ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សោ​តឈ្មោល​​១ក្បាលងា.ប់​​ទៀត​​ក្នុង​​អន្លង់​ផ្សោត​កាំ​ពី

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ផ្សោត​១​ក្បាល​ទៀត​មាន​ទំងន់​ជិត​១​រយ​គីឡូក្រាម ជា​ផ្សោត​រស់នៅ​អន្លង់​ផ្សោត​កាំ​ពី ត្រូវ​បាន​គេ​ប្រទះ​ងាប់​ហើម​រលួយ​រំ​ជាប់​មង​របស់​អ្នកនេសាទ​ខ​ខុសច្បាប់​ក្នុង​តំបន់ហាមឃាត់ អណ្តែត​ទឹកទន្លេ​មេគង្គ​ក្នុង​តំបន់​អភិរក្ស​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ស្ថិត​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ។ ជុំវិញ​ការ​ងា.ប់​របស់​ផ្សោត​ឈ្មោល​មួយ​ក្បាល​ថ្មី​ទៀត​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជាប្រធាន​ឆ្មាំ​អភិរក្ស​លោក…

ខេត្តក្រចេះ​៖ ផ្សោត​១​ក្បាល​ទៀត​មាន​ទំងន់​ជិត​១​រយ​គីឡូក្រាម ជា​ផ្សោត​រស់នៅ​អន្លង់​ផ្សោត​កាំ​ពី ត្រូវ​បាន​គេ​ប្រទះ​ងាប់​ហើម​រលួយ​រំ​ជាប់​មង​របស់​អ្នកនេសាទ​ខ​ខុសច្បាប់​ក្នុង​តំបន់ហាមឃាត់ អណ្តែត​ទឹកទន្លេ​មេគង្គ​ក្នុង​តំបន់​អភិរក្ស​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ស្ថិត​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ។

ជុំវិញ​ការ​ងា.ប់​របស់​ផ្សោត​ឈ្មោល​មួយ​ក្បាល​ថ្មី​ទៀត​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជាប្រធាន​ឆ្មាំ​អភិរក្ស​លោក ម៉ុ​ក ពន្លក បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែមករា នេះ​ថា នៅ​លើ​ដងខ្លួន​សំណាក​ផ្សោត មាន​រំ​មង​ក្រឡា​១៥​សង់ទីម៉ែត្រ​ប្រវែង​ប្រមាណ​ជា​៦០​ម៉ែត្រ ។ តាម​ការ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ផ្សោត​ឈ្មោល​មួយ​ក្បាល​នេះ​មាន​អាយុ​កាលពី​១២ ទៅ​១៥​ឆ្នាំ​មាន​ប្រវែង​១៩៨ សង់ទីម៉ែត្រ​ឲ​មាន​ទម្ងន់​៨៥​គីឡូក្រាម ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ និង​បាន​ងាប់​ក្នុង​អំឡុង​រយះ​ពេល​៣​ថ្ងៃ មុន​ការ​ប្រទះ​ឃើញ​។

រាប់​ការ​ងា.ប់​របស់​ផ្សោត​ដ៏​កម្រ​មួយ​ក្បាល​នេះ​ទៀត ជា​ផ្សោត​ក្បាល​ទី​៤​ហើយ និង​សុ​ទ្ធ​សឹង​ជា​ផ្សោត​រស់នៅ​តំបន់​អន្លង់​កាំ​ពី ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់​បន្តបន្ទាប់​គ្នា ក្នុង​អំឡុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ ដោយ​គ្រាន់តែ​ការ​ងា.ប់​នោះ គឺ​បណ្តាល​មក​ពី​មូលហេតុ​ផ្សេង​គ្នា ដោយ​ខ្លះ​ងា.ប់​ដោយសារ​ជំងឺ​ឈឺ​ចាស់ និង​ខ្លះ​ងាប់​ដោយសារ​តែឧបករណ៍​​នេសាទ​ខុសច្បាប់​ ដែល​បាន​លួច​ធ្វើការ​នេសាទ​នៅ​តំបន់ហាមឃាត់ ។

សេចក្តីរាយការណ៍​នានា​និយាយ​ថា សព្វថ្ងៃ​ការ​លួច​ធ្វើ​នេសាទ​ដោយ​ប្រើ​ឧប្បករណ៍​ល្មើសច្បាប់ ដូច​ជា​ឆក់ និង​ប្រើ​មង​ពី​ក្រុម​អ្នកនេសាទ គឺ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ​នៅ​តាម​ដង​ទន្លេមេគង្គ ពិសេស​តំបន់​អន្លង់​ហាមឃាត់​នៅ​ប៉ែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ​ក្នុងស្រុក​ចិត្រ​បុរី និង​ស្រុក​សំបូរ បើ​ទោះបីជា​មន្ត្រី​ឆ្មាំ​ដង​ទន្លេមេគង្គ និង​មន្ត្រី​ខណ្ឌ​រដ្​ឋបាល​ជលផល​បង្កើន​សកម្ម​ភា​ប​រឹត​បន្តឹង​យ៉ាងណា​ក៏​ដោយ ។

ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទាំងនោះ ​មិន​ត្រឹមតែ​បង្ក​ការ​វិនាស​ដល់​ត្រី​មេ​ពូជ​ធំ​ៗ​គ្រប់​ប្រភេទ​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជិ​វិត​ផ្សោត​ទៀត​ផង​​។

អត្ថបទសរសេរ ដោយ