ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក​មាន​អ្វី​កើតឡើង? វាល​ខ្សាច់​សាហា​រ៉ា ឆ្នាំ​នេះបែរជា​មាន​ព្រិល​ធ្លាក់

3 ឆ្នាំ មុន

សត្វ​អូដ្ឋ​ដើរ​ក្នុង​ព្រិល​ទឹកកក បន្ទាប់​ពី​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង រហូត​ដល់​ព្រិល​បាន​ធ្លាក់​នៅ​វាល​ខ្សាច់​សាហា​រ៉ា នៅ​ភាគ​និរតី​នៃ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ទាប​រហូត​ដល់​ដក -២​អង្សា​សេ ក្រោម​សូន្យ ។ នៅ​ថ្ងៃ​ទី​១៨ ខែមករា…

សត្វ​អូដ្ឋ​ដើរ​ក្នុង​ព្រិល​ទឹកកក បន្ទាប់​ពី​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង រហូត​ដល់​ព្រិល​បាន​ធ្លាក់​នៅ​វាល​ខ្សាច់​សាហា​រ៉ា នៅ​ភាគ​និរតី​នៃ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ទាប​រហូត​ដល់​ដក -២​អង្សា​សេ ក្រោម​សូន្យ ។

នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ នេះ​គេហទំព័រ​សារព័ត៌មាន​អង់គ្លេស Daily Mail បាន​រាយការណ៍​ថា ព្រិល​បាន​ធ្លាក់​ចុះ​នៅ​តំបន់​ជ្រលង​ភ្នំ Sarawat ភាគ​និរតី នៃ​ប្រទេស​អា​រ៉ាប់ ខណៈ​ពេល​ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់ -២​អង្សា​សេ អ្នកស្រុក​រស់នៅ​តំបន់​នោះ និយាយ​ថា វា​មិន​ដែល​កើតឡើង​ទេ ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ​មកនេះ ។

ជាមួយ​គ្នា​នេះ លោក Karim Buchetata ជា​អ្នក​ថតរូប​អាជីព ជនជាតិ​អាល់​ហ្សេ​រី បាន​ចាប់​យក​រូបភាព​ដ៏​ស្រស់​ស្អាត មាន​ទាំង​ចៀម​វាល​ខ្សាច់ និង​សត្វ​អូដ្ឋ ពួក​វា​បាន​ដើរ​ក្នុង​ព្រិល គ្របដណ្តប់​នៅ​លើ​វាល​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ ដែល​សីតុណ្ហភាព​ចុះ​ទាប​ដល់ -៣​អង្សា​សេ ហើយ​មនុស្ស​ម្នា​នាំ​គ្នា​ចេញ​មក​មើល​ព្រិល​ធ្លាក់ មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​វា​កើតឡើង ជា​ការ​ពិត ។

មាន​មនុស្ស​មួយ​ចំនួន ក៏​បាន​និយាយ​ថា ពួក​គេ​សប្បាយ​រីករាយ ដែល​សាហា​រ៉ា គឺជា​វាល​ខ្សាច់​ក្តៅ​នៅ​ទ្វីបអាហ្វ្រិក ហើយ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នោះ វា​បាន​ធ្លាក់​ព្រិល​ហើយ ។ ទន្ទឹម​នឹង​នេះ​ដែរ ពួក​គាត់​មានការ​ព្រួយបារម្ភ​ថា តើ​មាន​អ្វី​កើតឡើង​ចំពោះ​អាកាសធាតុ​ពិភពលោក នា​ពេល​អនាគត ? ៕ ប្រភព DailyMail

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ