ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​ឆ្អឹង​បុគ្គល​ម្នាក់​ៗ​ក្នុង​មួយ​កប្ប​ជា​គំនរ​ប៉ុន​ភ្នំ

3 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បុគ្គល​ម្នាក់​ស្ទុះ​ទៅ អន្ទោល​ទៅ​អស់​កប្ប បំណែក​ឆ្អឹង ពំនូក​ឆ្អឹង គំនរ​ឆ្អឹង​ជា​ច្រើន បើ​បុគ្គល​ប្រមូល​នាំ​មក​តម្កល់​ទុក​១​កន្លែ​ង ហើយ​រក្សា​ទុក​មិន​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ​ទៅ ឆ្អឹង​នោះ​នឹង​ដូច​ជា…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បុគ្គល​ម្នាក់​ស្ទុះ​ទៅ អន្ទោល​ទៅ​អស់​កប្ប បំណែក​ឆ្អឹង ពំនូក​ឆ្អឹង គំនរ​ឆ្អឹង​ជា​ច្រើន បើ​បុគ្គល​ប្រមូល​នាំ​មក​តម្កល់​ទុក​១​កន្លែ​ង ហើយ​រក្សា​ទុក​មិន​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ​ទៅ ឆ្អឹង​នោះ​នឹង​ដូច​ជា ភ្នំ​វេ​បុល្ល​ដូច្នោះ​ឯង ។

ព្រះសម្មាសម្ពុទ្ធ ព្រះ​អង្គ​ស្វែងរក​គុណ​ដ៏​ធំ ទ្រង់​ត្រាស់​ដូច្នេះ​ថា​៖ «​គំនរ​ឆ្អឹង បុគ្គល​ម្នាក់​ៗ​ក្នុង​មួយ​កប្ប​ជា​គំនរ​ប៉ុន​ភ្នំ ឯ​ភ្នំ​នោះ​ឯង​ដែល​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា​ជា​ភ្នំ​វេ​បុល្ល ជា​ភ្នំ​ធំ ជា​ភ្នំ​ខ្ពស់​ជាង​ភ្នំ​គិ​ជ្ឈ​កូដ​ក្បែរ​ក្រុង​រាជគ្រឹះ របស់​ពួក​ជន​អ្នកស្រុក​មគធៈ​» ។

គំនរ​ឆ្អឹង​ទាំងឡាយ​ជា​សេចក្តី​ទុក្ខ​របស់​សត្វ តែ​កាលបើ​បុគ្គល​ឃើញ​អរិយសច្ច​ទាំងឡាយ​ដោ​យ​បញ្ញា​ដ៏​ប្រពៃ គឺ​ទុក្ខ​១ ហេតុ​ដែល​នាំ​ឱ្យ​កើតទុក្ខ​១ ការ​កន្លង​បង់​នូវ​ទុក្ខ​១ មគ្គ​ប្រក​បដោយ​អង្គ​៨​ដ៏​ប្រសើរ​ដែល​ជាទី​ញុំ​ា​ង​សត្វ​ឱ្យទៅ​កាន់​ទី​រលត់ទុក្ខ​១ នោះ​សត្វ​នឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ព្រោះ​បន្សាត់​បង់​នូវ​កិលេស​អស់ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ