ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​ចាស់​អាយុ​១០១​ឆ្នាំ និង​ចៅស្រី​មេម៉ាយ ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ពី​សម្តេច​តេ​ជោ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ទទួល​បានការ​យកចិត្ត​ទុក និង​គិតគូរ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី…

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ទទួល​បានការ​យកចិត្ត​ទុក និង​គិតគូរ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។ លោកយាយ​មាន​អាយុ​១០១​ឆ្នាំ រស់នៅ​ជាមួយ​ចៅស្រី អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ប្រកប​របរ​រកស៊ី​ដាក់​អង្គប់កណ្តុរ ចិញ្ចឹម​កូនប្រុស​តូច​០២​នាក់ រស់នៅ​ភូមិ​សាយ​សា​ម៉​ន ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ។

នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ដោយ​ឯកឧត្តម ជិន ប៊ុ​ន​ធឿ​ន លេខា​នាយក​រដ្ឋមន្ត្រី និង​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមការងារ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត្យ ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​គឿ​ង​ឧបភោគ បរិភោគ សម្លៀក​បំពាក់ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​ថវិកា​៥០​ម៉ឺន​រៀល ក្នុង​នោះ​សម្តេច​ទាំង​ទ្វេរ​នឹង​ជួយ​សាងសង់​ផ្ទះ​ទេវតា​ជូន​នា​ពេល​ឆាប់​ៗ​នេះ​។

នៅ​ក្នុង​ពិធី​ប្រគល់​អំណោយ​នេះ​ដែរ ក៏​មានការ​ចូលរួម​ពី​លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​មង្គល​បូ​រី​, លោកស្រី ហេង សុ​ភ័ក្ត្រ អភិបាលរង​ស្រុក​មង្គល​បូ​រី លោក ឃា​ម ចាន់​ធា សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ជា​ក្រុមការងារ​ស្រុក​ចុះ​ជួយ​ឃុំ​ចំណោម និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ផង​ដែរ​។ លោកយាយ គឹ​ម ឡា​ត់ បាន​ប្រាប់​ថា​៖ លោ​កក​យាយ មាន​អាយុ​១០១​ឆ្នាំ កូនចៅ​លោកយាយ​ស្លាប់​អស់ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ចៅស្រី​ឈ្មោះ តឿ​ម សេរី អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​តូច​ពីរ​នាក់ ដោយ​ដាក់​អង្គប់កណ្តុរ​យក​មក​លក់​។

បើ​តាម​ការ​រៀបរាប់​ពី​ប្អូនស្រី តឿ​ម សេរី ប្តី​របស់​នាង​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ពី​មុន​ប្តី​របស់​នាង​តែងតែ​ផ្ញើ​លុយកាក់​បន្តិចបន្តួច​មក​ឲ្យ​នាង​ចិញ្ចឹម​កូន និង​ជី​ដូច​ចាស់ជរា​។ ប៉ុន្តែ​ក្រោយ​ពី​ប្តី​នាង​គេ​មាន​ប្រពន្ធចុង​មក​គាត់​លែង​គិតគូរ​ពី​នាង កូនប្រុស​០២​នាក់ និង​ជីដូន​ចាស់ជរា​នេះ​ទៀត​ហើយ​។ តែ​ដើម្បី​រស់​នាង​បាន​នាំ​កូនប្រុស​ច្បង​មាន​អាយុ​៣​ឆ្នាំ ពេល​យប់​ដើរ​ដាក់​អង្គប់កណ្ដុរ ក្នុង​០១​យប់​បាន​១-២​គីឡូ លក់​បាន​៥,០០០​រៀល​ទៅ​១០,០០០​រៀល ទិញ​អង្ករ​ទុក​ដាំបាយ​ហូប​។

ឯកឧត្តម ជិន ប៊ុ​ន​ធឿ​ន លេខា​នាយក​រដ្ឋមន្ត្រី និង​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា​៖ ដោយ​បានការ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ថ្ងៃនេះ ឯកឧត្តម និង​ក្រុមការងារ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត្យ ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​គឿ​ង​ឧបភោគ បរិភោគ សម្លៀក​បំពាក់ សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ហើយ​ក្នុង​នោះ​សម្តេច​ទាំង​ទ្វេរ​នឹង​ជួយ​សាងសង់​ផ្ទះ​ទេវតា​ជូន​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ លោកយាយ គឹ​ម ឡា​ត់ បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន សូម​ឲ្យ​សម្តេច​ទាំង​ពីរ រួម​ទាំង​បុត្រាបុត្រី និង​ចៅ​ៗ​របស់​សម្តេច​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន និង​ជា​ម្លប់​ដ៏​ត្រជាក់​របស់​ប្រជាពលរដ្ឋ​។ គួរ​រំលឹក​ដែរ​ថា​៖ លោកយាយ​មាន​អាយុ​១០១​ឆ្នាំ និង​ចៅស្រី​អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ដែល​រកស៊ី​ដាក់​អង្គប់កណ្តុរ ចិញ្ចឹម​កូនប្រុស​តូច​០២​នាក់ ធ្លាប់​បាន​ទទួល​អំណោយ​ពី​រាជរដ្ឋាភិបាល តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ជា​ប្រចាំ​ផង​ដែរ​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ