ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជ្រើសរើស​ពាណិជ្ជកម្ម​តាម​រយៈ​ការទូត ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​បន្ថែម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​បន្ថែម កម្ពុជា​បាន​ជំរុញ​ឱ្យ​មានការ​ធ្វើ ពាណិជ្ជកម្ម​តាម​រយៈ​ការទូត ដោយ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ការទូត សេដ្ឋកិច្ច សម្រាប់​ឆ្នាំ ២០២១ ដល់​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​បន្ថែម កម្ពុជា​បាន​ជំរុញ​ឱ្យ​មានការ​ធ្វើ ពាណិជ្ជកម្ម​តាម​រយៈ​ការទូត ដោយ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ការទូត សេដ្ឋកិច្ច សម្រាប់​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣ ។ យុទ្ធសាស្ត្រ​នេះ​នឹង​ពង្រឹង​ជ​ន្ទ​ល់​កំណើនសេដ្ឋកិច្ច កាត់​បន្ថយ​ការ ពឹងផ្អែក​លើ​ជំនួយ​ពី​ខាងក្រៅ​ប្រ​ទស​ផង​ដែរ ។

បើ​តាម​ឯកឧត្តម ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ត្រូវ​បាន រៀបចំ​ឡើង​នៅ​ក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​ពិភពលោក ក៏​ដូច​ជា​កម្ពុជា កំពុង​ប្រឈម​ទៅ នឹង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល​ជាង ៣​ទស​វត្ស​ចុង​ក្រោយ​នេះ ។ ការ​គំរាម​គំ​ហែង​នេះ​បណ្តាល​មក​ពី​កត្តា​គួប​ផ្សំគ្នា​ជា​ច្រើន ក្នុង​នោះ​កត្តា​ធំ​ជាងគេ ២ គឺ កត្តា ធម្មជាតិ និង​កត្តា​មនុស្ស ។ ការ​ផ្ទុះ និង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ពិភព លោក​ទាំងមូល​រង្គោះរង្គើ​ផង​ដែរ ។

ឯកឧត្តម​បន្ត​ថា ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​ត្រឹមតែ​លាតសន្ធឹង​លើ វិស័យ​សេដ្ឋ កិច្ច សង្គម និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ តែ​ក៏​ហក់​ចូល​ក្នុង​សង្វៀន​នយោបាយ ដោយ​ការ​ធ្វើ​ន​យោ បាយ​តូប​នី​យ​កម្ម ដើម្បី​យក​កំហុស​នៃ​អសមត្ថភាព​របស់​ខ្លួន ក្នុង​ការ​ទប់ស្កាត់​ជំងឺ​នេះ​ទៅ​ទំ លាក់​ឱ្យ​អ្នក​ដទៃ ។ កត្តា​មនុស្ស​នេះ​កំពុង​ធ្វើ​ឱ្យ​ស្ថិរភាព និង​វិបុលភាព​រយៈពេល​ជាង ៧០​ឆ្នាំ ដែល​កើត​ចេញពី​សណ្តាប់ធ្នាប់​អន្តរជាតិ ផ្អែក​លើ​ពហុ​ប៉ូ​ល​និយម និង​ច្បាប់​អន្តរជាតិ​នោះ ទទួល​រង​ភាព​រង្គោះរង្គើ​យ៉ាង​ខ្លាំង ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការ​ប្រជែង​គ្នា​រវាង​មហាអំណាច​អា​មេ​រិ​ក និង​ចិន នា
ដើម​អាណត្តិ​របស់​ប្រធានាធិបតី Trump បាន​ចាប់ផ្តើម​ពី​ការ​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​នោះ បាន រីក​រាលដាល​ដល់​សមរភូមិ​ផ្សេង​ទៀត​មាន សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែង​ទំលាក់​កំហុស និង​បញ្ហា​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​មនោ​គម​វិជ្ជា ។ អ្វី​ដែល ធ្ងន់ធ្ងរ​នោះ គឺ​ការ​រួម​បញ្ចូល​គ្នា​នៃ​កត្តា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ ពោល​គឺ​រដ្ឋាភិបាល​ត្រូវ​ចាត់ វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​ផង និង​ដោះស្រាយ​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច និង​សង្គម ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ផង ។ ហើយ​ធ្ងន់ធ្ងរ​បំផុត​ទៅ​ទៀត​សម្រាប់​កម្ពុជា គឺ​ថែម​ពីលើ​អ​ម្រែ​ក​ទាំង​សងខាង​ស្មា​របស់​យើង គឺ​កា​រដក​របប​អនុគ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ EBA ២០% បន្ថែម​ទៀត ។

ឯកឧត្តម​បន្ថែម​ទៀត​ថា ទណ្ឌកម្ម​ដែល EU បាន​សម្រេច​ដាក់​មក​លើ​កម្ពុជា ក្នុង​គ្រា ដែល​ប្រទេស​តូច​មួយ​នេះ​កំពុង​ប្រមូល​កិច្ច​ប្រឹងប្រែង​គ្រប់យ៉ាង ធនធាន​គ្រប់​ប្រភេទ និង​ម​ធ្យោ បាយ​ចំរុះ ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ផង និង​ទប់​កុំឱ្យ​សេដ្ឋកិច្ច​ដួល​រំលំ ផង ត្រូវ​បាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហៅ​យ៉ាង​ច្បាស់​ក្នុង​សុន្ទរកថា ទៅ​កាន់​មហា​ស​ន្និ បាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៥ ថា ជា​ភាព​អយុត្តិធម៌ ។

ជាង​នេះ​ទៅ​ទៀត​ក្រសួងការបរទេស​បាន​ប្តេជ្ញា រៀបចំ​តាក់តែង​នូវ​យុទ្ធសាស្ត្រ​ការទូត សេដ្ឋកិច្ច​នេះ ដើម្បី​ជា​ត្រីវិស័យ ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​ការងារ ផ្នែក​ការទូត​សេដ្ឋកិច្ច និង ដើម្បី​ចូលរួម​ជា​វិភាគទាន ពង្រឹង​ជ​ន្ទ​ល់​កំណើនសេដ្ឋកិច្ច កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ជំនួយ​ពី ខាងក្រៅ និង​លើកកម្ពស់​ផលប្រយោជន៍​កម្ពុជា នៅ​ក្នុង​តំបន់​និង​អន្តរជាតិ ដោយ​ផ្តោត​ទៅ គោលដៅ ៤ ធំ​ៗ គឺ​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​, ការ​ទាក់ទាញ​ការ​វិនិយោគទុន​ផ្ទាល់​ពី​បរ ទេស​, ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឱ្យ ដឹង​ថា តាម​រយៈ​យុទ្ធសាស្ត្រ​ការទូត សេដ្ឋកិច្ច ក្រសួងការបរទេស នឹង​ដើរតួ​ជា​អ្នក​សម្រប សម្រួល និង​ជំរុញ​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ទាក់ទាញ​ការ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស ជំរុញ​ឱ្យ​មាន​កំណើន នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ តាម​រយៈ​ការ​ពង្រឹង​តម្លៃ​វប្បធម៌​ខ្មែរ​នៅ​ក្រៅប្រទេស និង​អភិវឌ្ឍ​ធនធាន​អ្នកការទូត ជំនាន់​ថ្មី ប្រកបដោយ​វិជ្ជាជីវៈ សមត្ថភាព​ខ្ពស់ សកម្ម​ការពារ និង​លើក​ស្ទួយ​ផលប្រយោជន៍​ជាតិ​លើ គ្រប់​វិស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ