ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៣​នាក់​កំពុង​សំងំ​​ក្នុងព្រៃ​ពេលយប់​​ងងឹត ត្រូវបែកការណ៍ត្រឹមកម្លាំងល្បាត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​៣​នាក់​​កំពុង​សំងំ​​​ក្នុង​ព្រៃទាំងយប់​ងងឹតដើម្បី​​ប្រើប្រាស់​គ្រឿងញៀន​ ​​កាលពី​​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ស្ថិត​ភូមិ​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ល្បាត​ពេល​យប់​ប្រ​ទះឃើញ…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​៣​នាក់​​កំពុង​សំងំ​​​ក្នុង​ព្រៃទាំងយប់​ងងឹតដើម្បី​​ប្រើប្រាស់​គ្រឿងញៀន​ ​​កាលពី​​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ស្ថិត​ភូមិ​ខ្លា​កូន សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ល្បាត​ពេល​យប់​ប្រ​ទះឃើញ ក៏​​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​៤​ថង់​តូច ហើយ​ក៏​​ត្រូវ​​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​​ដើម្បី​​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១​។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៣​នាក់​​ខាងលើ​រួម​មាន ​១-​ឈ្មោះ ថា វ៉ា​ន់​ថៃ ហៅ​ហុ​ក ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ ស៊ា​ន ម៉ា​ន់​ហ្វុ​ង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ៣-ឈ្មោះ ឡុ​ង លី ហៅ​ដឺ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ យុវជន​ទាំង​៣​នាក់​រស់នៅ​ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ត្រីបាន​បញ្ជាក់​ថា ​​នៅមុន​​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​​៣​នាក់​​ខាងលើ​​នេះ គឺ​​​បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ចេញ​ល្បាត​ពេល​យប់​ ស្រាប់តែ​​ប្រទះ​​ឃើញ​​ជនសង្ស័យ​ទាំង​​៣​នាក់​កំពុង​សំងំ​ក្នុង​ព្រៃ​​ពេល​យប់​ងងឹត​ ​ដោយ​មាន​​ការ​​សង្ស័យ ​កម្លាំង​​ល្បាតក៏​ស្ទាក់​ចាប់​បាន​ទាំង​៣​នាក់​ និង​ធ្វើការ​ឆែកឆេរ ព្រមទាំង​ដកហូត​​​បាន​នូវ​​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ហៅ​ខេ​ទឹកកក​ចំនួន​៤​កូន​ថង់​តូច​ ​និង​មធ្យោបាយ​សម្រាប់ធ្វើដំណើរ​មាន​ម៉ូតូ​១​គ្រឿង ព្រមទាំង​​សម្ភារៈ​​សម្រាប់​​ជក់​ថ្នាំ​ញៀន​​ផងដែរ​​។

លោក​វរសេនីយ៍ត្រីបាន​បញ្ជាក់​ថា ​​ក្រោយ​ពេល​ឃាត់ខ្លួន ​យុវជន​ទាំង​៣​នាក់​ និងដកហូត​​វត្ថុ​តាង​គ្រឿងញៀន​បាន​នាំ​យក​មក​​សាកសួរ​ តាម​ចម្លើយ​សារភាព​គឺ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​និង​ប្រើប្រាស់​គ្រឿងញៀនផងដែរ ។​

ក្រោយ​ពេល​សាកសួរ​រួច​ហើយ​ កម្លាំង​សមត្ថកិច្ច​​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​ ៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ