ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​សុំ​ឥណ្ឌា​ឧបត្ថម្ភ​វ៉ាក់សាំង​កូវីដ​​១៩ ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​បន្ថែម​​ពីលើ​ជំនួយ​របស់​ចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ប្រទេស​ឥណ្ឌា​ជួយ​ឧបត្ថម្ភ​វ៉ាក់​សាំង​​កូ​វី​ដ​-១៩ ដល់​កម្ពុជា​យើង ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ ព្រោះ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ពី​មិត្ត​ចិន​អាច​នឹង​មិន​គ្រប់គ្រាន់​។ ការ​ស្នើ​វ៉ាក់សាំង​កូ​វី​ដ ១៩ ពី​ឥណ្ឌា​ធ្វើ​ឡើង​នា​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ប្រទេស​ឥណ្ឌា​ជួយ​ឧបត្ថម្ភ​វ៉ាក់​សាំង​​កូ​វី​ដ​-១៩ ដល់​កម្ពុជា​យើង ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ ព្រោះ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ពី​មិត្ត​ចិន​អាច​នឹង​មិន​គ្រប់គ្រាន់​។

ការ​ស្នើ​វ៉ាក់សាំង​កូ​វី​ដ ១៩ ពី​ឥណ្ឌា​ធ្វើ​ឡើង​នា​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​កម្ពុជា ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​នៅ​កម្ពុជា លោក​ជំទាវ Devyani Uttamkhobragade នា​ព្រឹក​ថ្ងៃ​ទី ១៨ ខែមករា ឆ្នាំ​២០២១ នេះ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​​ថា «​នៅ​ក្នុង​ជំនួប​ពិភាក្សា​កាលពី​ព្រឹក​មិ​ញ​នេះ​ផង​ដែរ តាម​រយៈ​លោក​ជំទាវ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​​ថ្មី​ប្រចាំ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​សុំ​ឥណ្ឌា​ឧបត្ថម្ភ​វ៉ាក់សាំង​កូ​វី​ដ​១៩ ដល់​​កម្ពុជា​យើង ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ ព្រោះ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ពី​មិត្ត​ចិន​អាច​នឹង​មិន​គ្រប់គ្រាន់​» ។

សម្តេច​បាន​បញ្ជាក់​ថា សំណើ​ខាងលើ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង ព្រោះ​ប្រទេស​ឥណ្ឌា​បាន​ផលិត​វ៉ាក់​សាំង​កូ​វី​ដ​១៩ បាន​ដោយ​ខ្លួនឯង ហើយ​គ្រោង​នឹង​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជាង ៣០០​លាន​នាក់​នៅ​ក្នុងឆ្នាំនេះ​ផង​ដែរ ។

សូម​រម្លឹក​ថា ស​ម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា មហាមិត្ត​ចិន​បាន​ផ្តល់​ជា​ជំនួយ​ដល់​កម្ពុជា​នូវ​វ៉ាក់សាំង​កូ​វី​ដ ១៩ លើក​ដំបូង ចំនួន ១ លាន ដូ​ស​។ ហើយ​សម្តេច​បាន​ប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ​ថា «​ដើម្បី​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង​និង​ជំរុញ​ចលនា​​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩ ​ខ្ញុំព្រះករុណា​ខ្ញុំ​សូម​ប្រកាស​ថា​វ៉ាក់សាំង​ដែល​នឹង​ចាក់​លើក​ទី​មួយ​និង​មុនគេ ​គឺ​រូប​ខ្ញុំព្រះករុណា​ខ្ញុំ​នេះ​តែ​ម្តង​។​ខ្ញុំព្រះករុណា​ខ្ញុំ​ត្រូវ​តែ​ស្ថិត​នៅ​ខ្សែត្រៀម​ជួរ​មុខ​ដែល​ជា​ទម្លាប់​ធម្មតា​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ​រាប់​សិប​ឆ្នាំ​មក​​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ