ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម ល​ក្ខិ​ណា ភ្ជាប់ពាក្យ​គូស្នេហ៍​ថ្មី ក្រោយ​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​អស់​១​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង​អ្នក​នាង ឡោម ល​ក្ខិ​ណា បាន​សម្រេច​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ហើយ​ជាមួយនឹង​គូស្នេហ៍​ថ្មី​យ៉ាង​ស្ងៀមស្ងាត់​កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​នាង​បាន​រស់​នៅ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ស្វាមី​របស់​នាង​បាន​ទទួលមរណភាព​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​។ ពិធី​ភ្ជាប់ពាក្យ​របស់​តារា​សម្តែង​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​សម្តែង​អ្នក​នាង ឡោម ល​ក្ខិ​ណា បាន​សម្រេច​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ហើយ​ជាមួយនឹង​គូស្នេហ៍​ថ្មី​យ៉ាង​ស្ងៀមស្ងាត់​កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​នាង​បាន​រស់​នៅ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ស្វាមី​របស់​នាង​បាន​ទទួលមរណភាព​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​។

ពិធី​ភ្ជាប់ពាក្យ​របស់​តារា​សម្តែង​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​រៀបចំ​ឡើង​តាំងពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២០​មក​ម្ល៉េះ ប៉ុន្តែ​មិនសូវ​មាន​ព័ត៌មាន​ច្រើន​បាន​ផ្សព្វផ្សាយ​នោះ​ឡើយ ដោយសារ​ពិធី​នោះ​ហាក់​មិនសូវ​មាន​អ្នកសិល្បៈ​ចូលរួម​ច្រើន​ឡើយ ពោល​គឺ​ភាគច្រើន​គឺ​មាន​ចាស់ទុំ និង​សាច់ញាតិ​ទាំង​សងខាង​ដែល​បាន​ចូលរួម​ប៉ុណ្ណោះ​។

រូបភាព​នៃ​ពិធី​ភ្ជាប់ពាក្យ​របស់​អ្នក​នាង ឡោម ល​ក្ខិ​ណា ត្រូវ​បាន​ទម្លាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អនាគត​ស្វាមី​របស់​នាង​ដែល​មានឈ្មោះ​ថា ឆាង វ​ណ្ណា ដែល​មាន​ងារ​ជា​មន្ត្រី​នគរ​បាល​ជាតិ មាន​ឋានន្តរសក្តិ សក្តិ​៤​កន្លះ បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​។

យ៉ាងណា ដំណឹង​ពី​ការ​ភ្ជាប់ពាក្យ​របស់​អ្នក​នាង ឡោម ល​ក្ខិ​ណា នា​ពេល​នេះ​ក៏​បាន​ទទួល​ការ​សាទរ​ផង​ដែរ ពី​សំណាក់​ទស្សនិកជន និង​មិត្តភក្តិ​របស់​នាង ក្នុង​ពេល​ដែល​នាង​បាន​ស្វែងរក​បុរស​ម្នាក់​ទៀត​ដែល​យល់ចិត្ត ដែល​អាច​កាន់​ដៃ​នាង​រស់នៅ​ជា​គ្រួសារ​ដោយ​សុភមង្គល​។

បើ​ទោះបីជា​តារា​រូប​នេះ មិន​បាន​បង្ហាញ​ពី​ការ​រៀបចំ​ពិធី​ភ្ជាប់ពាក្យ និង​វេលា​ជាក់លាក់​ពី​ការ​រៀប​មង្គលការ​ជា​សាធារណៈ​ក៏​ដោយ ប៉ុន្តែ​គេ​រំពឹង​ថា បុរស​ទី​ពីរ ដែល​នាង​នឹង​កាន់​ដៃ​ជា​គូ​អនាគត​នា​ពេល​នេះ ប្រាកដជា​ផ្តល់​ភាព​កក់ក្តៅ​ដល់​រូប​នាង បន្ទាប់​ពី​នាង​បាន​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​រងារ​ឯកា​អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​មកនេះ​។

ជា​ការ​កត់សម្គាល់ មិន​ទាន់​ទម្លាយ​ពី​ការ​ភ្ជាប់ពាក្យ​របស់​ខ្លួន​ជា​សាធារណៈ​ផង ប៉ុន្តែ​បើ​ក្រឡេក​មើល​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់ ឡោម ល​ក្ខិ​ណា វិញ តារា​រូប​នេះ​បែរជា​បង្ហោះ​សារ​មួយ​ដោយ​បាន​សម្តែង​ការ​មិន​ពេញ​យ៉ាង​ខ្លាំង ជុំវិញ​ការ​ចុះ​ផ្សាយ​ពី​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ​មក​លើ​រូប​នាង​។

ឡោម ល​ក្ខិ​ណា បាន​បង្ហោះ​សារ​ថា នាង​ខ្ញុំ ឡោម ល​ក្ខិ​ណា សូម​គោរព​ស្នើ​សុំ​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះ​ផ្សាយ​អត្ថបទ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​ក្នុង​រយ​:២​ថ្ងៃ​កន្លង​មកនេះ សូម​មេត្តា​កែសម្រួល​ពាក្យពេចន៍​មួយ​ចំនួន​ដែល​មើលទៅ​មិន​សម​រម្យ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ សេរីភាព កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​នាង​ខ្ញុំ សូម​មេត្តា​កែសម្រួល​ប្រកបដោយ​វិជ្ជាជីវ​: សីលធម៌ និង​ការ​គោរព​ស្រលាញ់ រាប់អាន​គ្នា​ក្នុង​នាម​ឈាមជ័រ​ជា​ខ្មែរ​តែ​មួយ ហើយ​នាង​ខ្ញុំ​សូម​អគុណ​ដល់​ការ​អាណិត ស្រលាញ់ រាប់អាន ពាក្យ​ជូនពរ ការ​លើកទឹកចិត្ត ប្រកបដោយ​សីលធម៌ និង​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​របស់​បងប្អូន ដែល​មាន​ចំពោះ​នាង​ខ្ញុំ​កន្លង​មក​។

គួរ​បញ្ជាក់​ថា តារា​សម្តែង​អ្នក​នាង ឡោម ល​ក្ខិ​ណា បាន​ក្លាយ​ខ្លួន​ស្ត្រី​មេម៉ាយ​កូន​មួយ បន្ទាប់​ពី​ស្វាមី​របស់​នាង​បាន​ទទួលមរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ឡើង​កាលពី​អំឡុង​ខែមករា ឆ្នាំ​២០២០​។ ហេតុការណ៍​នេះ បាន​កើតឡើង ខណៈ​ពេល​ដែល​ស្វាមី​របស់​នាង​ឈ្មោះ​ប៉ា ចាន់​ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជិះ​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ត្រូវ​រថយន្ត​ធុន​ធំ​បុក​ឡើង​ខ្ទេច​អស់​ខាង​មុខ បណ្តាល​ឲ្យ​ស្វាមី​របស់​នាង បាន​បាត់បង​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ដែល​ស្ថិត​នៅ​ក្នុង​បូ​រី​ឈូក​វ៉ា សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ក្រោយ​ពី​មរណភាព​របស់​ស្វា​មីនោះ​មក ឡោម ល​ក្ខិ​ណា បាន​ខិតខំ​តស៊ូ​បីបាច់ ថែរក្សា និង​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង ដោយ​ការ​បន្តការងារ​សិល្បៈ​របស់​នាង​ដដែល មុន​ពេល​ដែល​នាង​បាន​រក​ឃើញ​គូស្នេហ៍​ថ្មី និង​បាន​ដឹក​ដៃ​គ្នា​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ