ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ និង​កូន​គាត់​ភ័យ​មិន​ស្ទើរ ខណៈ​លឺ​គេ​ថា ប្តី​សុខ​ៗ​សន្លប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ដែល​មាន​អាយុប្រមាណ​ជាង ៥0​ឆ្នាំ​ម្នាក់​បាន​សន្លប់​បាត់ស្មារតី​ដេក​ស្តូកស្តឹង ខណ​:​ដែល​រូប​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 មួយ​គ្រឿង​តាម​ផ្លូវ​ម្នាក់់ឯង សុខ​ៗ​ហើយ​ក៏​ដួល​នោះ​ដែល​ករណី​នេះ​ដែរ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ដែល​មាន​អាយុប្រមាណ​ជាង ៥0​ឆ្នាំ​ម្នាក់​បាន​សន្លប់​បាត់ស្មារតី​ដេក​ស្តូកស្តឹង ខណ​:​ដែល​រូប​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 មួយ​គ្រឿង​តាម​ផ្លូវ​ម្នាក់់ឯង សុខ​ៗ​ហើយ​ក៏​ដួល​នោះ​ដែល​ករណី​នេះ​ដែរ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មិន​មាន​អ្នក​ណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ ក៏​ស្រាប់​ឮ​សំឡេង​ដួល​ម៉ូតូ​មួយ​លាន់ឮ​តែ​ប្រាវ​នាំ​គ្នា​ក្រឡេក​មើលទៅ​ក៏​ស្រាប់តែ​បានឃើញ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ ២០២០ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​១AJ-៩៥០១ ដួល​នៅ​លើ​ផ្លូវ និង​មាន​បុរស​វ័យ​ចំណាស់​ម្នាក់​ដេក​ស្តូកស្តឹង​សន្លប់​បាត់ស្មារតី​ឈឹង​តែ​ម្នាក់ឯង ហើយ​ក៏​បាន​នាំ​គ្នា​លើ​ទាំង​ម៉ូតូ​ទាំង​មនុស្ស​យក​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ច្របាច់​គក់​ធ្វើ​ច​នា​សង្គ្រោះ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​អ្នក​នៅ​ក្បែរ​ខាង​បាន​លើក​ទាំង​ម៉ូតូ និង បុរស​វ័យ​ចំណាស់​ទៅ​ធ្វើការ​សង្គ្រោះ ហើយ​នៅ​តែ​មិនដឹង​ខ្លួន​នោះ ក៏​ឆែក​រក​លេខ​ទូរស័ព្ទ​ទាក់ទង​រក​ក្រុម​គ្រួសារ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ តែ​រូប​គាត់​នៅ​តែ​មិនដឹង​ខ្លួន ។

ពាក់​ព​ន្ធ័​ទៅ និង​ករណី​បុរស​វ័យ​ចំណាស់​ម្នាក់ ដួល​ម៉ូតូ​សន្លប់​បាត់ស្មារតី​នេះ​ដែរ មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា មក​ពី​រូប​គាត់​ជិះ​ៗ​ងងឹតមុខ​ដួល​ដោយ​ខ្លួនឯង ឬ​ក៏​ដោយ​មាន​យាន្ត​យន្ត​ផ្សេង​ទៀត​មក​ប៉ះ​នោះ​ឡើយ ?

ក្រោយ​ពី​ក្រុម​គ្រួសារ​ប្រពន្ធ កូន មក​ដល់​នាំ​គ្នា​ធ្វើការ​ច្របាច់​គក់ និង​ចលនា​អោយ​បុរស​វ័យ​ចំណាស់​នៅ​តែ​សន្លប់​បាត់ស្មារតី​ឈឹង​នៅ​មិនដឹង​ខ្លួន និង​ចាំ​ឡានពេទ្យ​មក​យក​យូរ​ពេក​នោះ​ក៏​នាំ​គ្នា​ដឹក​តាម​រ៉ឺ​ម៉ក​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ