ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បង្កើត​ផ្លូវ​ជិះ​កង់​នៅ​លើ​ផ្លូវ​ថ្មើរជើង​ខណៈ​ការ​ជិះ​កង់​កាន់តែ​ពេញ​និយម

8 ឆ្នាំ មុន

រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​កែសម្រួល​ផ្លូវ​សំខាន់​ក្នុង​ក្រុង​ព្យុ​ង​យ៉ាង ឱ្យ​មាន​ចំណែក​សម្រាប់​ទោចក្រយាន ខណៈ​មាន​អ្នក​និយម​ជិះ​កង់​កាន់តែ​ច្រើន​ឡើង ។ ទោចក្រយាន​ទោះបី​មាន​តម្លៃ​ខ្ពស់

រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​កែសម្រួល​ផ្លូវ​សំខាន់​ក្នុង​ក្រុង​ព្យុ​ង​យ៉ាង ឱ្យ​មាន​ចំណែក​សម្រាប់​ទោចក្រយាន ខណៈ​មាន​អ្នក​និយម​ជិះ​កង់​កាន់តែ​ច្រើន​ឡើង ។ ទោចក្រយាន​ទោះបី​មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​កំពុង​ពេញ​និយម​ខណៈ​ពលរដ្ឋ​កូរ៉េ​ខាងជើង​ពុំ​សូវ​មាន​លទ្ធភាព​ទិញ​រថយន្ត​ប្រើប្រាស់ ។

ស្ត្រី​កូរ៉េ​ខាងជើង​ចូល​ចិត្ត​ជិះ​កង់​ទៅ​ផ្សារ​ខណៈ​កន្លែង​ជួសជុល​កង់​រក​ចំណូល​បាន​ច្រើន​។​ផ្លូវ​ថ្មើរជើង​ដែល​មាន​ក្រាល​ឥដ្ឋ​កូ​រ៉ូ​ឡា និង​ចាក់​បេតុង​នៅ​កណ្តាល​ក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​បាន​ចែក​ចេញ​ជា​ខ្សែ​ផ្លូវ​សម្រាប់​ជិះ​កង់ និង​ថ្មើរជើង ដោយ​លាប​ពណ៌​ស សម្គាល់​ជា​ផ្លូវ​សម្រាប់ទោ​ចក្រយាន​។

រ៉​យ​ទ័​រ កាលពីដើម​ខែកក្កដា ២០១៥​នេះ បា​បង្ហាញ​ឱ្យ​ឃើញ​ខ្សែ​ផ្លូវ​សម្រាប់​ជិះ​កង់​ទើប​សាងសង់​រួចរាល់​ឆ្ពោះទៅ​សណ្ឋាគារ «Ryngyong» ជា​អគារ​រាង​ពីរ៉ាមីត​មាន​១០៥​ជាន់ ជា​និមិត្តរូប​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

អ្នកទេសចរ និង​ពលរដ្ឋ​ក្នុង​ក្រុង​ព្យុ​ង​យ៉ាង​បញ្ជាក់​ថា ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក អ្នក​ជិះ​កង់​ត្រូវ​ជិះ​នៅ​លើ​ផ្លូវ​ថ្មើរជើង ព្រោះ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ជិះ​លើ​ដងផ្លូវ ។ លោក​សៃ​មុន ខក​គ័​រ​រ៉េ​ស បម្រើ​ការ​នៅ​ក្រុមហ៊ុន​ទេសចរណ៍ «​ឃ័​រ​យ៉ូ​ធួ​រ៍​» ក្នុង​ក្រុង​ប៉េ​កាំ​ង​បញ្ជាក់​ថា «​កន្លង​មក​មាន​អ្នក​ជិះ​កង់​ជ្រុល​ទៅ​បុក​អ្នក​ថ្មើរជើង​ជា រឿយ​ៗ ដោយសារ​ផ្លូវ​ថ្មើរជើង និង​ផ្លូវ​ជិះ​កង់​ជាមួយ​គ្នា​» ។

ទោះបីជា​អ្នក​ប្រើ​កង់​នៅ​ក្រុង​ព្យុ​ង​យ៉ាង​កើនឡើង​ប្រហែល​៥០% ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​ជា​ជម្រើស​មិនល្អ សម្រាប់​ពលរដ្ឋ​មួយ​ចំនួន​ទៀត ៕