ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ត្រៀម​ៗ​ពី​ថ្ងៃ​2០-26 មក​រា​កម្ពុជា​ចុះ​ត្រជាក់​ដល់​10​អង្សា​សេ និង​មាន​ភ្លៀង​ធ្លាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​20 ដល់​26 ខែមករា ឆ្នាំ​2021 តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​ជាង​10​អង្សា​សេ ហើយ​មាន​ភ្លៀង​ធ្លាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​20 ដល់​26 ខែមករា ឆ្នាំ​2021 តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​ជាង​10​អង្សា​សេ ហើយ​មាន​ភ្លៀង​ធ្លាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព៌​ត័​មាន​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​19 មក​រា ឆ្នាំ​2021​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​សម្ពាធ​ខ្ពស់ និង​ខ្យល់​មូល​សុង​ឦសាន​ចុះ​ខ្សោយ ។ នៅ​ថ្ងៃ​ទី​23 ដល់​26 មក​រា ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ ដោយ​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖ បណ្តាល​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​17-22​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​នា​ពី​27-30 អង្សា​សេ ។

នៅ​ថ្ងៃ​ទី​23-26 ខែមករា សីតុណ្ហភាព​អប្បរ​មា​មាន​ពី​20-29 អង្សា​សេ និង​អតិបរមា​មាន​ពី​30-34​អង្សា​សេ ។ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្សោយ​ទៅ​មធ្យម​នៅ​តំបន់​ទំនាប​កណ្តាល​ខាងត្បូង ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​13-18​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​27-29​អង្សា​សេ ។ នៅ​ថ្ងៃ​ទី​23-26 ខែមករា សីតុណ្ហភាព​មាន​ពី​15-21​អង្សា​សេ នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី​29-32​អង្សា​សេ​។ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ។

ដោយឡែក​តំបន់​មាន​សមុទ្រ​មាន​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​23-29​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ន​មាន​ពី​29-32 អង្សា​សេ ។​នៅ​ថ្ងៃ​ទី​23-26​ខែមករា​ឆ្នាំ​នឹង​អាច​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​បង្គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ