ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! គំរាម​ប្រពន្ធ​​ផង​ ​កា.ប់​មេ​ភូមិ​​ផង មិនអស់ចិត្ត​​ដុត​ម៉ូតូ​និង​ផ្ទះ​​ផ្អើល​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​រវាង​បុរស​ជា​ប្តី​ពេល​ត្រឡប់​ពី​ភ្នំពេញ​មក​ជួប​ប្រពន្ធ​នៅ​ឯ​ស្រុក​កំណើតវិញ​ ស្រាប់តែ​​ផ្ទុះ​​ជម្លោះ​យ៉ាង​ខ្លាំង រហូត​បុរស​ជា​ប្តី​បាន​គំរាម​រក​.អា.រ​.​កផ្តាច់ជីវិត​​ប្រពន្ធ​ ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ភ័យ​ក៏​រត់​ទៅ​ប្តឹង​មេ​ភូមិ​ ។ បន្ទាប់មក​​លោក​មេ​ភូមិ​ក៏​ចុះ​មក​សួរនាំ​ដើម្បី​សម្របសម្រួល ស្រាប់តែ​បុរសកំណាច​បាន​ទាញ​ពូថៅ​កាប់​លោក​មេ​ភូមិ​ចំនួន​៦​ពូថៅ ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​…

ខេត្តស្វាយរៀង​ ៖ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​រវាង​បុរស​ជា​ប្តី​ពេល​ត្រឡប់​ពី​ភ្នំពេញ​មក​ជួប​ប្រពន្ធ​នៅ​ឯ​ស្រុក​កំណើតវិញ​ ស្រាប់តែ​​ផ្ទុះ​​ជម្លោះ​យ៉ាង​ខ្លាំង រហូត​បុរស​ជា​ប្តី​បាន​គំរាម​រក​.អា.រ​.​កផ្តាច់ជីវិត​​ប្រពន្ធ​ ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ភ័យ​ក៏​រត់​ទៅ​ប្តឹង​មេ​ភូមិ​ ។

បន្ទាប់មក​​លោក​មេ​ភូមិ​ក៏​ចុះ​មក​សួរនាំ​ដើម្បី​សម្របសម្រួល ស្រាប់តែ​បុរសកំណាច​បាន​ទាញ​ពូថៅ​កាប់​លោក​មេ​ភូមិ​ចំនួន​៦​ពូថៅ ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ ហើយ​ជន​រង​គ្រោះជាមេភូមិ​​ព្យាយាម​រត់គេច​​ចេញពី​​ជនសង្ស័យ​​ទាំង​ឈាម​ហូ​​រជោក​​ខ្លួន បន្ទាប់​មក​ជន​សង្ស័យ​រូប​​នោះ​បាន​ដុត​ម៉ូតូ​១​គ្រឿង​និង​ដុត​ផ្ទះ​ខ្លួនឯង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​សមត្ថកិច្ច​មក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​ ​ហើយ​សមត្ថកិច្ច​បាន​កំពុង​ដាក់​កម្លាំង​ឡោម​ព័ទ្ធ​កន្លែង​កើតហេតុ​​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​​ផង​ដែរ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ត្របែក​ប្រហោង ​ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​។​

បើ​តាម​លោក​ពិន អាន អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បានឱ្យ​ដឹង​ថា​ ​ជនសង្ស័យ​ខាងលើ​ឈ្មោះ​កែវ ធូ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​ឃុំ​​កើត​ហេតុ​​​ខាង​លើ ហើយ​​ជនសង្ស័យ​រូបនេះ​​ទើប​ត្រឡប់​មក​ពី​ភ្នំពេញ​ ។ ​​ចំណែក​ជន​​រង​គ្រោះ​ឈ្មោះ​សួ​ស សារី ភេទប្រុស ​អាយុ​៧០​ឆ្នាំ ជាមេ​ភូមិត្របែក​ប្រហោង ​​រស់នៅ​ក្បែរ​ភូមិ​កើតហេតុ​ខាងលើ​ត្រូវ​ជនសង្ស័យ​យក​ពូថៅ​កាប់​ត្រូវ​ចំនួន​​៦​កន្លែង​ ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ​។

លោក​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បានឱ្យ​ដឹង​ថា ​​សម្ភារៈដែល​រង​ការ​​ខូចខាត​រួម​មាន​ម៉ូតូ​​មួយគ្រឿង​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣ ត្រូវភ្លើង​​ឆេះ​អស់ទាំង​ស្រុង​និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ ចំណែក​ផ្ទះ​បាន​ជួយ​ពន្លត់​ទាន់​ពេល​។ ​

លោក​អធិការបានឱ្យ​ដឹង​បន្ត​​ថា មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​​ធ្វើ​​ដំណើរ​ម​ក​ពី​ភ្នំពេញ​មក​លេង​ស្រុក​កំណើត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បន្ទាប់​ពី​មក​ដល់​ផ្ទះ​ជនសង្ស័យ​បាន​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​ ទំនង​មកពីភ្លើង​ប្រច័ណ្ឌ និង​បាន​គំរាម​រក.​អា.រ​.​ក​​ផ្តាច់ជីវិត​ប្រពន្ធ​ ជាហេតុ​ធ្វើ​ឱ្យ​ប្រពន្ធ​ភ័យ​ក៏​បាន​រត់​ចេញពីផ្ទះ​ដើម្បី​ទៅ​ប្តឹង​លោក​មេ​ភូមិ​ត្របែក​ប្រហោង​។​

លោក​អធិការបានឱ្យ​ដឹងបន្ត​ទៀត​ថា ក្រោយមក លោក​មេ​ភូមិ​បាន​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះកើតហេតុ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ពូថៅ​កាប់​ និង​វាយ​ត្រូវ​ក្បាល​និង​ដងខ្លួន​របស់​លោក​មេ​ភូមិ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ ហើយ​ជនសង្ស័យ​ក៏​បាន​យក​ដែកកេះ​មក​កេះ​ដុត​ផ្ទះ​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។​

លោក​អធិការបានឱ្យ​ដឹងបន្ត​ទៀត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៤​រសៀលថ្ងៃ​ដដែល​នេះ ​សមត្ថកិច្ច​ទាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ស្រុក​កំពុង​នាំគ្នា​​ឡោម​ព័ទ្ធ​ទីតាំង​កើតហេតុ ដោយ​ជនសង្ស័យ​មាន​ពូ​ថៅ​ជាប់​ខ្លួន និង​មិន​ព្រម​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ចាប់​តាម​សម្រួល​នោះ​ទេ ​ខណៈ​ផ្ទះ​កំពុង​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​ត្រូវ​សមត្ថកិច្ច​យក​រថយន្ត​ពន្លត់អគ្គីភ័យ​មកជួយ​ពន្លត់​បាន​ទាន់​ពេលវេលា​។

លោក​អធិការបានឱ្យ​ដឹងបន្ត​ទៀត​ថា ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​​យប់ថ្ងៃដដែល សមត្ថកិច្ច​ក៏ធ្វើការ​ឡោមព័ទ្ធចាប់​បានជនសង្ស័យ​រួច​​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​​ចាត់ការ​តាម​នីតិវិធី​។​ ​ដោយឡែក ​ជន​រង​គ្រោះ ដោយសារ​​របួសធ្ងន់ធ្ងរពេល​​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​បន្តទៅ​​កាន់​​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ