ស្មើ​យប់មិញ! Klopp ប្រាប់​ឱ្យ​បំភ្លេច​រឿង​ប្រជែង​ជើងឯក​លី​គ​រដូវ​កាល​នេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្មើ​យប់មិញ! Klopp ប្រាប់​ឱ្យ​បំភ្លេច​រឿង​ប្រជែង​ជើងឯក​លី​គ​រដូវ​កាល​នេះ

1 ខែ មុន

អង់គ្លេស ៖ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ក្រុម Liverpool បាន​ប្រាប់​ឱ្យ​បំភ្លេច​រឿង​ប្រជែង​ជើងឯក Premier League…

អង់គ្លេស ៖ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ក្រុម Liverpool បាន​ប្រាប់​ឱ្យ​បំភ្លេច​រឿង​ប្រជែង​ជើងឯក Premier League រដូវ​កាល​នេះ ហើយ​អ្វី​ដែល​ក្រុម​លោក​ត្រូវធ្វើ​គឺ​ប្រយុទ្ធ​ប្រជែង​យក​តំណែង TOP 4 សម្រាប់​កៅអី​​ប្រកួត​ជម្រុះ​ក្រប​ខណ្ឌ Champions League រដូវ​កាល​ក្រោយ​។

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ក្រុម​រហស្សនាម​ហង្ស​ក្រហម​មួយ​នេះ បាន​ត្រឹម​ស្មើ​ក្នុង​ការ​ប្រកួត​ដ៏​តានតឹងមួយ ​ដោយ​លទ្ធផល​គ្មាន​គ្រាប់​ស៊ុតទល់​នឹង​ក្រុម​បិសាច​ក្រហម Manchester United ក្នុងផ្ទះ​ខ្លួនឯង​កាលពី​យប់​ម្សិលមិញ​។ ហើយ​ជាមួយ​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ Liverpool ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៤ មាន​៣៤​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Man UTD ចំនួន​៣​ពិន្ទុ​។

អ្នកចាត់ការ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​៥៣​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​រដូវ​កាល​នេះ នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​មួយ​សម្រាប់​តំណែង Top4 ។ ហើយ​យើង​កំពុង​ស្ថិត​ក្នុង​ក្រុម​ដែល​ប្រយុទ្ធ​ដើម្បី​តំណែង​នេះ​។ នោះ​គឺជា​អ្វី​ដែល​យើង​ត្រូវធ្វើ​។ វា​មិន​មាន​ន័យ​ថា ប្រសិនបើ​យើង​មិនអាចឈ្នះ​ម្ចាស់​ជើងឯកលីគ នោះ​ភាព​រីករាយ​នឹង​គ្មាន​តទៅ​ទៀត​។ នោះ​មិនមែន​ដូចនេះ​ទេ​។ យើង​ត្រូវ​តែ​ប្រយុទ្ធ​ដើម្បី​អ្វី​ៗ​ទាំងអស់​​»៕ (​ដកស្រង់​ចេញពី Dailymail)