ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ឱ្យ​ផល​ផ្សេង​គ្នា​៧​យ៉ាង

3 ឆ្នាំ មុន

អាក្រក់ ល្អ មាន ក្រ ស ខ្មៅ គឺ​កម្ម​ជា​អ្នក​បែង​ចែ​បដិសន្ធិ​សត្វ​ទៅ​តាម​អំពើ​ដែល​ខ្លួន​បាន​សាង ។ ខាងក្រោម​នេះ​ជា​កម្ម​ឱ្យ​ផល​ផ្សេង​ៗ​គ្នា​ជា​៧​ប្រភេទ​គឺ​៖ ១-…

អាក្រក់ ល្អ មាន ក្រ ស ខ្មៅ គឺ​កម្ម​ជា​អ្នក​បែង​ចែ​បដិសន្ធិ​សត្វ​ទៅ​តាម​អំពើ​ដែល​ខ្លួន​បាន​សាង ។ ខាងក្រោម​នេះ​ជា​កម្ម​ឱ្យ​ផល​ផ្សេង​ៗ​គ្នា​ជា​៧​ប្រភេទ​គឺ​៖

១- មាន​អាយុ​វែង ព្រោះ​មិន​សម្លាប់សត្វ ។ ២- មិន​មាន​រោគ ព្រោះ​មិន​បៀតបៀន​សត្វ ។ ៣- មាន​សម្បុរ​ស្រស់ថ្លា ព្រោះ​មិន​មាន​សេចក្តី​ក្រោធ ។ ៤- មាន​ស័ក្តិធំ ព្រោះ​មិន​ច្រណែន​មិន​ប្រទូស្ត​អ្នក​ដទៃ ។ ៥- មាន​ភោគ​សម្បត្តិ​ច្រើន ព្រោះ​ឱ្យទាន​មាន​បាយ ទឹក សំពត់​ស្លៀ​កដណ្តប់ ទីជម្រក​ជាដើម ។ ៦- កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ព្រោះ​មិន​រឹងត្អឹង​មិន​មើលងាយ​គេ​មាន​តែ​ការ​គោរព​រាប់អាន និង​៧- មាន​បញ្ញា​ច្រើន ព្រោះ​ចូល​ទៅ​រក​សមណ​:​ជា​ពហុ​ស្សូត​អ្នក​ស្ងប់រម្ងាប់​ស្តាប់​និង​សិក្សា​ធម៌ ។

កម្ម​ទាំង​៧​នេះ កម្ម​ខ្លះ​ឱ្យ​ផល​ក្នុង​ពេល​បច្ចុប្បន្ន​ទាន់​ភ្នែក​ស្រស់​ៗ តែ​កម្ម​ខ្លះ​ឱ្យ​ផល​ទៅ​ក្នុង​អនាគតជាតិ​ឯណោះ ទោះជា​យូរ​ឬ​ឆាប់​គង់​នឹង​ទទួលផល​នៃ​កម្មនេះ​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ