ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​នៃ​ការ​រៀបចំ​បណ្តុះ​កូន​ដំណាំ និង​ការ​ដាំ​ដំណាំ

13 ឆ្នាំ មុន

ជា​ទូទៅ​ដើម្បី​បណ្តុះ​កូន​ដំណាំ​ឱ្យ​ដុះ​លូតលាស់​បាន​ល្អ យើង​គួរ​គិតគូរ​ឱ្យ​បាន​ច្រើន​ទៅ​លើក​ត្ដា​មួយ​ចំនួនដូច​ជា ៖ ការ​រៀបចំ​ថ្នាលសំរាប់​បណ្តុះ​កូន​ដំណាំ​, ការ​រៀបចំ​លាយ​ដី​សំរាប់​បណ្តុះ និង​វិធី​ការពារ​ឱ្យ​ដំណាំ​កុំឱ្យ​មានការ​បំផ្លាញ​ពី​សត្វល្អិត​។ យើងខ្ញុំ​សូម​លើកយក​បទ​ពិសោធន៍​បណ្តុះ​កូន​ដំណាំ​របស់​កសិករ​ម្នាក់​មក​ បង្ហាញ​ដូច​ខាងក្រោម ៖

ជា​ទូទៅ​ដើម្បី​បណ្តុះ​កូន​ដំណាំ​ឱ្យ​ដុះ​លូតលាស់​បាន​ល្អ យើង​គួរ​គិតគូរ​ឱ្យ​បាន​ច្រើន​ទៅ​លើក​ត្ដា​មួយ​ចំនួនដូច​ជា ៖ ការ​រៀបចំ​ថ្នាលសំរាប់​បណ្តុះ​កូន​ដំណាំ​, ការ​រៀបចំ​លាយ​ដី​សំរាប់​បណ្តុះ និង​វិធី​ការពារ​ឱ្យ​ដំណាំ​កុំឱ្យ​មានការ​បំផ្លាញ​ពី​សត្វល្អិត​។ យើងខ្ញុំ​សូម​លើកយក​បទ​ពិសោធន៍​បណ្តុះ​កូន​ដំណាំ​របស់​កសិករ​ម្នាក់​មក​បង្ហាញ​ដូច​ខាងក្រោម ៖
១-​    ​ការ​រៀបចំ​ធ្នើរ ៖ មុន​នឹង​សាប​កូន​បន្លែ ត្រូវ​រៀបចំ​ធ្វើ​ធ្នើរ​ឱ្យ​បាន​ខ្ពស់​ផុត​ពី​ដី​ប្រវែង ៥-៧​តឹក ដើម្បី​ការពារ​កុំឱ្យ​សត្វល្អិត ដូច​ជា សត្វ​ស្រមោច​ញំ និង​ដង្កូវ​ដី​មក​បំផ្លាញ​បាន​។ នៅ​ជើង​ធ្នើរ គាត់​បាន​លាបប្រេង​ម៉ាស៊ីន ឬ​ប្រេងម៉ាស៊ូត ដើម្បី​ការពារ​សត្វល្អិត​ញំ​គ្រាប់ និង​បំផ្លាញ​គ្រាប់​ដំណាំ​បាន​។
២-​    ​ការ​លាយ​ជី​សំរាប់​សាប ៖ មុន​ពេល​សាប​គ្រាប់​គាត់​បាន​លាយ​ជីកំប៉ុស្ដ​មួយ​បង្គី ដីដំបូក​មួយ​បង្គី បើ​គ្មាន​ជីកំប៉ុស្ត​ទេ អាចលាយ​លាមក​គោ​ពុក​ក៏​បាន​ដែរ​) ដីខ្សាច់​កន្លះ​បង្គី អង្កាម​ដុត​មួយ​បង្គី ចំពោះ​អង្កាម​ដុត​កុំ​ឱ្យទៅ​ជា​ផេះ យើង​ដុត​ឱ្យ​ខ្លោច ល្មម​ៗ​បាន​ហើយ​) បន្ទាប់​មក​យក​សារធាតុ​ទាំង​អស់នោះ​ទៅ​លាយ​ច្របល់​ជាមួយ​គ្នា​ឱ្យ​សព្វ រួច​ហាល​ចោល​ឱ្យ​សួត ទើបយក​មក​ដាក់​លើ​ធ្នើ​កំរាស់​១០​សង្ទីម៉ែត្រ​។ ធ្វើ​ដូច្នេះ គឺ​ឱ្យ​កូន​បន្លែ​មាន​ដើម​ថ្លោស​ល្អ ហើយ​ម្យ៉ាងទៀត​ដី​ធូរ ងាយស្រួល​ក្នុង ការ​ដក​យក​ទៅ​ដាំ​នៅ​ទីតាំង​ថ្មី​។
៣-​    ​ការ​ថែទាំ​កូន​ដំណាំ ៖ ក្រោយ​ពេល​កូន​ដំណាំ​ដុះ​បែក​ស្លឹក ២-៣ ហើយ យើង​ត្រូវ​ស្រោច​បំប៉ន​ជី​កំ​ប៉ុ​ស្ត ទឹក​បន្ថែម លុះដល់​កូន បន្លែ​មាន​អាយុ​១៨-២០​ថៃ អាច​ដក​យក​ទៅ​ដាំ​លើ​រង​បាន​។ ក្នុង​ដំណាក់កាល​កូន​ដំណាំ​កំពុង​លូតលាស់ត្រូវ​រៀបចំ​ថ្នាំ​ផ្សំ សំរាប់​កំចាត់​ចៃ ដែល​មក​បំផ្លាញ​កូន​ដំណាំ​។ វិធី​ផ្សំ​មាន​ដូច​ជា ៖
-​    ​មើម​ខ្ទឹមស ០,៥ គីឡូក្រាម
-​    ​មើម​ខ្ទឹមបារាំង ០,៥​គីឡូក្រាម
-​    ​ស្លឹក​ស្បៃរឿង ០,៥​គីឡូក្រាម
-​    ​ស្លឹក​ម្រុំ ០,៥​គីឡូក្រាម
-​    ​ស្លឹក​ទាប ០,៥​គីឡូក្រាម
-​    ​ស្លឹក​ម្ទេស ០,៧​គីឡូក្រាម
-​    ​សាប៊ូ ៤​ស្លាបព្រា​បាយ រួម​ជាមួយ​ប្រេងកាត​កន្លះ​កំប៉ុង​ទឹកដោះគោ​ផង​ដែរ​។
៤-​    ​វិធី​ផ្សំ ៖​យក មើម​ខ្ទឹមស មើម​ខ្ទឹមបារាំង ស្លឹក​ស្បៃរឿង ស្លឹក​ម្រុំ ស្លឹក​ទាប ស្លឹក​ម្ទេស ហាន់​ចូល​គ្នា​ឱ្យ​ល្អិត​ល្មម រួច​បុក ឱ្យ​ទក់​ៗ ដើម្បី​ឱ្យ​ចេញ​ជាតិ ហើយ​យក​ទៅ​ដាក់​ត្រាំ​ក្នុង​ពាង រក្សា​ទុក​ក្រោម​ម្លប់ឈើ និង​គ្រប​ឱ្យ​ជិត​។ ក្នុង​រយៈពេល​រក្សា ទុក ត្រូវ​ឧ​ហ្សា​ហ៍​កូរ​វា ១-២​ថៃ​ម្ដង ដើម្បី​ឱ្យ​ជីវា​ឆាប់​កាច់​។ ក្រោយ​រយៈពេល​១៥​ថែ យើង​អាច​យក​ទឹក​ថ្នាំ​នោះ​មក ប្រើ​បាន​។
៥-​    ​របៀប​ប្រើ ៖  ត្រូវ​យក​ទឹក​ថ្នាំ​ផ្សំ​រួច​ចំនួន​១​លី​ត្រ លាយ​នឹង​ទឹក​ធម្មតា​ចំនួន​៥​លី​ត្រ រួច​កូរ​ឱ្យ​សព្វ បន្ទាប់​មក​ស្រោច​ទៅ​លើ បន្លែ​រាល់​២-៣​ថៃ ស្រោច​ម្ដង​។
៦-​    ​ការ​រៀ​បំ​រង​សំរាប់​ស្ទូង ឬ​ដាំ​កូន​បន្លែ និង​ការ​លាយ​ជី​សំរាប់​ដាក់​លើ​រង ៖ មុន​នឹង​ស្ទូង​កូន​បន្លែ​លើ​រង យើង​ត្រូវ​រៀបចំ​រងឱ្យ​ហើយ​សិន ដោយ​កាប់​ផ្លា​ក់​ដី​ហាល​ឱ្យ​ឆ្អិន​រយៈពេល​៧​ថៃ ឬ​១៥​ថែ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ដល់​កូន​បន្លែ ព្រោះ​បើ​យើង​ដាំ ដំណាំ​ទៅ​លើ​ដី​មិន​ឧា​ន​សំលាប់​មេរោគ​អស់នោះ ពួក​វា​អាច​មក​បំផ្លាញ​ដល់​ដំណាំ​របស់​យើង​វិញ​មិន​ខាន់​។ ចំពោះ​ជី ដែល​ត្រូវ​យក​មក​ប្រើ​នោះ​មាន​ដូច​ជា អង្កាម​ដុត ដី​ដុត លាមក​គោ​ពុក ជីកំប៉ុស្ដ​គោ លាមក​មាន់ លាមក​ប្រជៀវ អង្កាម​ដុត និង​ដីដំបូក​។ ចំពោះ​ការ​ដុត​ដូច​ជា អង្កាម គឺ​មិន​ត្រូវ​ឱ្យ​ឆេះ​ចេញ​ជា​ភ្លើង​ទេ គឺ​ត្រូវ​ដុត​ឱ្យ​ហុយ​ជា​ផ្សែង​ទើប​ល្អ​។ បន្ទាប់​មក យើង​ច្របល់​សារធាតុ​ទាំងនោះ​បញ្ចូល​គ្នា​ឱ្យ​សព្វ ទើប​យក​ទៅ​ព្រាច​នៅ​លើ​រង​។ ក្រោយ​ពេល​ស្ទូង ឬ​ដាំ​ហើយ​រយៈពេល​២ ទៅ​៣​ថៃ កូន​បន្លែ​លែង​ស្រពោន យើង​ត្រូវ​ជ្រោយ​ដី​ជ្រុំជើង ដើម្បី​ឱ្យ​ដី​ផុស​ធូរ ងាយស្រួល​ដល់​ការ​លូតលាស់​របស់​កូន​ដំណាំ បន្ទាប់​មក​ធ្វើការ​បំប៉ន​ដី និង​ស្រោច​ទឹក​ថ្នាំពុល​ផ្សំ​ពី​ធម្មជាតិ ដើម្បី​ការពារ​កុំឱ្យ​មានការ​បំផ្លាញ​ពី​សត្វល្អិត​។
៧-​    ​លទ្ធផល​ទទួល​បាន ៖ ក្រោយ​ពេល​អនុវត្ដ​​តាម​បច្ចេកទេស​ខាងលើ​នេះ​ហើយ លោក​អ្នក​នឹង​ទទួល​បាន ៖
-​    ​កូន​ដំណាំ​មាន​សុខភាព​ល្អ ធ្វើ​ឱ្យ​ការ​លូតលាស់​បាន​លឿន
-​    ​កូន​ដំណាំ​ជៀស​ផុត​ពី​ការ​បំផ្លាញ​របស់​សត្វល្អិត​ចង្រៃ
-​    ​កូន​ដំណាំ​ធន់​ទ្រាំ និង​ភាព​រាំ​សួត​មួយ​រយៈ
-​    ​បន្លែ​មានគុណ​ភាព​ផ្នែក​រសជាតិ ៕   (ដកស្រង់​ពី​ទស្សនា​វ​ដ្តីកសិក​របស់​អង្គការ​សេ​ដាក​)