ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​ផ្អើល​ថា​ភ្លើង​ឆេះ​ផ្ទះ និង​រោងចក្រ លុះ​ពេល​រក​ឃើញ​ទើប​ដឹង​ការ​ពិត​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​មាន​ព័ត៌មាន​មួយ​ផ្ដល់​ជូន​នគរ​បាល​ខណ្ឌដង្កោ​ថា មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ និង​រោងចក្រ ហើយ​ដំណឹង​នេះ​ក៏​មិន​ច្បាស់លាស់​ថា កើតឡើង​នៅ​កន្លែង​ណា​ទៀត​ផង​។ ប៉ុន្តែ​ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ​ភ្លាម​ៗ​និង​តាម​រក​ទីតាំង​ដែរ​ថា…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​មាន​ព័ត៌មាន​មួយ​ផ្ដល់​ជូន​នគរ​បាល​ខណ្ឌដង្កោ​ថា មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ និង​រោងចក្រ ហើយ​ដំណឹង​នេះ​ក៏​មិន​ច្បាស់លាស់​ថា កើតឡើង​នៅ​កន្លែង​ណា​ទៀត​ផង​។ ប៉ុន្តែ​ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ​ភ្លាម​ៗ​និង​តាម​រក​ទីតាំង​ដែរ​ថា មាន​ភ្លើង​ឆេះ​នោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។

មិនតែប៉ុណ្ណោះ ក៏​បាន​ឲ្យ​តាម​បណ្ដា​ប៉ុស្តិ៍​រដ្ឋបាល​មួយ​ចំនួន​ជួយ​ឆែក​មើល​ផង​ដែរ ហើយ​ទីបំផុត​ក៏​បាន​រក​ឃើញ​ទីតាំង​ដែល​មាន​ភ្លើង​ឆេះ តែ​ពុំ​មែន​ឆេះ​ផ្ទះ ឬ​រោងចក្រ​នោះ​ទេ គឺ​ឆេះ​ស្មៅ​នៅ​ក្នុង​ទីតាំង​ពុះ​ដី​ឡូ​តិ៍​មួយ​កន្លែង​ទៅ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃវែង​ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ខឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​អ្នក​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​នគរបាល​ខណ្ឌដង្កោ​ថា មាន​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ និង​រោងចក្រ ប៉ុន្តែ​ពុំ​បាន​ប្រាប់​ឲ្យ​ច្បាស់​ថា ឆេះ​នៅ​កន្លែង​ណា​ទេ ដោយ​ម្ដង​ថា ឆេះ​នៅ​ម្ដុំ​ជិត​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម និង​ម្ដងទៀត​ថា ឆេះ​នៅ​សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​ព្រៃ​ស ជាដើម​។ ពេល​នោះ​នគរបាល​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ ចេញ​ដើរ​រក​គោលដៅ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចំណែកឯ​តាម​បណ្ដា​ប៉ុស្តិ៍​រដ្ឋបាល​មួយ​ចំនួន​ជួយ​រក​មើល​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយមក​ទើប​រក​ឃើញ​ទីតាំង​ដែល​ត្រូវ​ភ្លើង​ឆេះ​ពិតប្រាកដ គឺ​ស្ថិត​នៅ​ក្នុង​បុរី​ផ្ទះល្វែង​មួយ​កន្លែង ដែល​ទើបតែ​ចាក់​ដី​ចាប់ផ្ដើម​សាងសង់ ហើយ​ពុំ​មែន​ឆេះ​ផ្ទះ ឬ​រោងច​ក្រ​អ្វី​នោះ​ទេ គឺ​ភ្លើង​ឆេះ​ស្មៅ​លើ​ផ្ទៃដី​ដែល​ពុំ​ទាន់​ចាក់​ដី​បំពេញ​រួច​តែ​ប៉ុណ្ណោះ​។​ម្យ៉ាងទៀត ពុំ​មាន​ការ​ព្រួយបារម្ភ​ខ្លាច​ឆាបឆេះ​ដល់​ផ្ទះសម្បែង​អ្នក​ដទៃ​នោះ​ឡើយ ព្រោះថា ទីតាំង​មួយ​នេះ​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិឋាន​អ្នកស្រុក​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​រថយន្ត​ពន្លត់​អគ្គិភ័យ ក៏​បាន​ធ្វើ​សកម្មភាព​បាញ់​ពន្លត់ ប៉ុន្តែ​ជួប​ការ​លំបាក​បន្តិច ព្រោះតែ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​បើក​ចូល​ទៅ​ជិត​បាន​ឡើយ ដោយ​សារ​តែ​ភ្លើង​ឆេះ​រាង​មុខធំ ដូច្នេះ​ទាល់តែ​ប្រើប្រាស់​ទុយោ​វែង​មែនទែន ទើប​អាច​បាញ់​ទឹក​ពន្លត់​កើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ