ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ត្រីប៉ា​សេ​អ៊ី»ហាក់​ថយ​ចុះ​ខ្លាំង​ចាប់​ពី​​រដូវ​ចុងឆ្នាំ​​និង​ដើមឆ្នាំ​​នេះ​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​តាម​រយៈ​នៃ​ការ​តាមដាន​នៅ​ចុងឆ្នាំ​២០២០​និង​ដើមឆ្នាំ​២០២១​នេះ ជា​រដូវដែល​ត្រី​ប៉ា​សេ​អ៊ី​ត្រូវ​ចេញពី​ជម្រក ហើយក៏​ជា​ឱកាស​នៃ​ពេលវេលា​ដែល​ប្រជា​នេ​សាទចុះទូកដាក់​មងចាប់​ត្រី​ប្រភេទ​កម្រ​ និង​មាន​តម្លៃ​នៅ​ខេត្តស្ទឹងត្រែង​។​ តែ​អ្វី​ដែល​ជា​ការ​កត់​ស​ម្គាល់​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា វត្តមាន​របស់​ត្រីប៉ា​សេ​អ៊ី គឺ​មាន​បរិមាណ​តិចតួច​បំផុត ។…

ខេត្តស្ទឹងត្រែង ​៖ ​តាម​រយៈ​នៃ​ការ​តាមដាន​នៅ​ចុងឆ្នាំ​២០២០​និង​ដើមឆ្នាំ​២០២១​នេះ ជា​រដូវដែល​ត្រី​ប៉ា​សេ​អ៊ី​ត្រូវ​ចេញពី​ជម្រក ហើយក៏​ជា​ឱកាស​នៃ​ពេលវេលា​ដែល​ប្រជា​នេ​សាទចុះទូកដាក់​មងចាប់​ត្រី​ប្រភេទ​កម្រ​ និង​មាន​តម្លៃ​នៅ​ខេត្តស្ទឹងត្រែង​។​ តែ​អ្វី​ដែល​ជា​ការ​កត់​ស​ម្គាល់​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា វត្តមាន​របស់​ត្រីប៉ា​សេ​អ៊ី គឺ​មាន​បរិមាណ​តិចតួច​បំផុត ។

អ្នកនេសាទ​ម្នាក់​រស់នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង​ឈ្មោះ វេ​ង ចាន់​លី បាន​រៀបរាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​នេះ គាត់​រកតែ​ត្រី​ធ្វើ​ផ្អក​មិន​បាន​ផង បើ​ចំពោះ​ត្រី​ប៉ា​សេ​អ៊ីវិញ​ គឺ​គាត់​មិន​ដែល​ជួប​តែ​ម្តង​ក្នុងឆ្នាំនេះ ។ លោកពូ ស្រេង នៅ​ភូមិ​រា​ជានុ​កូ​ល​សង្កាត់ស្ទឹង​ត្រែង​ក្រុង​ស្ទឹង​ត្រែងក៏​ជា​អ្នក​ប្រកប​របរ​នេសាទ​ត្រី​ម្នាក់​ផង​ដែរ លោក​បាន​រៀបរាប់​ឲ្យដឹង​ថា ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រី​ប៉ា​សេ​អ៊ី ត្រី​ប៉ា​វ៉ា​មុខ​មួយ និង​ប៉ា​វ៉ា​មុខ​ពីរ​ពិបាករកបាន​ណាស់​។​

លោកពូ​បាន​លើក​ឡើង​បន្ត​ថា ​បន្ទាប់​ពី​មាន​វា​រី​អគ្គី​ស​នី​មក ត្រី​ក៏​មិនសូវ​សម្បូរ​ដូច​មុន​ដែរ ជា​ពិសេស​ត្រី​ប៉ា​សេ​អ៊ី គឺ​មិនសូវឃើញ​មាន​នៅ​ក្នុង​ទន្លេ​ខេត្តស្ទឹងត្រែង នា​ពេល​នេះ​ដែរ ។ ​ហើយ​ក្នុង​រដូវ​នេសាទ​ឆ្នាំ​នេះ លោកពូ​រក​ត្រី​ប៉ា​សេ​អ៊ីបាន​តែ​ពីរ​ក្បាល​ក្នុងទ​ម្ងន់​​១​គីឡូក្រាម​តែ​ប៉ុណ្ណោះ ។​

លោកពូ​ស្រេង​បានសំណូមពរ​ដល់​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តស្ទឹង​ត្រែង​ សូម​ធ្វើការ​បិទ​នេសាទ នៅ​ក្នុង​ខែមិថុនា វិញ​ក្នុងឆ្នាំនេះ​។​ហើយ​ក៏​សូម​ឲ្យ​មានការបង្កើន​នូវ​ការ​អភិរក្ស​ត្រី​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​រក្សា​កុំ​ឲ្យ​ផុត​ពូជ​នូវ​វត្តមាន​ត្រី​ប៉ា​សេ​អ៉ី ក្នុង​ខេត្តស្ទឹងត្រែង ។

ទាក់ទិន​នៃ​ការ​ថយ​ចុះ​នូវ​បរិមាណ​ត្រីប៉ា​សេ​អ៊ី​ក្នុង​ខេត្តស្ទឹងត្រែង ទាំង​អ្នកនេសាទ និង​អាជីវករ​លក់​ត្រី​នៅ​ផ្សារ​សាមគ្គី​ក៏​ពុំ​បានដឹងពី​មូលហេតុ​នៃ​ការ​ថយ​ចុះ​នូវ​បរិមាណ​ត្រី​ប៉ា​សេ​អ៉ី ថា​មក​ពី​កក្ក​តា​អ្វី​នោះ​ដែរ ។ ឆ្លើយ​តប​របស់​ប្រជា​នេសាទ​ពី​ការ​ថយ​ចុះ​វត្តមានប៉ា​សេ​អ៊ី​នេះ​ ខណ្ឌ​រដ្ឋបាល​ជលផលខេត្តស្ទឹងត្រែង​លោក ទុំ នី​រ៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ត្រី​ប៉ា​សេ​អ៊ីជា​ប្រភេទ​ត្រី​ឆ្លង​ដែន ដែល​ការ​ចរាចរណ៍​របស់​វារ​វាង​កម្ពុជា និង​ឡាវ ។

​ហើយ​ត្រី​ប្រភេទ​នេះ គឺ​មាន​វត្តមាន​តែ​ក្នុង​ខេត្ត​យើង​ទេ និង​ជា​ប្រភេទ​ត្រី​រស់នៅ និង​ពង​កូន ស្ថិតនៅ​ប៉ែក​ខាង​ប្រទេស​ឡាវ ក៏​ប៉ុន្តែ​នៅ​ពេល​ដល់​រដូវ​កាល​របស់​វា​ដែល​ត្រូវ​ចុះ​មក​ប៉ែក​ខាង​កម្ពុជា ដើម្បី​ស៊ី​ចំណី និង​ធ្វើ​ដំណើរ​ទៅ​វិញទៅ​មក ។

លោកនាយ​ខណ្ឌ​ក៏​បាន​បញ្ជាក់​ដែរ​ថា​វត្តមាន​របស់ប៉ា​សេ​អ៊ីនៅ​ចុងឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១ គឺ​មាន​បរិ​ណ​តិច គឺ​ដោយសារ​នៅ​ព្រំប្រទល់ និង​ប៉ែក​ខាង​ប្រទេស​ឡាវ បាន​សាងសង់​សំណង់​វា​រី​អគ្គី​ស​នី កន្លែង​នោះ​ហើយ គឺជា​ច្រក​ដែល​ត្រី​ប៉ា​សេ​អ៉ី​បំ​លាស់​ទី​ឡើង​ចុះ ហេតុនេះ​ហើយ​ទើប​ត្រី​ប៉ា​ប៉ា​សេ​អ៊ីអាច​ឡើង​ចុះ​បាន​ទេ ដូច្នេះ​ទើប​ក្នុង​រដូវ​កាល​នេះ បរិមាណ​វា​គឺ​មាន​តិចតួច​។​ហើយ​ជា​កង្វល់​រួម​របស់​ខណ្ឌ​រដ្ឋបាល​ជលផល ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត គឺ​មានការ​ព្រួយបារម្ភ​ថា នឹង​លែង​មាន​វត្តមាន​វាត​ទៅ​ទៀត​ក្នុង​ខេត្ត​ស្ទឹង​ត្រែ ង​យើង​នេះ ។

លោកនាយ​ខណ្ឌ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​នឹង​កំពុង​សាងសង់​នូវ​សំណង់​ស្ថានីយ៍ ស្រាវជ្រាវ និង​ផលិត​កូន​ត្រី​ពូជ ។ ហើយ​នៅ​ពេល​ដែល​ស្ថា​នីយ៍​នេះ សាងសង់​រួច​ខណ្ឌ​រដ្ឋបាល​ជលផល នឹង​ខំប្រឹង​ប្រែង​ស្រាវជ្រាវ ដើម្បី​ផលិត​នូវ​ពូជ​ត្រី​ពី​ធម្មជាតិ​ដែល​មាននៅ​ក្នុង​ដែនទឹក​នៃ​ខេត្តស្ទឹងត្រែង​នេះ​ឲ្យ​មាន​ឡើង​វិញ ដើម្បី​ឲ្យ​មាន​និរន្តរភាព​ទៅ​ថ្ងៃ​ខាង​មុខ ហើយ​គោលដៅ​ធំ​នោះ គឺ​ត្រី​ប៉ា​សេ​អ៉ី ត្រី​ប៉ា​វ៉ា ជា​ប្រភេទ​ត្រី​ដែលមាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ហើយ​ជលផល នឹង​ខំ​ផលិត​វា មុន​ពេល​ដាច់​ពូជ ។

ចុង​ក្រោយ ក្នុង​នាម​លោក​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត សូម​ធ្វើការ​អំពាវនាវ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិ​ដេ​ស​ប្រជា​នេសាទ​ទាំងអស់ សូម​មេត្តា​ចូលរួម​ទាំងអស់
គ្នា​ក្នុង​ការ​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ​ទាំងនេះ​ដោយ​ការ​ទទួលខុសត្រូវ ដោយ​កុំ​ប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ។

ដូច​ជា​ប្រើ​ឧបករណ៍​ឆក់​.​គ្រឿងផ្ទុះ​.​ប្រើ​ថ្នាំពុល ឬ​ក៏​ឧបករណ៍​ដាយ​បិទ​ទន្លេ ជាដើម គឺ​សូម​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​ឧបករណ៍​មហន្តរាយ​ទាំងនេះ និង​ការ​ចាប់​មេ​ពូជ​ធំ​ៗ ដែល​កំពុង​ពង​កូន​ដើម្បីរួម​គ្នា​ប្រើប្រាស់​នូវ​ធនធាន​ទាំងនេះ​ប្រកបដោយ​និរន្តរភាព សម្រាប់​កូនចៅ​របស់​យើង​នៅ​ជំនាន់ក្រោយ​ ។

អត្ថបទសរសេរ ដោយ