ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ី ​ត្រូវ​ចាប់ខ្លួន​ ពេល​​វិល​មក​ដល់់​ក្រុង​មូ​ស្គូ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ីលោក​អា​ឡិច​សី​ណា​វ៉ា​នី បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​មក​រា​នៅ​ក្រុង​មូ​ស្គូ ពេល​វិល​ត្រឡប់​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ជា​កន្លែង​លោក​ទទួល​ការ​ព្យាបាល​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ក្រោយ​រង​ការ​បំពុល​មក​។ មេដឹកនាំ​ប្រឆាំង​រូប​នោះ​មានឈ្មោះ​ក្នុង​បញ្ជី​បណ្ដា​មនុស្ស​តាម​រក​ចាប់ខ្លួន ចាប់តាំងពី​ថ្ងៃ​ទី​២៩ ​ធ្នូ​ឆ្នាំ​២០២០​មក​។…

ប្រទេស​រុ​ស្ស៊ី ៖ មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ីលោក​អា​ឡិច​សី​ណា​វ៉ា​នី បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​មក​រា​នៅ​ក្រុង​មូ​ស្គូ ពេល​វិល​ត្រឡប់​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ជា​កន្លែង​លោក​ទទួល​ការ​ព្យាបាល​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ក្រោយ​រង​ការ​បំពុល​មក​។

មេដឹកនាំ​ប្រឆាំង​រូប​នោះ​មានឈ្មោះ​ក្នុង​បញ្ជី​បណ្ដា​មនុស្ស​តាម​រក​ចាប់ខ្លួន ចាប់តាំងពី​ថ្ងៃ​ទី​២៩ ​ធ្នូ​ឆ្នាំ​២០២០​មក​។ ក្រោយ​ការ​ចាប់ខ្លួន​លោក​ណា​វ៉ា​នី​ត្រូវ​ជាប់​ឃុំឃាំង រហូត​ដល់​តុលាការ​ធ្វើការ​សម្រេច​មួយ​ពី​រឿង​លោក​។

លោក​ណា​វ៉ា​នី​ជា​អ្នក​រិះគន់​ខ្លាំងក្លា​បំផុត ចំពោះ​វិមាន​ក្រឹម​ឡាំង បាន​សន្លប់​ពេល​លោក​ស្ថិត​ក្នុង​យន្តហោះ ដែល​ហោះហើរ​រវាង​ទីក្រុង​តូ​ម​ស្ក៍​និង​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ទី​២០​សីហា​ឆ្នាំ​២០២០​។

បន្ទាប់​មក​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក្រុង​ប៊ែ​រ​ឡាំង ជាមួយ​រោគ​សញ្ញា ដូច​បណ្ដា​មនុស្ស​រង​ការ​បំពុល​។

កាលពីដើម​ខែកញ្ញា​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ចឺ​ឡា​ម័​រ​កែ​ល​ថ្លែង​ថា លោក​ណា​វ៉ា​នី​រង​ការ​បំពុល​ដោយ​សារធាតុពុល NOVITCHOK​ ជា​សារធាតុពុល​ខ្លាំង​មួយ​មាន​ប្រភព​នា​សម័យ​កាល​សហភាព​សូ​វៀត​។ អាជ្ញាធ​រ​​រុ​ស្ស៊ីបាន​បដិសេធ​ជា​ច្រើន​លើក ពី​ការ​អះអាង​នោះ ដោយ​ទាមទារ​ភស្ដុ​តាង​នានា​ពី​អា​ល្លឺ​ម៉​ង់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ