ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ណ្ឌិតជាង​៨០​នាក់ ​ផ្ទេរ​មក​​​ស្ទឹង​​ត្រែង​​​ព្រោះពន្ធនាគារ​​ក្រចេះ​លើស​​​ចំណុះ​​ហើយ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តស្ទឹងត្រែង​៖ ទណ្ឌិត​ប្រមាណ​​៨៧​នាក់​ ស្ថិត​ក្រោម​ការ​​ឃុំខ្លួន​ពី​បទ​ចោទ​ផ្សេង​ៗ​គ្នា​ក្រោយ​ស្ថាប័ន​តុលាការ​សម្រេច​ដាក់​ពន្ធ​នាគារ ​ត្រូវ​បាន​រំលែក​បញ្ជូន​មក​ឃុំខ្លួន​បន្ត​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ដោយសារ​ស្ថានភាព​នៅខេត្តក្រចេះ​ ចំនួន​អ្នក​ជាប់​ទោស​មាន​កំណើនកើនឡើង​លើស​ចំណុះ​។ ការ​សម្រេច​បញ្ជូន​ទណ្ឌិត ត្រូវបានកងកម្លាំង​នគរ​បាល​ ការ​ពារ​យ៉ាង​តឹង​រឹង​ ទាំង​ការ​ការ​ពារ​ពេល​ដឹក​ជញ្ជូន​មក…

ខេត្តស្ទឹងត្រែង​៖ ទណ្ឌិត​ប្រមាណ​​៨៧​នាក់​ ស្ថិត​ក្រោម​ការ​​ឃុំខ្លួន​ពី​បទ​ចោទ​ផ្សេង​ៗ​គ្នា​ក្រោយ​ស្ថាប័ន​តុលាការ​សម្រេច​ដាក់​ពន្ធ​នាគារ ​ត្រូវ​បាន​រំលែក​បញ្ជូន​មក​ឃុំខ្លួន​បន្ត​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ដោយសារ​ស្ថានភាព​នៅខេត្តក្រចេះ​ ចំនួន​អ្នក​ជាប់​ទោស​មាន​កំណើនកើនឡើង​លើស​ចំណុះ​។ ការ​សម្រេច​បញ្ជូន​ទណ្ឌិត ត្រូវបានកងកម្លាំង​នគរ​បាល​ ការ​ពារ​យ៉ាង​តឹង​រឹង​ ទាំង​ការ​ការ​ពារ​ពេល​ដឹក​ជញ្ជូន​មក ​និង​ការ​ការពារពេល​ទទួល​ផ្ទេរ​ប​ញ្ជូ​ល​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ កាលពី​ថ្ងៃ​ទី​១៧ ​មក​រា ​២០២១​ ។

តាមស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ​លោកឧត្តមសេនីយ៍ទោ អូត ស៊ី​​វុ​ត្ថា អោយ​ដឹង​ថា​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង ​រួម​មាន​កម្លាំងការិយាល័យ​ចម្រុះ​បាន​បែក​ចែក​ជា​ក្រុម​តាម​គោលដៅ​ដើម្បី​ការពា​សន្តិសុខ ​ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​ខេត្តក្រចេះ​ដឹក​ជញ្ជូន​ទណ្ឌិត​ចំនួន​៨៧​នាក់ ​ផ្ទេរ​មក​ឃុំ​បន្ត​នៅ​ពន្ធ​នាឮគារ​ខេត្តស្ទឹងត្រែង​។ ​ជា​លទ្ធផល​ពុំ​មានការ​រាំងស្ទះ​ និង​ខកខាន​ចំណុច​ណា​ឡើយ​។

នាយក​ពន្ធនាគារ​ខេត្តស្ទឹងត្រែង លោក​ឈុ​ន ដា​រ៉ា​ ​បាន​ប្រាប់​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ​មក​រា នេះ​ថា ​កាលពី​ថ្ងៃ​ទី១៧​ ម្សិលមិញ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ ពិតជា​បាន​ទទួល​ទណ្ឌិត​មក​ពី​ខេត្តក្រចេះ​ចំនួន​៨៧នាក់ ប្រាកដ​មែន​បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​ព​ន្ឋ​នាគារ​ខេត្ត​ក្រចេះ​ទៅ​កាន់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ហើយ​ថ្នាក់លើ​ក៏​បាន​សម្រេច​តាម​ការ​ស្នើ​សុំ​ដោយ​ផ្ទេរ​ទណ្ឌិត​ទាំងនោះ​បញ្ជូន​មក​ឃុំខ្លួន​បន្ត​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​។

នាយករង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ លោក នុ​ត សាវ​នា បាន​ប្រាប់
ក្រុម​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៨​មក​រា​នេះ​ដែរ​ថា​ការ​ផ្ទេរ​ទណ្ឌិត​ចំនួន​៨៧​នាក់​ចេញពី​ពន្ធនាគារ​ខេត្តក្រចេះ​មក​កាន់​ខេត្តស្ទឹងត្រែង​ដោយសារ​តែ​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ​មាន​ចំនួន​អ្នក​ជាប់​ឃុំ​រហូត​ដល់​ទៅ​៧០៧​នាក់​ខណៈ​ពន្ធនាគារ​ខេត្ត​នេះ
​អាច​ដាក់​អ្នក​ជាប់​ឃុំ​បាន​ក្រោម400នាក់​ប៉ុណ្ណោះ​។​ ដោយសារ​ទីតាំង​មាន​លក្ខណៈ​
តូច​ចង្អៀត​។

លោកនាយ​រង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​បន្ត​ថា​ពន្ធនាគារ​នៅ​ខេត្ត​ស្ទឹង
ត្រែង​មាន​លក្ខណៈ​ធំ​ទូលាយ​បន្ទាប់​មានការ​សង់​អគារ​បន្ថែម​ជា​បន្តបន្ទាប់​ដែល​អាច​ដាក់​អ្នក​ជាប់​ឃុំ​បាន​ចំនួន​ច្រើន ​។​ ម្យ៉ាងទៀត​ ពន្ធ​នាគារ​ខេត្តក្រចេះ​ និង​ស្ទឹង​ត្រែង​ស្ថិត​នៅ​ភូមិភាគ​ឦសាន​តែ​មួយ​ បង្ក​លក្ខណៈ​ងាយស្រួល​ស​ម្រាប់​សាច់ញាតិ​សួរសុខទុក្ខ​ជន​ជាប់​ឃុំ​។​ បន្ថែម​ពីនេះ​ ការ​នាំ​ខ្លួន​អ្នក​ជាប់​ឃុំ​ឡើង​សាវ​នា​ការ​ទៅសាលាដំបូង​ខេត្ត​ក្នុង​តំបន់​ជិត​គ្នា​ក៏​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ