ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជិះម៉ូតូបុកឆ្កែ ដួលខ្ទាតចូលក្រោម​រថយន្ត​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ តាម​ប្រភពពី​​សម​ត្ថ​កិច្ច​​បាន​អោយ​ដឹង​ថា ​មានករណី​​បុរសជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​​ជិះ​ម៉ូតូ​បុក​ឆ្កែ រួច​​ដួល​ចូល​ខ្ទាតចូល​ក្រោម​រថយន្ត​​កិន​ បណ្តាល​អោយ​​​​បាត់បង់ជីវិត​ភ្លាម​ៗ​​​នៅ​នឹង​កន្លែង​កើតហេតុ​ ។ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​មក​រា​ ឆ្នាំ​២០២១…

​ខេត្តព្រះសីហនុ ៖ តាម​ប្រភពពី​​សម​ត្ថ​កិច្ច​​បាន​អោយ​ដឹង​ថា ​មានករណី​​បុរសជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បាន​​ជិះ​ម៉ូតូ​បុក​ឆ្កែ រួច​​ដួល​ចូល​ខ្ទាតចូល​ក្រោម​រថយន្ត​​កិន​ បណ្តាល​អោយ​​​​បាត់បង់ជីវិត​ភ្លាម​ៗ​​​នៅ​នឹង​កន្លែង​កើតហេតុ​ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​មក​រា​ ឆ្នាំ​២០២១ ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៧៣-១៧៤ ស្ថិត​នៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​ជនរងគ្រោះ​​ឈ្មោះ មុត មាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ​ជាអ្នកបើកបរ​​ម៉ូតូ​​មួយ​គ្រឿង ម៉ាក​ហុងដាឌ្រីម​ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។ ចំណែករថយន្ត​​មួយគ្រឿង​ខាងលើមិនស្គាល់ម៉ាក ​អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន​បាត់ ។​

តាមប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ​បុរសរងគ្រោះ​​​ខាងលើ​បាន​បើកបរម៉ូតូមួយគ្រឿង ធ្វើដំណើរ​​ក្នុង​​ទិស​ដៅ​ពី​ភ្នំពេញ​​ទៅ​​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ក៏​បាន​បុក​ឆ្កែ​១​ក្បាល ​ហើយ​​អ្នកបើកបរម៉ូតូ​​ក៏​ដួល​​ខ្ទាត​​ចូល​​ក្រោម​រថយន្ត​​​មិន​ស្គាល់​​ម៉ាកមួយ​​គ្រឿង ដែល​​កំពុងធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ​ក៏ត្រូវ​​រថយន្ត​នោះ​​កិន​បណ្តាល​ឱ្យ​​អ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​តែម្តង ​។

​ក្រោយពេលកើតហេតុ សព​​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូត្រូវបាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​ដែល​បាន​បើកត​គេច​ចេញពី​កន្លែង​កើតហេតុ ​ត្រូវ​បាន​​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​​តាមរក ដើម្បី​​នាំយកមក​ដោះស្រាយ​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ