ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឿ​ន ល្វៃ ឈ្នះ​ក្នុង​ទឹក​ទី​3​ ដោយសារ​វង្ស វិ​ឆ័​យ បង្កកំហុស​បច្ចេកទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​មិត្តភាព​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​១៧ មក​រា កន្លង​មកនេះ កីឡាករ​ឈឿ​ន ល្វៃ មក​ពី​ក្លិប​នាគ​រាជ​ចតុមុខ ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ឱ្យ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​នៅ​ត្រឹម​ទឹក​ទី​៣ បន្ទាប់​ពី​កីឡាករ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​មិត្តភាព​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​១៧ មក​រា កន្លង​មកនេះ កីឡាករ​ឈឿ​ន ល្វៃ មក​ពី​ក្លិប​នាគ​រាជ​ចតុមុខ ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ឱ្យ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​នៅ​ត្រឹម​ទឹក​ទី​៣ បន្ទាប់​ពី​កីឡាករ វង្ស វិ​ឆ័​យ មក​ពី​ក្លិប​ប្រដាល់​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស បង្កកំហុស​ដោយ​វាយ​កែង​ថែម​ពីក្រោយ​បណ្ដាល​ឱ្យ​រូបគេ​ដួល​សន្លប់​។

ការ​ប៉ះ​គ្នា​រវាង​គូ​សងសឹក​លើក​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់​អា​រម្ម​ណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ពួក​គេ​ទាំង​ពីរ​វាយ​គ្នា​មិន​បង្អង់​ដៃ​ឡើយ ចាប់តាំងពី​បើក​ឆាក​ក្នុង​ទឹក​ទី​១​មក​ម៉្លេះ ។ វង្ស វិ​ឆ័​យ​ដែល​ជា​កីឡាករ​ចាស់វស្សា​ជាង​នោះ មាន​បំណង​ចង់​ផ្ដួល​ឈឿ​ន ល្វៃ​ឱ្យ​សន្លប់​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ។ ដូច្នេះ​រាល់​ការ​វាយ​ចេញ​របស់​គេ​ហាក់​បង្ហាញ​កំរោលចូល​បន្តិច​។

ឈឿ​ន ល្វៃ មាន​ស្នៀត​ជើងល្អ​ជាង រាល់​ការ​ទាត់​ចេញ​ក៏​ធ្ងន់​ជាង​ដែរ​តែ​ហាក់បីដូចជា​មាន​ការ​កោតញញើត​វង្ស វិ​ឆ័​យ ខ្លាំង​ណាស់​។

នៅ​ទឹក​ទី​២​ការ​វាយ​របស់​កីឡាករ​ទាំង​២​មាន​ប្រៀប​ប្រហាក់ប្រហែល​។ គ្រាន់តែ​ចូល​ដល់ទឹក​ទី​៣​ភ្លាម វង្ស វិ​ឆ័​យ ចាប់ផ្ដើម​ប្ដូរ​ស្នៀត​កែង​យ៉ាង​សាហាវ ព្រោះតែ​មាន​បំណង​ចង់​ផ្ដួល​ឈឿ​ន ល្វៃ​ឱ្យ​បាន​ឆាប់​បំផុត ។

ប៉ុន្តែ​ឈឿ​ន ល្វៃ​បុក​កែង​ចូល​សៀត​ផ្កា​មុន​ពេញ​ៗ ធ្វើ​ឱ្យ​វង្ស វិ​ឆ័​យ ក្ដៅស្លឹកត្រចៀក វាយបក​សង​វិញ​ប៉ុន្តែ​ខុស​បច្ចេកទេស ខណៈ​ដែល​ឈឿ​ន ល្វៃ​បែរខ្នង វង្ស វិ​ឆ័​យ​ក៏​បាន​វាយ​កែង​ថែម​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឱ្យ​ឈឿ​ន ល្វៃ​ដួល​ទៅ​លើ​តា​ពី ។ ការ​វាយ​ខុស​បច្ចេកទេស​បែប​នេះ លោក​អាជ្ញាកណ្ដាល​ក៏​បាន​ប្រកាស​ឱ្យ​ចាញ់​កីឡាករ​ឈឿ​ន ល្វៃដោយ​ស្វ័យប្រវត្តិ​។

រីឯ​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដរាជសីហ៍​វិញ​នោះ នៅ​តែ​មិន​អាច​យកឈ្នះ​កីឡាករ ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​។ តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ​ប៉ុន្តែ​ភាគតិច​ណាស់​ដែល សេក គឹ​ម​រួន អាច​យកឈ្នះ​នោះ ។

សម្រាប់​ការ​ប្រកួត​សងសឹក​គ្នា​លើក​នេះ ចាប់តាំងពី​ទឹក​ទី​៣​រហូត​ទៅ សេក គឹ​ម​រួន ត្រូវ​កីឡាករ ឡុ​ង បេន​លឿន​វាយ​ចូល​មុខ​ពេញ​ៗ ថែម​ទាំង​បាន​បុក​ជង្គង់​ចូល​ពោះ​ទឹក​ផ្ទួន​ៗ​ទៀត​ផង ធ្វើ​ឱ្យ​កម្លាំង​របស់​គេ​ក៏​កាន់តែ​ធ្លាក់​ចុះ​ខ្លាំង ជា​ពិសេស​ឈាន​ចូល​ដល់​ទឹក​ទី​៥​សេក គឹ​ម​រួន បាន​ត្រឹមតែ​វាយ​ទប់​ទល់​ការពារ​ខ្លួន​ប៉ុណ្ណោះ ។ ទីបំផុត​ចប់​ការ​ប្រកួត​លោក​អាជ្ញាកណ្ដាល​ប្រកាស​ឱ្យ​សេក
គឹ​ម​រួន ចាញ់​ពិន្ទុ​ដោយ​ឯកច្ឆន្ទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ