ស្វែងយល់កាន់តែច្បាស់ អ្វីទៅជាជំងឺតេតាណូស?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ តាំង សុវណ្ណា ឯកទេសសង្គ្រោះបន្ទាន់ និងប្រពោធនកម្មនៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយថា ៖ តេតាណូស…
រាជធានីភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ តាំង សុវណ្ណា ឯកទេសសង្គ្រោះបន្ទាន់ និងប្រពោធនកម្មនៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយថា ៖ តេតាណូស…
រាជធានីភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ តាំង សុវណ្ណា ឯកទេសសង្គ្រោះបន្ទាន់ និងប្រពោធនកម្មនៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយថា ៖ តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិការប្រព័ន្ធប្រសាទ ហើយបណ្តាលឱ្យមានការកន្ត្រាក់សាច់ដុំ ចាប់ផ្តើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំ.ក បណ្តាល អោយមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។
លោកសាស្ដ្រាចារ្យ តាំង សុវណ្ណា បានបកស្រាយបន្ថែមទៀតថា ៖ ជំងឺតេតាណូសអាចកើត ឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថា ជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់ (Vaccination incomplète) ឬមិនបានចាក់ រំលឹកឡើងវិញ(Absence de rappel) និងការខ្វះអនាម័យធ្វើអោយជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ ហើយធ្ងន់ធ្ងរ ដែលបណ្តាលអោយអ្នកជំងឺបាត់បង់ជីវិត។
១) ភ្នាក់ងារបង្ករោគ ៖
មេរោគនៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជាបាក់ស៊ីក្រាំបូកមានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីសែន។ មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់មនុស្ស និងសត្វពាហនៈដែលស៊ីស្មៅជាអាហារ។
មេរោគតេតាណូសមានទ្រង់ទ្រាយ២ ៖
២) រយៈពេលបង្ករោគ ៖
ចាប់តាំងពីពេលមេរោគតេណូសចូលក្នុងខ្លួនយើង តាមរយៈមុខរបួសដោយប្រការណាមួយ រហូតដល់ចេញរោគសញ្ញាតេតាណូស មានរយៈពេលជាមធ្យមប្រហែលពី១០ថ្ងៃទៅ១៥ថ្ងៃ។ តែរោគសញ្ញាអាចនឹងកើតឡើងពីរយពេលតិចជាង២៤ម៉ោង ដល់ ២១ថ្ងៃ។ កាលណារោគសញ្ញាកាន់តែឆាប់កើតឡើងជំងឺតេតាណូសកាន់តែធ្ងន់ធ្ងរ។
៣) រោគសញ្ញានៃជំងឺតេតាណូសមាន ៖
៤) វិធានការការពារ ៖ ជំងឺតេតាណូស គឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបាន៖
លោកសាស្ដ្រាចារ្យ តាំង សុវណ្ណា ឯកទេសសង្គ្រោះបន្ទាន់ និងប្រពោធនកម្មនៃមន្ទីរពេទ្យកាល់ម៉ែតបានរំលឹកផងដែរថា ៖ ជំងឺតេតាណូស តែងតែកើតឡើងចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបានគ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណាមួយ។ ដើម្បីការពារជំងឺតេតាណូសសូមបងប្អូនទៅចាក់ថ្នាំបង្ការនៅតាមមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក ៕
ចែករំលែកព័តមាននេះ