ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូត​ថ្មី​ ម៉ាក​ល្បី​របស់​ជប៉ុន (ដូច​ឧបករណ៍​រឹតខ្សែ​ភ្លើង) ប៉ុន្តែ​កុំ​មើល​តម្លៃ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ «cable tie» ចំណង​ខ្សែរឹត ជា​ឧបករណ៍​ដែល​ធ្វើ​អំពី​ជ័រ ឫ​លោហៈ ដែល​អាច​បត់បែន​បាន ភ្ជាប់​ជាមួយ​ធ្មេញ និង​ក្រញាំ​នៅ​នឹង​ក្បាល…

រាជធានី​ភ្នំពេញ ៖ «cable tie» ចំណង​ខ្សែរឹត ជា​ឧបករណ៍​ដែល​ធ្វើ​អំពី​ជ័រ ឫ​លោហៈ ដែល​អាច​បត់បែន​បាន ភ្ជាប់​ជាមួយ​ធ្មេញ និង​ក្រញាំ​នៅ​នឹង​ក្បាល ដើម្បី​ទាញ​ខ្សែ​ភ្ជាប់​រឹត​ឲ្យ​តឹង ហើយ​មិន​អាច​ត្រលប់​មក​វិញ​ទេ ដែល​ភាគច្រើន​គេ​ប្រើ​ដោយសារ​តែ​តម្លៃ​ទាប មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ចង​ភ្ជាប់​បណ្តាញ​ខ្សែកាប រៀបចំ​ក្រុម​ខ្សែភ្លើង និង​ការ​ចង​របស់របរ​ជា​ទូទៅ​ដែល​រលុង ។

ម៉ូត​ថ្មី​នៅ​ដើមឆ្នាំ​២០២១​នេះ យីហោ AMBUSH ដែល​ជា​ម៉ាក​សម្លៀក​បំពាក់​និង​គ្រឿងអលង្ការ របស់​ក្រុមហ៊ុន​ប្រទេស​ជប៉ុន ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ បាន​បញ្ចេញ​គ្រឿងអលង្ការ ម៉ូត​ថ្មី AMBUSH ZIP TIE ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម ដោយសារ​តែ​វា​មើលទៅ​ដូច​ជា​ខ្សែរឹត ស្រាប់​ចងខ្សែ​ភ្លើង និង​អាច​ទិញ​តាម​ទីផ្សារ​ក្នុង​តម្លៃ​ទាប ផង​ដែរ ។

គ្រឿងអលង្ការ AMBUSH ZIP TIE មាន​ច្រើន​ពណ៌ និង​ម៉ូត​ជា​ច្រើន​សម្រាប់​ជ្រើសរើស ។

  • ចិញ្ចៀន​តូច​តម្លៃ ៣៩០​ដុល្លារ ឬ​ប្រហែល ១,៥៩៣,០០០​រៀល
  • ចិញ្ចៀន​ធំ តម្លៃ ៥៣០​ដុល្លារ ឬ​ប្រហែល ២,១៦៤,៨០០​រៀល
  • ខ្សែដៃ មាន​តម្លៃ ៥៨៨​ដុល្លារ ឬ​ប្រហែល ២,៤០១,៧០០​រៀល ។​

ប្រភពពី ៖ ambushdesign

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ