ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ

3 ខែ មុន

អស្ចារ្យ​មហា​សំណាង​មក​ដល់​ហើយ មិន​ដល់​ចុង​ស​ប្តា​ហ៍​នេះ​ទេ​អ្នក​កើត​ឆ្នាំ​ទាំង​៥​នេះ​គេច​មិន​ផុត​ពី​លាភ​ធំ ប្រជុំ​មាសប្រាក់ លាភ​លុយ​ហូរ​ចូល​ណែន​ៗ​ផ្ទះ ព្រោះ​ថាបើ​តាម​ការ​ទស្សន៍​ទាយ​របស់​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​អះអាង​ថា ម្ចាស់​ឆ្នាំ​ទាំង​៥​នេះ ជូត ថោះ រកា រោង…

អស្ចារ្យ​មហា​សំណាង​មក​ដល់​ហើយ មិន​ដល់​ចុង​ស​ប្តា​ហ៍​នេះ​ទេ​អ្នក​កើត​ឆ្នាំ​ទាំង​៥​នេះ​គេច​មិន​ផុត​ពី​លាភ​ធំ ប្រជុំ​មាសប្រាក់ លាភ​លុយ​ហូរ​ចូល​ណែន​ៗ​ផ្ទះ ព្រោះ​ថាបើ​តាម​ការ​ទស្សន៍​ទាយ​របស់​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​អះអាង​ថា ម្ចាស់​ឆ្នាំ​ទាំង​៥​នេះ ជូត ថោះ រកា រោង មមី ត្រូវ​ជួប​មហា​សំណាង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ មាន​លាភ​មាសប្រាក់​ហូរ​ចូល​ឯង​ៗ​ដែល​ជា​ការ​កែប្រែ​ខ្សែជីវិត​ថ្មី​មាន​សិរី​សួស្តី​ចាប់ពី​ស​ប្តា​ហ៍​នេះ​តទៅ​ហើយ ។

ឆ្នាំជូត ជើង​លេខ​ប្រាប់​ថា នៅ​មិន​ដល់​ចុង​ស​ប្តា​ហ៍​នេះ​ទេ​លោក​អ្នកមាន​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​បន្តបន្ទាប់​គ្នា ។ តាម​ជើង​លេខ​បាន​កំណត់​ថា លេខនាំជ័យ ១៦៨ លោក​អ្នកមាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ទោះ​ប្រកប​កិច្ចការ​អ្វី​ក៏​សម្រេច​ផល​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំថោះ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត លេខហេង ៣៦៩លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​ត្រចះត្រចង់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំរកា ពណ៌​នាំ​សំណាង​លឿង លេខនាំសម្បត្តិ៩៩៩ ឱកាស​ក្នុង​ស​ប្តា​ហ៍​នេះ​ជា​ពេលវេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ស្ថិត​នៅ​ទីណា​ក៏​ប្រាក់រ​ត់រក ។

ឆ្នាំរោង លេខនាំលាភ៥៥៥ រាសី​ឡើង​ខ្ពស់​ខ្លាំង​ណាស់ មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ប្រចាំជីវិត​ជា​និច្ច ។ មិន​ដល់​ចុង​ស​ប្តា​ហ៍​នេះ​ទេ​លោក​អ្នក​នឹង​ជួប​លាភ​សំណាង​មហាសាល​ចូល​ជីវិត​ពិតប្រាកដ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ទោះជា​លោក​អ្នក​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​ក៏​តែង​បាន​ផល​ចំណេញ​ក្រាស់ក្រៃ​ដូច​ទេវតា​ប្រទាន​ទ្រព្យ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡ​ប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំមមី លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា លេខសំណាង ២៧៩ មិន​ដល់​ចុង​ស​ប្តា​ហ៍​នេះ​ទេ​លោក​អ្នកមាន​លាភ​ធំ សំណាង​ខ្ពស់ លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រ​សើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​ៗ ឯ​អ្នកធ្វើការ​ងារ​តាម​អង្គ​ភព​ស្ថាប័ន​ក៏​ជោគជ័យ​ធំធេង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ៕ សាន សា​រិ​ន