ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​រថភ្លើង​ធំ​ជាងគេ​នៅ​អាហ្វ្រិក​ខាងកើត​រួចរាល់​ឆ្នាំ​2018

8 ឆ្នាំ មុន

ផ្លូវ​រថភ្លើង​ធំ​ជាងគេ​បង្អស់​របស់​អាហ្វ្រិក​ខាងកើត «Standard Gauge Railway>> ហៅ​កាត់​ថា SGR នឹង​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ​២០១៨ ។ នោះ​គឺជា​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ប្រចាំ​ប្រវត្តិសាស្ត្រ ។ SGR សាងសង់​ឡើង

ផ្លូវ​រថភ្លើង​ធំ​ជាងគេ​បង្អស់​របស់​អាហ្វ្រិក​ខាងកើត «Standard Gauge Railway>> ហៅ​កាត់​ថា SGR នឹង​លេច​រូបរាង​ឡើង​នៅ​ឆ្នាំ​២០១៨ ។ នោះ​គឺជា​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំ​ប្រចាំ​ប្រវត្តិសាស្ត្រ ។ SGR សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន និង​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​របស់​រដ្ឋាភិបាល​ចិន​ដែរ ។

ស្ថិត​ក្នុង​ទំហំ​សាងសង់​អស់​ទឹកប្រាក់ ១៤​ពាន់​លាន​ដុល្លារ ផ្លូវ​រថភ្លើង SGR នឹង​ភ្ជាប់​ទៅ​កាន់​បណ្តា​ទីក្រុង ធំ​ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​ដើម្បី​បង្កើន​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​កាត់​ប​ន្ធ​យ​ពេលវេលា​ក្នុង​ការ​ដឹក​ជ​ញ្ចូ​ន​ទំនិញ​ឆ្លងកាត់​ព្រំដែន ។ ចំពោះ​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជូន​នឹង​កាត់​បន្ថយ​ពី​២០​ដុល្លារ​មក​៨​ដុល្លារ សម្រាប់​ទំនិញ​​១​តោន​។ ចំពោះ​ពេលវេលា​ធ្វើ​ដំណើរ​ពី​ទីក្រុង Nairobi ទៅ​ទីក្រុង​កំពង់​ផែ Mombasa កាត់​បន្ថយ​ពី​១២​ម៉ោង​មក​ត្រឹម​៤​ម៉ោង​ប៉ុណ្ណោះ​។

ប្រទេស​អាហ្វ្រិក​ខាងកើត​គឺជា​តំបន់​ខាងកើត​នៃ​ទ្វីបអាហ្វ្រិក ។​តាម​រយៈ​ការ​បង្ហាញ​ពី​ទីតាំង​ភូមិសាស្ត្រ​របស់​អង្គការសហប្រជាជាតិ​ឱ្យ​ដឹង​ថា រួម​មាន​ប្រទេស​ចំនួន​២០ បង្កើត​បានជា​ទ្វីបអាហ្វ្រិក​ខាងកើត ។ ប្រទេស​អាហ្វ្រិក​ខាងកើត​គឺជា​ទឹកដី​បៃតង​ដែល​មាន​សម្រស់​ធម្មជាតិ​ខៀវស្រងាត់ និង​ជា​ជម្រក សត្វព្រៃ​ផង​ដែរ ។

ប្រទេស​អាហ្វ្រិក​ខាងកើត មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ដោយសារ​តែ​ធនធាន​ស្តេច​សត្វព្រៃ​ចំនួន​៥​ប្រភេទ គឺ​សត្វ​តោ ដំរី ក្របី ខ្លា​លី​អូ​ផាត និង​រមាស​ស្បែក​ស​-​ខ្មៅ ។ ពួក​វា​សុទ្ធ​តែ​​អម្បូរ​ពូជ​សត្វ​អាហ្វ្រិក​មាន​ន័យ​ថា​មាន​កម្លាំង​ខ្លាំង និង​ស៊ាំ​ទៅ​នឹង​អាកាសធាតុ​ក្តៅ ។ ក្រៅពី​នេះ​អាហ្វ្រិក​ខាងកើត​មាន​ភ្នំ​ខ្ពស់​ជាងគេ​នៅ​អាហ្វ្រិក​ចំនួន​ពីរ​គឺ​ភ្នំ​គី​លី​ម៉ា​ន់​ចា​រូ និង​ភ្នំ​កេ​ន​យ៉ា និង​មាន​បឹង​ទឹកសាប​ធំ​ជាងគេ​ទី​២ របស់​ពិភពលោក​គឺ «Lake Victoria» និង​បឹង​ជ្រៅ​ជាងគេ​ទី​២​លើ​លោក​គឺ​បឹង «Lake Tanganyika»៕