ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​ជំនួប Arsenal លុត Newcastle ៣-០

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១៩ បន្ទាប់​ពី​បំ​បាក់​ក្រុម​សារី​ព្រៃ Newcastle នៅក្នុង​កីឡដ្ឋាន Emirates ដោយលទ្ធផល…

អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១៩ បន្ទាប់​ពី​បំ​បាក់​ក្រុម​សារី​ព្រៃ Newcastle នៅក្នុង​កីឡដ្ឋាន Emirates ដោយលទ្ធផល ៣-០ កាលពី​យប់ម្សិលមិញ​។

អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ជំនួប​​នេះ អំពី​ទម្រង់​លេង​ដ៏​លេចធ្លោ​របស់​យុវជន Arsenal មួយ​រូប​គឺ​ខ្សែបម្រើ​ប្រយុទ្ធ Emile Smith Rowe និង​បាន​បោះ​បាល់​យ៉ាង​ស្អាត​ឱ្យ​មិត្ត​រួម​ក្រុម Bukayo Saka សម្រេច​គ្រាប់​បាល់​ទី​២ ក្នុង​ចំណោម​គ្រាប់​ទាំង​៣​ដែល​ក្នុង​នោះ​ខ្សែប្រយុទ្ធ Aubameyang ធ្វើ​បាន​២​គ្រាប់​ម្នាក់ឯង​។

ទម្រង់​លេងដ៏​លេចធ្លោ​បែប​នេះ បាន​ធ្វើ​ឱ្យ​វីរបុរស​ក្លិប Manchester United លោក Gary Neville សរសើ​មិន​ដាច់​ពី​មាត់ និង​ប្រដូច Smith Rowe ទៅ​នឹង​វីរបុរស​របស់ Arsenal គឺ​លោក Robert Pires ព្រមទាំងជឿ​ថា​យុវជន​វ័យ​២០​ឆ្នាំ​រូប​នេះ នឹង​ក្លាយជា​គ្រាប់ពេជ្រ​នា​ថ្ងៃ​អនាគត​។

https://twitter.com/LSComps/status/1351293932932632580

សូម​រំលឹក​ថា Smith Rowe ទើបតែ​វិល​ត្រឡប់​មក​ចូលរួម​ជាមួយ Arsenal វិញ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ បន្ទាប់​ពី​រូបគេ​ត្រូវ​បាន​ក្លិប​មួយ​នេះ ឱ្យទៅ​កាន់​ក្លិប RB Leipzig និង​ក្លិប Huddersfield Town ខ្ចី​ជើង​ចាប់តាំងពី​ឆ្នាំ ២០១៩ មក​ម្ល៉េះ​៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=E6FrNowN15s