ចំនួន​អ្នក​ឆ្លងCOVID-19​​លើ​ពិភព​លោក​ កើន​លើស​​៩៥​លាន​​នាក់​ហើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​ឆ្លងCOVID-19​​លើ​ពិភព​លោក​ កើន​លើស​​៩៥​លាន​​នាក់​ហើយ

1 ខែ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​នានា​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៧​មក​រា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​លើ​ពិភពលោក​បាន​កើន​ដល់​លើស​ពី​៩៥​លាន​នាក់​ហើយ ដោយ​អ្នក​ស្លាប់​ឡើង​ដល់​ជាង​២,០៣​លាន​នាក់​។ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​អ្នក​ឆ្លង​ឡើង​ដល់​ជាង​២៤​លាន​នាក់ និង​អ្នក​ស្លាប់​ជាង​៣៩៨.០០០​នាក់​។ ប្រទេស​ឥណ្ឌា​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ទី​២…

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​នានា​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៧​មក​រា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​លើ​ពិភពលោក​បាន​កើន​ដល់​លើស​ពី​៩៥​លាន​នាក់​ហើយ ដោយ​អ្នក​ស្លាប់​ឡើង​ដល់​ជាង​២,០៣​លាន​នាក់​។

សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​អ្នក​ឆ្លង​ឡើង​ដល់​ជាង​២៤​លាន​នាក់ និង​អ្នក​ស្លាប់​ជាង​៣៩៨.០០០​នាក់​។ ប្រទេស​ឥណ្ឌា​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ទី​២ ជាមួយ​អ្នក​ឆ្លង​កើន​ដល់​ជាង​១០,៦​លាន​នាក់​និង​អ្នក​ស្លាប់​ជាង​១៥២.០០០​នាក់​។

ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ទី​៣​គឹ ប្រេ​សី​ុ​ល​ជាមួយ​អ្នក​ឆ្លង​ជាង​៨,៤៦​លាន​នាក់​​និង​អ្នក​ស្លាប់​ជាង​២០៩.០០០​នាក់​។ ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ទី​៤​គឹ​រុ​ស្សុ​ី ជា​មួយ​អ្នក​ឆ្លង​ជាង​៣,៥១​លាន​នាក់​និង​អ្នក​ស្លាប់​៦៤.១៣៤​នាក់​។ ប្រទេស​រង​គ្រោះ​ខ្លាំង​លំដាប់​ទី​៥​គឺ​អង់គ្លេស ជាមួយ​អ្នក​ឆ្លង​ជាង​៣,៣៦​លាន​នាក់ និង​អ្នក​ស្លាប់​៨៨.៥៩០​
នាក់​។

អូស្ត្រាលី​ប្រហែល​មិន​បើក​ព្រំដែន​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២១​ឡើយ
អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ព្​ស់ម្នាក់​ខាង​សុខាភិបាល​អូស្ត្រាលី វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១៨​មក​រា​ថា ប្រទេស​នោះ​នឹង​មិន​បើក​ព្រំដែន​ឡើង​វិញ ចំពោះ​បណ្ដា​អ្នកដំណើរ​បរទេស​ក្នុង​ឆ្នាំ​២០២១​នេះ​ឡើយ ក៏​ទោះបី​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដែល​កំពុង​រីក​ខ្លាំង​លើ​ពិភពលោក​ទាំងមូល​ក៏​ដោយ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អូស្ត្រាលី លោក​BRENDAN MURLHY​ជាទី​ប្រឹក្សា​សំខាន់​មួយ​រូប​របស់​រដ្ឋាភិបាល យល់​ឃើញ​ថា លោក​មិន​សង្ឃឹម​ដល់​ការ​បើក​ព្រំដែន​វិញ​ក្នុង​ឆ្នាំ​២០២១​នេះ​ឡើយ​។ លោក​បន្ត​ថា​ខ្ញុំ​គិត​ថា ការ​រិ​ត​ត្បិត​ក្នុង​ការ​ឆ្លងកាត់​ព្រំដែន​នឹង​នៅ​បន្ត ក្នុង​ផ្នែក​ដ៏​ធំ​នៃ​ឆ្នាំ​នេះ​។ ទោះបី​ប្រជាជន​មួយ​ផ្នែក​ធំ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ក្ដី​យើង​មិនដឹង​ថា តើ​រឿង​នោះ​នឹង​អាច​រារាំង​ការ​ឆ្លង​រាល​ដាន​នៃ​វីរុស​បាន​ឬ​យ៉ាងណា​ឡើយ​។

មាន​លទ្ធភាព​ខ្ពស់​ដែល​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​នៅ​មាន​មួយ​រយៈពេល​ទៀត​។ ផលវិបាក​នៃ​ការ​រិ​ត​ត្បិត​នោះ​បណ្ដាល​ឲ្យ​ពលរដ្ឋ​អូស្ត្រាលី ច្រើន​ពាន់​នាក់​នៅ​ជាប់​គាំង​ឯ​បរទេស​។ បណ្ដា​អ្នក​ដែល​វិល​ចូល​ស្រុក​វិញ ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា​៣.០០០​ដុល្លារ​អូស្ត្រាលី សម្រាប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​នៅ​តាម​សណ្ឋាគារ​។

ប្រេស៊ីល​ប្រើ​បន្ទាន់​វ៉ាក់សាំង​ចិន​និង​វ៉ាក់សាំង​អង់គ្លេស
ទីភ្នាក់ងារ​ជាតិ​ប្រេ​សី​ុ​ល​ខាង​ត្រួតពិនិត្យ​សុខាភិបាល បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៧​មក​រា ឲ្យ​ប្រើ​ក្នុង​គ្រា​បន្ទាន់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​របស់​ក្រុមហ៊ុន​ចិន​SINOVAC​គឺ​វ៉ាក់សាំង​CORONAVAC​ព្រមទាំង​វ៉ាក់សាំង​របស់​អង់គ្លេស​ASTRAZENECA​។ ការ​​សម្រេច​នោះ​នឹង​អាច​ឲ្យ​រដ្ឋាភិបាល​ប្រេ​សី​ុ​ល ជម្រុញ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ជាមួយ​វ៉ាក់សាំង​CORONAVAC៦​លាន​ដូ​ស​ដំបូង​៕