ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​ក្នុង​ជម្រក​ហាមឃាត់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​មានការ​គំរាមកំហែង​ពី​ជនល្មើស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សត្វព្រៃ​នៅ​ក្នុង​ដែន​ជម្រក​ហាមឃាត់ ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​តំបន់​ធម្មជាតិ​ស្រែ​ពក និង​ភ្នំ​ព្រេច​ស្ថិត នៅ​ក្នុង​ខេត្តមណ្ឌលគិរី នៅ​តែ​មាន​ជនល្មើស​លួច​ដាក់​អន្ទាក់​ជា​ច្រើន​ប្រភេទ រួម​ទាំង​ការ​រាយ​លួស​ឆក់​ចាប់​ជាដើម ដែល​ជា​ការ​គំរាមកំហែង​មួយ​ត្រូវ មានការ​ចូលរួម​អភិរក្ស​ជាមួយ…

រាជធានី​ភ្នំពេញ ៖ សត្វព្រៃ​នៅ​ក្នុង​ដែន​ជម្រក​ហាមឃាត់ ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​តំបន់​ធម្មជាតិ​ស្រែ​ពក និង​ភ្នំ​ព្រេច​ស្ថិត នៅ​ក្នុង​ខេត្តមណ្ឌលគិរី នៅ​តែ​មាន​ជនល្មើស​លួច​ដាក់​អន្ទាក់​ជា​ច្រើន​ប្រភេទ រួម​ទាំង​ការ​រាយ​លួស​ឆក់​ចាប់​ជាដើម ដែល​ជា​ការ​គំរាមកំហែង​មួយ​ត្រូវ មានការ​ចូលរួម​អភិរក្ស​ជាមួយ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា ខណៈ​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន ចុះ​ផ្ទាល់ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច​កាល ពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ព្រានព្រៃ ឬ​ជនល្មើស​តែងតែ​បង្កើន​សកម្មភាព​ក្នុង​ការ​ចូលចាប់ សត្វព្រៃ នៅ​ក្នុង​ដែន​ជម្រក​ដែល​ត្រូវ​បាន​ហាមឃាត់​ទាំង​ពីរ​នេះ ។

ប្រភព​បាន​បញ្ជាក់​ថា ៖«​អន្ទាក់​ជាង​១២​លាន ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ការពារ​សត្វព្រៃ នៅ​ក្នុង​ប្រទេស​អាស៊ី តែ​ដោយឡែក​កម្ពុជា​យើង​ក៏​បាន​រក​ឃើញ​ថា​អន្ទាក់ ដែល​ជនល្មើស​ដាក់​ក៏​មានការ​កើនឡើង​ដែរ ពីព្រោះ​ក្នុង​មួយ​ឆ្នាំ​ៗ មន្ត្រី​ការពារ​បរិស្ថាន​ឬ​សត្ត​រក្ស​បាន​ដោះ​អន្ទាក់​មានការ​កើនឡើង ។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២០ មាន​អន្ទាក់​ប្រមាណ​ជិត​៥​ម៉ឺន​ត្រូវ​បាន​ដោះ​ចេញពី​ដែនជម្រកសត្វព្រៃ​» ។

មន្ត្រី​ដដែល​បាន​លើក​ឡើង​ថា បើ​តាម​មន្ត្រី​ការពារ​សត្វព្រៃ​ឲ្យ​ដឹង​ថា ជនល្មើស​ភាព​ច្រើន​បាន​ដាក់​អន្ទាក់​នៅ​កន្លែង​មានទឹក​ដូច​ជា​អូ​ត្រពាំង ដែល​ជា​កន្លែង​សត្វ​ចុះ​ទៅ​រក​ទឹក​ផឹក ។ សត្វ​ដែល​មាន​គ្រោះថ្នាក់​ជាងគេ គឺ​សត្វ​មាន​ក្រចក​ជំ​ពាម ដូច​ជា ៖ សត្វ​ទន្សោង សត្វ ជ្រូកព្រៃ សត្វ​ក្កាន់​…​។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ក៏​បាន​លើក​ឡើង​ថា ក្រៅពី​ការ​គម្រាមកំហែង​ដោយ​ដារ​អន្ទាក់​របស់​ជនល្មើស គឺ​ការ​បរបាញ់​សត្វ ដោយសារ​កំណើន​នូវ​កាំភ្លើង​កែ​ច្នៃ ដោយ​ក្នុង​ឆ្នាំ​២០២០ មន្ត្រី​ការពារ​សត្វព្រៃ បាន​ដកហូត​កាំភ្លើង​កែ​ច្នៃ​នេះ​បាន ប្រមាណ​៧​រយ គ្រឿង ។ ក្រៅពី​ប្រើ​ឧបករណ៍​កែ​ច្នៃ​ផ្សេង​ៗ​ជន ល្មើស​ឬ​ប្រជាជន​បាន​ប្រើប្រាស់​សត្វ​ឆ្កែ​ទៅ ប្រដេញ​ចាប់​សត្វ​ក្នុង​ព្រៃ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ថា កត្តា​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​សត្វព្រៃ​ថយ​ចុះ​នោះ​ក៏​មក​ពី​កត្តា​មនុស្ស​ផង​ដែរ ដោយសារ​មនុស្ស​បាន​ទទួលទាន​សត្វព្រៃ ។ «​ទីផ្សារ​សត្វ​នៅ​តែ​មាន ការ​ជួញដូរ​សត្វ​នៅ​តែ​មាន មនុស្ស​នៅ​តែ​ទទួលទាន​ដែល​កត្តា​លើកទឹកចិត្ត​ដល់​អ្នក​បរបាញ់​សត្វ បន្ត​សម្មភាព​ថែម​ទៀត ។ អី​ញ្ចឹ​ង​កត្តា​ជា​ច្រើន​នេះ​ជា ករណី​ជាក់ស្តែង​ដែល​ធ្វើ​ឲ្យ​សត្វ​បាត់បង់ ។

កម្ពុជា ក៏​ដូច​ជា ពិភពលោក​ដែល​ធ្វើ​សត្វ​កំពុង​ប្រឈម គឺ​ការ​បរបាញ់ ការ​ដាក់​អន្ទាក់ ការ​បរិភោគ និង​ជួញដូរ​សត្វ​ជាដើម​» នេះ​បើ​តាម​ការ​បញ្ជាក់ របស់​មន្ត្រីជាន់ខ្ពស់ ។ ក្នុង​ឱកាស​នោះ​ដែរ​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ទប់ស្កាត់​ការ​លួច ចូល​ក្នុង​ដែនជម្រកសត្វព្រៃ ដើម្បី​ដាក់​អន្ទាក់​ចាប់​សត្វ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងបរិស្ថាន​បាន​ប្រើប្រាស់​កំលាំង​មន្ត្រី​ឧ​ស្យា​ន​នុ​រក្សា មន្ត្រី​ប្រជា​សហគមន៍​ដើម្បី​ចុះ​ដក់​អន្ទាក់ ។ ក៏​ប៉ុន្តែ​ក៏​ត្រូវ រក​វិធីសាស្ត្រ​ឬ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ទៀត​ដើម្បី​ការពារ​ប្រភេទ​សត្វ​នៅ​ក្នុង​ដែន​ជម្រក ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ៖«​បច្ចុប្បន្ន​នេះ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ការ​ពិភាក្សា​ដើម្បី​រក​នូវ​វិធីសាស្ត្រ​ថ្មី​ដូច​ជា ការ​ដាក់​ព័ទ្ធ​ហ៊ុំ​ជា​របង ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ចូល​ក្នុង​ព្រៃ ដើម្បី​ទុក​ឱកាស​ឲ្យ​សត្វ​ក្ន​ង​ព្រៃ​បន្ត​ពូជ​បាន ។ នេះ​គ្រាន់តែ​ជា​ការ​គិត​ដើម្បី​រក្សា​ពូជ​សត្វ ។ វា​ជា​វិធាន ការ​មួយ​ក្នុង​វិធានការ​ជា​ច្រើន ។ កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​គឺ​ក​ក្តា​មនុស្ស​តែ​ម្តង ។ ចំណុច​នេះ គឺ​ត្រូវ​រក​វិធីសាស្ត្រ​ណា​ធ្វើការ​ឲ្យ​ពួក​គាត់​ផ្លាស់​ប្តូរ​ផ្នត់​គំ​ណិ​ត ពី​ការ ប្រកប​រប​បាញ់​សត្វ​មក​ជា​ការ​ចូលរួម​អភិរក្ស​សត្វ​វិញ និង​ការ​បង្កើត​រប​ថ្មី​ជំនួស​វិញ​» ។

លោក សេង ទៀក នាយក​អង្ក​ការ​WWF​បាន​លើក​ឡើង​ថា អន្ទាក់​ដែល​ជន​ល្មើ សបាន យក​មក​ប្រើប្រាស់ ដើម្បី​ចាប់​សត្វព្រៃ​ក្នុង​ដែន​ជម្រក​មាន​ចំនួន​៥​ប្រភេទ​ដែល​អាច​សម្លាប់សត្វ​បាន ដូច​ជា​អន្ទាក់​ខ្សែកាប អន្ទាក់​ខ្សែ​គោ អន្ទាក់​រ៉ឺ​ស័​រ​(​ធ្វើ​ពី​ដែក​មានកំ​លាំង​ខ្លាំង​) អន្ទាក់ ធ្មេញ ដែក និង​អន្ទាក់​ឆក​ប្រើ​ចាប់​ជាមួយ​អា​គុយ ដែល​ធ្វើ​សត្វ​ងាប់ ។

លោក​បន្ត​ថា​ជនល្មើស​ដែល​ដាក់​អន្ទាក់​នៅ​ក្នុង​ព្រៃ​តាម​ការ​សិក្សា​អាច​ប្រើ​ពេល​១​ស​ប្តា​ហ៍ ឬ​២​ស​ប្តា​ហ៍​អាច​ប្រើប្រាស់​អន្ទាក់​យ៉ាង​ហោច​ណាស់​១០០ ឬ​២០០​អន្ទាក់ ដែល​ក្នុង​មួយ​ថ្ងៃ អន្ទាក់​ទាំងនេះ​អាច​ទាក់​បាន​សត្វ​១​ក្បាល ដែល​អាច​លក់​បាន​ក្នុង​តម្លៃ​២០​ម៉ឺន​រៀល ។

យ៉ាង​នា​ក្តី​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​អះអាង​ថា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ស្ទើ​តែ​គ្មាន​កា​រលួយ​ជួយ​ដូច​សត្វព្រៃ ព្រោះថា​កម្ពុជា​ជា​ប្រទេស​គ្មាន​ការ​ឆ្លងកាត់ ការ​ជួញ ដូរ​សត្វព្រៃ ហើយ​កន្លែង​មកនេះ​ក៏​មានការ​សហ​ការណ៍​ជាមួយ​អង្ក​ការ​ជា​ដៃគូ​អន្តរជាតិ​ក្នុង​ការ​បង្ក្រាប់ និង​ទប់ស្កាត់ ដោយ​ក្នុង​នោះ​បាន​ដកហូត​ខ្លឹម​សត្វ និង​សំណាក​សត្វ​ដូច​ជា ស្រការ​ព​ង្រូ ឆ្អឹង​តោ ភ្លុក​ដំរី កុយរមាស​ជាដើម ។ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ សំណាក​សត្វ កម្ររ​ជាង​៣​តោន​ត្រូវ​បាន​រឹបអូស ហើយ​បច្ចុប្បន្ន​នេះ​កំពុង​រក្សា​ទុក​ដោយ​គ្មាន​ការ​ដុត​បំផ្លាញ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ