ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មកុដ​កញ្ញា សេង រ​ដ្ឋា សុខចិត្ត​អស់តំណែង ព្រោះទទួលយកមិន​​បាន​ទេ​អ្នកគ្រប់គ្រង​កម្មវិធី​បរិហារកេរ្តិ៍​តាម​បណ្តាញ​សង្គម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី ម្ចាស់​ជ័យ​លា​ភី ពី​កម្មវិធី Miss Grand Cambodia 2020 គឺ​កញ្ញា…

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី ម្ចាស់​ជ័យ​លា​ភី ពី​កម្មវិធី Miss Grand Cambodia 2020 គឺ​កញ្ញា សេង រ​ដ្នា សុខចិត្ត​ឲ្យ​ដក​តំណែង ព្រោះ​រូប​នាង​មិន​អាច​ទទួលយក​បាន​ទេ អ្នកគ្រប់គ្រង​កម្មវិធី​បរិហារ​កេរ្តិ៍ឈ្មោះ​តាម​បណ្តាញ​សង្គម​បែប​នេះ ។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា សេង រ​ដ្ឋា បាន​សរសេរ​មានន័យខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​សុំ​ទោស​ផង fan beauty pageant និង អ្នកគាំទ្រ​ដ៏​សែន​ល្អ​របស់ខ្ញុំ សេង រ​ដ្ឋា ខ្ញុំ​ពិតជា​មិន​អាច​ទទួលយក​បាន នៅ​អ្វី​ដែល​អ្នកគ្រប់គ្រង​កម្មវិធី បាន​បរិហារ​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ​នៅ​លើ​បណ្តាញ​សង្គម រហូត​ដល់​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​សាធារណៈ បែប​នេះខ្ញុំ​នឹង​ធ្វើ​តាម​អ្វី​ដែល​អ្នកគ្រប់គ្រង​កម្មវិធី​បាន​ប្រកាស​ជា​សាធារណៈ កន្លង​មក​(​ដក​តំណែង​) ហើយ​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​នៅ​ពេល​នេះ គឺ​ចូលខ្លួន​បង្ហាញ​វត្ត​មាននៅ​ថ្ងៃ​សន្និសីទកាសែត​តែ​មួយ​គត់ ដែល​នឹង​ប្រព្រឹត្ត​ឡើង​ដោយ​មានការ​បរិច្ឆេទ ពេលវេលា​ច្បាស់លាស់​ណាមួយ​តែ​ប៉ុណ្ណោះ ដើម្បី​ដក​តំណែង​នាង​ខ្ញុំ ដូច​អ្វី​ដែល​អ្នកគ្រប់គ្រង​កម្មវិធី​បាន​ប្រកាស​ជា​សាធារណៈ កន្លង​មក ។ ខ្ញុំ​ពិតជា​ស្រលាញ់​វិស័យ​មួយ​នេះ​ណាស់ ទម្រាំ​មាន​ថ្ងៃនេះ ទោះ​ខ្ញុំ​លំបាក​យ៉ាងណា ក៏​ខ្ញុំ​នៅ​តែ​ញញឹម ដើម្បី​អ្នក​ទាំងអស់​គ្នា love u my Fan I like simple life» ។

កញ្ញាឯក​ដ៏​អស្ចារ្យ នៃ​កម្ពុជា​ឆ្នាំ​២០២០ កញ្ញា សេង រ​ដ្ឋា លើក​ឡើង​បែប​នេះ បន្ទាប់​ពី​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Miss Grand Cambodia បាន​បង្ហោះ​សារ​ថា «​ដើម្បី​សម្របសម្រួល​ភាគី​ទាំង​២ ដោយសារ​មានការ​ផ្ដល់​យោបល់​ពី​ខាង​មេធាវី​ក្រុមហ៊ុន ដូច្នេះ​ក្រុមហ៊ុន ក៏​បាន​ចេញ​លិខិត​អញ្ជើញ​កញ្ញា សេង រ​ដ្ឋា មក​ចូលរួម​ដោះស្រាយ​បញ្ហា ដែល​កើតឡើង​កន្លង​មក តាម​សន្តិវិធី នៅ​ការិយាល័យ​ផលិតកម្ម មហាហង្ស ថ្ងៃ​អង្គា​រ៍ ទី​១៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ៣​រសៀល​នេះ ។ ប្រសិនបើ កញ្ញា សេង រ​ដ្ឋា មិន​ចូលខ្លួន មក​ដោះស្រាយ​តាម​សន្តិវិធី ទៅ​តាម​លិខិត​អញ្ជើញ​របស់​ក្រុមហ៊ុន​ទេ​នោះ ជំ​ហ៊ាន​ទី​ពីរ មេធាវី​ខាង​ក្រុមហ៊ុន នឹង​ចេញ​លិខិត​កោះហៅ​កញ្ញា សេង រ​ដ្ឋា ដើម្បី​ចូល​ខ្លូ​ន​មក​ដោះស្រាយ​ជា​លើក​ទី​ពីរ ប៉ុន្តែ​បើ​កញ្ញា សេង រ​ដ្ឋា នៅ​តែ​មិន​ចូលខ្លួន​ដោះស្រាយ​ទេ ខាង​ក្រុមហ៊ុន នឹង​ធ្វើការ​តាម​ផ្លូវច្បាប់ សម្រេច​ដកហូត​តំណែង​របស់​កញ្ញា​ដោយ​ស្វ័យប្រវត្តិ ខាង​ក្រុមហ៊ុន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន តាម​ក្រោយ ប្រសិនបើ​មានការ​ប្រែប្រួល​អ្វីមួយ​រវាង​ភាគី​ទាំង​ពីរ​» ។

គួរ​ជម្រាប​ថា បេ​ក្ខ​នារី​ដែល​គ្រង​តំណែង​មកុដ កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ​២០២០ រក​ឃើញ​បេ​ក្ខ​នារី​ដ៏​ស័ក្តិសម​បំផុត ជា​បេ​ក្ខ​នារី​តំណាង​ខេត្តកំពង់ធំ មាន​វ័យ ២០​ឆ្នាំ មាន​កម្ពស់ ១,៧៣​ម៉ែត្រ ទម្ងន់ ៥៤​គីឡូ ដោយ​កញ្ញា សេង រ​ដ្ខា គឺជា​និស្សិត​ស្រី​រៀន​ជំនាញ​គណនេយ្យ នៅ​វិទ្យាស្ថាន​វ៉ា​ន់​ដា ខណៈ​កញ្ញា មាន​រូប​សម្ផស្ស​ស្រស់​ស្អាត ។

មហាជន​នៅ​ចាំ​បាន​ថា អ្នកចូលរួម​និង​គណៈកម្មការ​ប្រកួត មានការ​ភ្ញាក់ផ្អើល​ខ្លាំង ក្នុង​វគ្គ​សំណួរចម្លើយ ដែល​បង្ហាញ​ចំណាប់អារម្មណ៍​ស្អប់​បំផុត​ក្នុង​ជីវិត​នោះ កញ្ញា សេង រ​ដ្ឋា បាន​ឆ្លើយ​ដោយ​មាន​ទំនុកចិត្ត និង​មានការ​ជឿជាក់​ថា «​តាំងពី​ដឹងក្តី​មក នាង​ខ្ញុំ​ស្អប់​អំពើ​ហិង្សា​ទៅ​លើ​កុមារ និង​ទៅ​លើ​ស្ត្រី ជាងគេ​ក្នុង​ជីវិត​របស់ខ្ញុំ ។ ម្យ៉ាងវិញទៀត នាង​ខ្ញុំ​ក៏​ស្អប់​ភាព​អសន្តិសុខ​នៅ​ក្នុង​សង្គម និង​សង្គ្រាម ដែល​បំផ្លាញ​គ្រប់យ៉ាង​នៅ​ក្នុង​សង្គម​មាន​ដូច​ជា ការ​អភិវឌ្ឍ​ប្រទេស​ជាដើម​» ។ ពេល​ខាង​មុខ​កញ្ញា សេង រ​ដ្ឋា នឹង​ត្រៀមខ្លួន​ជា​តំណាង​ឱ្យ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​បន្ត​ក្នុង​កម្មវិធី​អន្តរជាតិ Miss Grand International 2020 នៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ