្យ​ខូចខាត​ទ្រ​ព្យ​សម្បត្តិ​អ្នក​ដទៃ​(​ផឹកស្រា​ស្រវឹង​ដុត​ម៉ូតូ​បងប្អូន​ជីដូនមួយ​)​ ។

លោក​អធិការនគរបាល​ស្រុកភ្នំស្រុកបាន​ឱ្យ​ដឹង​បន្ត​ថា ​នៅវេលាម៉ោងកើតហេតុ​ខាងលើ​ ជនសង្ស័យ​​រូប​​នេះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​មក​រក​បងប្អូន​ ដោយ​សួរ​រក​អ្នក​ដែល​បាន​ប្តឹង​ខ្លួន​ឲ្យ​នគរបាល​ចាប់ខ្លួន​ដាក់គុក បន្ទាប់​មក​ជន​នេះ​បាន​ធ្វើ​សកម្មភាព​យក​ដំបង​ឈើ​វាយ​បំផ្លាញ ម៉ូតូ វាយ​ឡាន វាយ​កញ្ចក់​ទ្វារផ្ទះ កញ្ចក់​ប​ង្អូ​ច​ផ្ទះ​របស់​ឈ្មោះ​រីក សំ​រឿង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​បង​បង្កើត បណ្តាល​បែកបាក់​ខូចខាត​អស់ រួច​ហើយ​រត់គេច​ខ្លួន​ ។

​លោក​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​​បន្ត​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​​ខាងលើនេះ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ណាំ​តៅ បាន​ចុះ​ស្រាវជ្រាវ​និង​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ជន​បង្ក​ឈ្មោះ រីក រួន ដែលរ​ត់ទៅ​សំងំ​លាក់ខ្លួន​នៅផ្ទះ​ម្តាយបង្កើត​របស់​គេ ។

​បច្ចុប្បន្ន​ជនសង្ស័យ​​ម្នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ