ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎សម្បើមផង ​! នៅ​ក្បែរ​សាលាស្រុក​ទៅ​ហើយ​ហ៊ាន​ចូល​មក​លួច​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​មិន​ដល់​៥​នាទី​ផង ជនសង្ស័យ​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង របស់​ប្រជាពលរដ្ឋ​បាន​សម្រេច ខណៈ​ដែល​ជន​រង​គ្រោះ​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​ដែល​នៅ​ជិត​នឹង​សាលាស្រុក​ត្បូងឃ្មុំ​តែ​ម្តង ។ ហេតុការណ៍​លួច​កាច់​សោ​.​ក​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល…

រាជធានី​ភ្នំពេញ ៖ រយៈពេល​មិន​ដល់​៥​នាទី​ផង ជនសង្ស័យ​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង របស់​ប្រជាពលរដ្ឋ​បាន​សម្រេច ខណៈ​ដែល​ជន​រង​គ្រោះ​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​ដែល​នៅ​ជិត​នឹង​សាលាស្រុក​ត្បូងឃ្មុំ​តែ​ម្តង ។

ហេតុការណ៍​លួច​កាច់​សោ​.​ក​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

យោង​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​ជន​រង​គ្រោះ​បាន​ធ្វើការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម បាន​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ពណ៌​ខ្មៅ​១​គ្រឿង មក​ឈប់​នៅ​ជិត​ផ្ទះ​របស់​ជន​រង​គ្រោះ ។ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​យ​២​នាក់ បាន​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ របស់​ជន​រង​គ្រោះ​ដែល​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​បាន​សម្រេច រួច​ហើយ​ជិះ​ចេញ​ទៅ​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ ។

មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​បាន​ចោទ​ជា​សំនួ​រថា សូ​ម្បី​តែ​នៅ​ជិត​សាលាស្រុក​ត្បូងឃ្មុំ ក៏​មាន​ចោរ​អាច​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​បាន​ដែរ ចុះ​ទម្រាំ​នៅ​ឆ្ងាយ​ពី​សាលាស្រុក​ទៀត តើ​ប្រជាពលរដ្ឋ​រំពឹង​ទៅ​លើ​អ្វី? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ