ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​ធ្លាប់​ប្រកប​រប​កា.ប់​ព្រៃងា​កមក​ដាំ​បន្លែ​ធម្មជាតិ​វិញ​ដោយ​ទទួល​ចំណូល​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិករ​ធ្លាប់​ប្រកប​រប​ចូល​ព្រៃ​កាប់​ឈើ​លក់​អំពាវនាវ​ឲ្យ​ប្រជាជន​ដែល​ប្រកប​រប​កាប់​ព្រៃងា​កមក​ប្រកប​រប​ដាំ​បន្លែ​បែប​ធម្មជាតិ​វិញ ព្រោះ​ទទួល​បាន​ចំណូល​ខ្ពស់ និង​រស់នៅ​ជុំ​គ្រួសារ​មិន​រងគ្រោះថ្នាក់ ។ ការ​អំពាវនាវ​នេះ ស្រប​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍ ដោយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ដែល​ជា​ដែន​ជម្រក​ហាមឃាត់…

រាជធានី​ភ្នំពេញ ៖ កសិករ​ធ្លាប់​ប្រកប​រប​ចូល​ព្រៃ​កាប់​ឈើ​លក់​អំពាវនាវ​ឲ្យ​ប្រជាជន​ដែល​ប្រកប​រប​កាប់​ព្រៃងា​កមក​ប្រកប​រប​ដាំ​បន្លែ​បែប​ធម្មជាតិ​វិញ ព្រោះ​ទទួល​បាន​ចំណូល​ខ្ពស់ និង​រស់នៅ​ជុំ​គ្រួសារ​មិន​រងគ្រោះថ្នាក់ ។

ការ​អំពាវនាវ​នេះ ស្រប​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍ ដោយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ដែល​ជា​ដែន​ជម្រក​ហាមឃាត់ ។ ប្រជា​កសិករ​សហគមន៍​ស្ថិត​ភូមិ​អរ​បួន ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី បាន​កំពុង​តែ​មានការ​សប្បាយ​រីករាយ​ក្នុង​ការ​ប្រមូល​ផលដំណាំ​បន្លែ​របស់​ខ្លួន ដែល​ដាំ​បាន​ផល​ល្អ ។ ខណៈ​ដែល​កំពុង​តែ​កាត់​ស្ពៃក្តោប​លោក លីវ ស៊ី​យ៉ែ​ន មាន​អាយុ​៣៤ ឆ្នាំ រស់នៅ​ក្នុង​ឃុំ អរ​បួន​លើ ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី បាន​រៀបរាប់​ថា កន្លង​មក​លោក​បាន​ចំណាយ​ថវិការ​ច្រើន​ក្នុង​ការ​ដាំ​បន្លែ ហើយ​មិន​បាន​ផល​ជា​ច្រើន​លើក​ដោយ​មូលហេតុ​លោក​មិន​ទាន់​បាន​យល់​ដឹង​ពី​វិធីសាស្ត្រ​នៃ​ការ​ដាំ​ដុះ ។

លោក​ថា​៖«​យើង​មិន​ទាន់​មាន​បច្ចេក​ដាំ​ដុះ​ហើយ គ្មាន​សំភារៈ​ទាំងនេះ​ទេ ព្រោះថា យើង​បាន​រែក​ទឹក និង​ស្មា ហើយ​ពេល​នោះ​ខ្ញុំ​៣​ទៅ​៤​ពាន់​កូន តែ​អត់​បាន​ទាំងអស់ ខាត​ទាំងអស់ ប៉ុន្តែ​ដល់​ពេល​មានការ​បណ្តុះបណ្តាល​បច្ចេកទេស គឺ​ល្អ ។ ការ​បណ្តុះបណ្តាល​គេ​បង្រៀន តែ​បទ​ពិសោធន៍​យើង​ជា​ធ្វើ​ខ្លួនឯង​បន្ថែម​» ។

បើ​តាម​លោក ស៊ី​យ៉ែ​ន បាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​ដាំ​ទំហំ​តិច​ៗ ហើយ​ទើប​ឆ្នាំ​នេះ លោក​សាក​ដាំ​លើ​ផ្ទៃដី​ហំ​ធំ​រហូត​ដល់​ម៉ឺន​គុ​ម្ភ (​ស្ពៃក្តោប​) ។ បន្លែ​ដែល​ដាំ​មុន​បាន​ទទួល​ល្អ ដោយ​ស្ពៃ​មួយ​គុ​ម្ភ​អាច​មាន​ទំងន់​រហូត​២ ឬ​ជាង​២​គីឡូក្រាម ។ លោក ស៊ី​យ៉ែ​ន​បាន​រៀបរាប់​ថា ការ​ដាំ​ស្ពៃក្តោប​មាន​លំបាក​ដោយសារ​អាកាសធាតុ ក្តៅ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​សត្វល្អិត​ច្រើន ដូច្នេះ​ត្រូវ​តែ​ព្យាបាល​មើ​ថែ​វា​ឲ្យ​បាន​ដិត​ដល់ និង​ធ្វើ​តាម​បច្ចេកទេស ។

សម្រាប់​ទីផ្សារ​លក់​ចេញ​ស្ពៃក្តោប​វិញ លោក​ក៏​បាន​ឲ្យ​ដឹង​ថា មាន​តម្លៃ​មិន​ទាន់​ថ្លៃ​នោះ​ទេ គឺ​នៅ​ពេល​ខ្លះ​តម្លៃ​៤ ឬ​៥​ពាន់​រៀល ក្នុង​គីឡូក្រាម ហើយ​ពេល​ខ្លះ​មាន​តម្លៃ​៨​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ។ លោក​បន្ត​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ពៃក្តោប​ទទួល​បាន​ផល​ល្អ ដោយសារ​លោក​មិន​បាន​ប្រើ​ថ្នាំ និង​ជីគីមី​នោះ​ទេ គឺ​លោក​ប្រើ​តែ​ជីធម្មជាតិ​មាន​ជីវ​កំ​ប៉ុ​ស ដែល​លាយ​ពី​លាមក​សត្វ លាយ​ជាមួយ​ជី​សេរី​រា​ង្គ​ពី​សហគមន៍​មក​ប្រើប្រាស់​នៅ​ពេល​ធ្វើ​មិន​ទាន់ ។ ជី​សេរី​រា​ង្គ​ក្នុង​មួយ​បេ តម្លៃ​ជិត​៨​ម៉ឺន​រៀល ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា ការ​ដាំ​បន្លែរ​បែប​ធម្មជាតិ​នេះ​ដែរ ក៏​បាន​ជួប​បញ្ហា​នឹង​ដ​ង្ហូ​វ​ស៊ី​ដែរ ប៉ុន្តែ​រលោក​បាន​ព្យាយាម​កំចាត់​វា​ដោយ​វិធីសាស្ត្រ​ផ្សេង​ដូច​ជា ដើរ ចាប់​វា​ចេញ និង​ដាក់​ថ្នាំ​ឲ្យ​វា​មក​តោង​នៅ​ខាង​ដើម ឬ​ចុង​ដី​ដែល​ដាំ ។
បើ​តាម​កសិករ​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ដាំ​បន្លែ​ធម្មជាតិ​ម្តង​ៗ​បាន​ចំណាយ​ច្រើន​ដែរ ប៉ុន្តែ​គ្រាន់​ការ​ទិញ​សំភារៈ​មក​ប្រើប្រាស់​ដូច​ជា បំពង់​ជ័រ ទុ​យ​យោ​ទឹក ជាដើម ។ មុន​នឹង​សម្រេចចិត្ត​មក​ដាំ​បន្លែ​បែប​ធម្មជាតិ លោក​ស៊ី​យ៉ែ​ន ក៏​បាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​ដាំ​មិន​បាន​នោះ​ទេ ព្រោះ​គ្មាន​ជំនាញ ។ ជាង​នេះ​លោក​ក៏​ធ្លាប់​ប្រកបរ​ចូល​ក្នុង​ព្រៃ ដើម្បី​កាប់​ឈើ​មក​លក់​ផង​ដែរ ។

លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​ចូល​ព្រៃ​ទៅ​កាប់​ឈើ ដោយសារ​គ្មាន​មុខរប ហើយ​ការ​ចូល​ព្រៃ​គ្មាន​ភាព​ចំណេញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ខាត អី​ញ្ចឹ​ង​យើង​ងាក​មក​ដាំ​បន្លែរ​វិញ​ល្អ ព្រោះ​វាទ​ទួល​បាន​ចំណូល​ច្រើន​ជាង​» ។

ផ្ទុយ​ទៅ​វិញ បើ​យើង​ដាំ​បន្លែ គឺ​យើង​នៅ​តែ​ក្នុង​បរិវេណ​ផ្ទះ​អី​ញ្ចឹ​ង​គ្មាន​គ្រោះថ្នាក់​អ្វី​ទេ ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ី​យ៉ែ​ន បាន​អះអាង​នៅ​មុន​មិន​ទាន់​ដាំ​ស្ពៃក្តោប​លោក​បាន ប្រមូល​ផល​បាន​ក្នុង​មួយ​ឆ្នាំ​ពី​បន្លែ​បាន​ពី​២០​លាន​រៀល​ទៅ​២៥​លាន​រៀល​ឯណោះ ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​លោក​ស៊ី​យ៉ែ​ន បាន​ដាំ​បន្លែ​រួម​មាន​ស្ពៃក្តោប ត្រឡាច ត្រសក់ សាលាដ ខ្ទឹម ប៉េងប៉ោះ ម្ទេស ដោយ​ទទួល​បាន​ផល​ល្អ ។ ចំណែក​អ្នកស្រី ថា​ន ណៃ​ស្រ៊ី​រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ​ដែល​ប្រកប​រប​ដាំ​បន្លែរ​បាន​លើក​ឡើង​ថា គាត់​ត្រូវ​បាន​ធ្វើ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ដោយ​សហគមន៍ និង​អង្ក​ការ​មួយ​ចំនួន ហើយ​បច្ចុប្បន្ន​បាន​ដាំ​ដាំ​ដូច​ជា ៖ ស្ពៃក្តោប ត្រឡាច ម្ទេស ត្រសក់ ខ្ទឹម ។

អ្នកស្រី​ថា​បច្ចុប្បន្ន​នេះ​ទីផ្សារ​បន្លែរ​មិន​ទាន់​ទូលំទូលាយ​នោះ​ទេ ព្រោះថា​ទីផ្សារ ច្បាស់លាស់​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មិន​ទាន់​ដាំ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ក្នុង​មួយ​គាត់​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ដាំ​បន្លែ​មាន​ខ្ទង់​២​លាន​រៀល ដែល​ច្រើន​ជាង​ការ​ចូល​ព្រៃ ក្នុង​មួយ​ឆ្នាំ​មិន​បាន​៣​លាន​រៀល​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ