ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ព្រះពុទ្ធ​សាសនា​មាន​អ្វីខ្លះ​ជា​ខ្លឹម ?

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា គឺជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ (​ដែល​ទ្រង់​សម្តែង​ហើយ​កាលពី​ជាង​២៥០០​ឆ្នាំ កន្លង​ទៅ ។ ព្រះពុទ្ធ​សាសនា សំដៅ​ដល់​សច្ចៈ​ទាំង​បួន (​ទុក្ខ​សច្ចៈ សមុទយ​សច្ចៈ និរោធ​សច្ចៈ…

ព្រះពុទ្ធ​សាសនា គឺជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ (​ដែល​ទ្រង់​សម្តែង​ហើយ​កាលពី​ជាង​២៥០០​ឆ្នាំ កន្លង​ទៅ ។

ព្រះពុទ្ធ​សាសនា សំដៅ​ដល់​សច្ចៈ​ទាំង​បួន (​ទុក្ខ​សច្ចៈ សមុទយ​សច្ចៈ និរោធ​សច្ចៈ និង​មគ្គ​សច្ចៈ​) ។

ព្រះពុទ្ធ​សាសនា សំដៅ​ដល់​ព្រះធម៌​ទាំងអស់​នៅ​ក្នុង​ព្រះ​ត្រៃ​បិដក ដែល​ផ្ទុក​ដោយ​ព្រះធម៌​ទាំង​៨​ម៉ឺន ៤​ពាន់​ព្រះ​ធម្មក្ខន្ធ របស់​ព្រះសម្មាសម្ពុទ្ធ ។

ព្រះពុទ្ធ​សាសនា សំដៅ​ដល់​ត្រៃសិក្ខា​គឺ សីល​, សមាធិ​, បញ្ញា ។

ព្រះពុទ្ធ​សាសនា សំដៅ​ដល់​លោកុត្តរធម៌​ទាំង​៩​គឺ មគ្គ​៤ ផល​៤ និព្វាន​១ ។

ព្រះពុទ្ធ​សាសនា សំដៅ​ដល់​ធុរៈ​ទាំង ២ គឺ​គន្ថធុរៈ និង​វិបស្សនាធុរៈ ។

ព្រះពុទ្ធ​សាសនា សំដៅ​ដល់​សេចក្ដី​ពិត​នៅ​ក្នុង​ធម្មជាតិ ដែល​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​ដឹង​ហើយ​ទ្រង់​លើកយក​មក​សម្តែង​លាតត្រដាង​ដល់​សត្វលោក ពោល​គឺ​មនុស្ស​និង​ទេវតា​ឱ្យ​បដិបត្តិ​តាម​ដើម្បី​សម្រេច​បាន​នូវ​ព្រះ​និព្វាន ជាទី​រលត់​ទាំងស្រុង​នៃ​វដ្តទុក្ខ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ