ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid យក​បាន​តារា​ឆ្នើម​របស់ Bayern Munich ហើយ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ពី Marca របស់​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា​ក្លិប​អធិរាជ​ស Real Madrid បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​ការ​ផ្ទេរ​ខ្សែបម្រើ​ការពារ David Alaba…

អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ពី Marca របស់​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា​ក្លិប​អធិរាជ​ស Real Madrid បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​ការ​ផ្ទេរ​ខ្សែបម្រើ​ការពារ David Alaba របស់​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich សម្រាប់​រដូវ​កាល​ក្រោយ​ដោយ​គ្មាន​តម្លៃ​ខ្លួន​។

កីឡាករ​អន្តរជាតិ​អូ​ទ្រី​ស​វ័យ​២៨​ឆ្នាំ​រូប​នេះ នឹង​ក្លាយជា​កីឡាករ​ពេញ​សិទ្ធិ​របស់ Real Madrid នៅ​ពេល​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប Bayern Munich នា​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ ២០២១ ខាង​មុខ​នេះ​។

Alaba បាន​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ជាមួយ Real Madrid ដោយ​រូបគេ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រមាណ ១១​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​។

សូម​រំលឹក​ថា David Alaba បាន​ចូលរួម​ជាមួយ Bayern Munich ចាប់​តាំង​ឆ្នាំ ២០០៩ ដោយ​បង្ហាញខ្លួន​ចំនួន​៤០៨​ប្រកួត ស៊ុត​បញ្ចូល​ទី​បាន​៣២​គ្រាប់ និង​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ទាំង Bundesliga និង Champions League ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ