Bilbao លើក​ពាន ខណៈ Messi ស្គាល់​កាត​ក្រហម​លើក​ដំបូង​ជាមួយ Barca – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Bilbao លើក​ពាន ខណៈ Messi ស្គាល់​កាត​ក្រហម​លើក​ដំបូង​ជាមួយ Barca

1 ខែ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម Athletic Bilbao បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ Spanish Super Cup បន្ទាប់​ពី​យកឈ្នះ…

អេ​ស្ប៉ា​ញ ៖ ក្រុម Athletic Bilbao បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ Spanish Super Cup បន្ទាប់​ពី​យកឈ្នះ Barcelona យ៉ាង​លំបាក​បំផុត​ក្នុង​ការ​ប្រកួត​ដែល​ឈាន​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ដោយ​លទ្ធផល ៣-២ ខណៈ​កីឡាករ Lionel Messi ស្គាល់​កាត​ក្រហម​ជា​លើក​ដំបូង​ក្នុង​អាជីព​ជាមួយ​ក្លិប​យក្ស​កា​តា​ឡាន់​។

កីឡាករ Óscar de Marcos, Asier Villalibre និង Iñaki Williams គឺជា​អ្នករក​គ្រាប់​ជ័យជម្នះ​សម្រាប់ Bilbao។ ដោយឡែក​​២​គ្រាប់​របស់​ Barcelona សម្រេច​បាន​ដោយ​កីឡាករ Antoine Griezmann​។ លទ្ធផល​នេះ​ធ្វើ​ឱ្យ​ Bilbao ឈ្នះ​ជើងឯក Spanish Super Cup ជា​លើក​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​​ក្លិប​។

អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ការ​ប្រកួត​នេះ គឺ​ខ្សែប្រយុទ្ធ Lionel Messi ទទួល​កាត​ក្រហម​បណ្តេញ​ចេញពី​ការ​ប្រកួត​នៅ​នាទី​១២០ បន្ទាប់​ពី​រូបគេបាន​​វាយ​កីឡាករ Asier Villalibre។ ​

នេះ​គឺជា​កាត​ក្រហម​លើក​ដំបូង​ក្នុង​អាជីព​ជាមួយ​ក្លិប Barcelona និង​ជា​លើក​ទី​៣​ក្នុង​អាជីព​បាល់ទាត់​របស់​គេ ខណៈ​ដែល​២​លើក​ផ្សេង​ទៀត ទទួល​បានជា​មួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​៕ (​ដកស្រង់​ចេញពី BBC)