ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Özil បង្ហោះ​សារ​រំជួលចិត្ត​មួយ​ក្រោយ​ទៅ​ចូលរួម​ជាមួយ Fenerbahçe

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Mesut Özil បាន​បង្ហោះ​សារ​ខ្លី​មួយ បន្ទាប់​ពី​សម្រេចការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស​តួ​ក​គី Fenerbahçe ដោយ​បង្ហាញ​ពី​ការ​គោរព និង​សេចក្តី​ស្រលាញ់​ដ៏​ធំធេង​របស់​គេ​ចំពោះ​ក្លិប…

អង់គ្លេស ៖ កីឡាករ Mesut Özil បាន​បង្ហោះ​សារ​ខ្លី​មួយ បន្ទាប់​ពី​សម្រេចការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស​តួ​ក​គី Fenerbahçe ដោយ​បង្ហាញ​ពី​ការ​គោរព និង​សេចក្តី​ស្រលាញ់​ដ៏​ធំធេង​របស់​គេ​ចំពោះ​ក្លិប Arsenal​។

អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​សារ​ខ្លី​ចុង​ក្រោយ​មួយ​ក្នុង​បណ្តាញ​ទំនាក់ទំនង Twitter របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា «​មិន​ថា​ខ្ញុំ​នៅ​ទី​នេះ​ឬ​អត់ ខ្ញុំ​នឹង​នៅ​តែ​គាំទ្រ​ក្រុម​កាំភ្លើង​ធំ​របស់ខ្ញុំ​ជា​និច្ច​»​។

ជម្រាប​ជូន​ថា Özil បាន​សម្រេច​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជាមួយ Fenerbahçe ដោយ​រូបគេ​នឹង​ទទួល​ប្រាក់​ឈ្នួល ៦,៧​ម៉ឺន​ផោន​ក្នុង​១​ស​ប្តា​ហ៍ ដែល​តិច​ជាង​ឆ្ងាយ​ពី​ប្រាក់​ឈ្នួល​ចំនួន ៣៥​ម៉ឺន​ផោន​ក្នុង​១​ស​ប្តា​ហ៍​កាល​នៅ​ជាមួយ Arsenal​។

សូម​រំលឹក​ជូន​ថា Mesut Özil បាន​ផ្លាស់​ពី Real Madrid មក​ចូលរួម​ជាមួយ Arsenal កាលពី​ឆ្នាំ​២០១៣ ក្នុង​តម្លៃ ៥០​លាន​អឺ​រ៉ូ​។ រយៈពេល​៧​រដូវ​កាល​ជាមួយ​កាំភ្លើង​ធំ រូបគេ​ស៊ុត​បញ្ចូល​ទី​បាន ៤៤​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ២៥៤​ប្រកួត​។ ដោយ​ឈ្នះ​ពានរង្វាន់ FA Cup ៣​លើក និង Community Shield ចំនួន​១​លើក​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ