ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោ​ខាំ​រមាំង​នៅ​កណ្តាលផ្លូវ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នកដំណើរ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា នៅ​អាហ្វ្រិក​ខាងត្បូង​សត្វ​តោ​ក្នុង​ឧទ្យាន​ជាតិ «​គ្រូ​ហ្គ័​រ​» បាន​ដេញ​ខាំ​រមាំង​នៅ​កណ្តាលផ្លូវ​សម្បូរ​ដោយ​រថយន្ត​ឆ្លងកាត់​ធ្វើ​ឱ្យ​អ្នកដំណើរ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

សារព័ត៌មាន​បរទេស​ផ្សាយ​ថា នៅ​អាហ្វ្រិក​ខាងត្បូង​សត្វ​តោ​ក្នុង​ឧទ្យាន​ជាតិ «​គ្រូ​ហ្គ័​រ​» បាន​ដេញ​ខាំ​រមាំង​នៅ​កណ្តាលផ្លូវ​សម្បូរ​ដោយ​រថយន្ត​ឆ្លងកាត់​ធ្វើ​ឱ្យ​ អ្នកដំណើរ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃ ​ទី​១០ កក្កដា ២០១៥ ។ តោ​ជា​ច្រើន​ក្បាល​បាន​ចោមរោម​ខាំ​សត្វ​រមាំង​មួយ​ក្បាល​នៅ​កណ្តាលផ្លូវ​ដែល ​កកស្ទះ​ដោយ​រថយន្ត ។ ហេតុការណ៍​នោះ​កើតឡើង​ក្រោយ​ពី​រយៈពេល​២​ខែ​ដែល​អ្នកទេសចរ​បរទេស​ម្នាក់​ ត្រូវ​តោ​ខាំ​អូស​ចេញពី​របង​ក្នុង​បរិវេណ​ឧទ្យាន​តោ​នៅ​ទីក្រុង​យ៉ូ​ហាន​ណេ​ ស្ប៊ើ​ក ។
នាង​ការ៉ូ​លី​ន ដាន​ហ្វ៊័​ត និស្សិត​ផ្នែក​ជីវវិទ្យា អាយុ​៣៣​ឆ្នាំ ពី​អង់គ្លេស ដែល​ថត​បាន​រូប​តោ​ខាំ​រមាំង​នោះ​ឱ្យ​ដឹង​ថា ខណៈ​នាង​កំពុង​បើកបរ​រថយន្ត​ឃើញ​រថយន្ត​ជា​ច្រើន​គ្រឿង​កកស្ទះ​យ៉ាង​វែង​លើ​ ដងផ្លូវ ។ ពេល​នាង​ចេញពី​រថយន្ត​ស្រាប់តែ​ឃើញ​តោ​២​ក្បាល​ដើរ​សំដៅ​រក​ខ្លួន ។ ស្រប​ពេល​នោះ​តោ​មួយ​ក្បាល​ក្រឡេក​ឃើញ​រមាំង​នៅ​គល់ឈើ​ក៏​ស្ទុះ​ទៅ​ខាំ ហើយ​ឃើញ​ដូច្នេះ​នាង​ទាញ​កាមេរ៉ា​ថត​ផ្តិត​យក​រូបភាព ខណៈ​អ្នកទេសចរ​ជា​ច្រើន​សម្ងំ​នៅ​ក្នុង​រថយន្ត ។ និស្សិត​ស្រី​រូប​នោះ​ទៅ​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ស្រាវជ្រាវ​ពី​តោ​ អាហ្វ្រិក និង​បច្ចុប្បន្ន​ជា​បុគ្គលិក​ហាត់​ការ​ក្នុង​មជ្ឈមណ្ឌល​ពេទ្យសត្វ​។ នាង​និយាយ​ថា នៅ​ពេល​ឃើញ​តោ​ខាំ​រមាំង សម្រាប់​នាង​មិន​ភ័យរន្ធត់​ទេ ចាត់ទុកជា​រឿង​ធម្មតា ព្រោះ​វា​ជា​លក្ខណៈ​ធម្មជាតិ​របស់​សត្វ ហើយ​នាង​មានសំណាង​ណាស់​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក ៕