ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ខ្លី​សេចក្តី​មែន ! គ្រាន់តែ​គេ​ដណ្ដើម​ទូរស័ព្ទ​សោះ គិត​ខ្លី​បែប​នេះ​!

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​លាប​ទង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​លាប​ទង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ មាន​ករណី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដែល​ក្មេង​ស្រី​ម្នាក់​បាន​ចងក សម្លាប់​ខ្លួន​បណ្ដាល​មក​ពី​ខឹង​ដណ្ដើម​ទូរស័ព្ទ​គ្នា​លេង​។ សព​ជន​រង​គ្រោះ​ឈ្មោះ ពី​ន សួស្តី ភេទ​ស្រី អាយុ​០៨​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កើតហេតុ​។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ មាស រ៉ុ​ម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​ជីដូន​បង្កើត​របស់​កុមារី​បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​ឃើញ​ចៅ​ៗ​គាត់​ឈ្មោះ ពី​ន សួស្តី​, ឈ្មោះ ធី ស៊ី​ពេ​ជ ភេទ​ស្រី​, អាយុ​១៤​ឆ្នាំ ឈ្មោះ ធី ថេ​ន​, ពួក​គេ​នៅ​លេង​ក្នុងផ្ទះ​ជាមួយ​បងប្អូន​របស់​គេ ចំណែក​រូប​គាត់​ក៏​ទៅ​ដាំ​ស្ល​នៅ​ខាង​មុខ​ផ្ទះ ពេល​នោះ​ចៅ​ឈ្មោះ ពី​ន សួស្តី និង​ឈ្មោះ ធី ថេ​ន បាន​ដណ្តើម​ទូរ​សព្ទ័​គ្នា​លេង ឃើញ​ដូច្នោះ​គាត់​ប្រាប់​ថា​ចែក​គ្នា​មើល​ម្តងម្នាក់​ទៅ នៅ​ពេល​គាត់​ធ្វើ​ម្ហូប​ឆ្អិន ក៏​ឲ្យ​ឈ្មោះ ស៊ី​ពេជ្រ ទៅ​ហៅ​ចៅស្រី សួស្តី មក​ហូប​បាយ ស្រាប់តែ​ចៅ​ពេជ្រ​ប្រាប់​ថា សួស្តី ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ហើយ​។

គាត់​ឮ​ដូច្នេះ​ក៏​ស្ទុះ​ទៅ​មើលឃើញ​ចៅ​ចងក និង​ស្នួ​ហាល​ខោអាវ​ស្លាប់​បាត់​។ បើ​តាម​ការ​បញ្ជាក់​ពី​ក្មេង​ម្នាក់​ឈ្មោះ ធី ថេ​ន ភេទ​ប្រុស អាយុ​១១​ឆ្នាំ បាន​និយាយ​ថា នៅ​ម៉ោង​ប្រហែល​១១​ព្រឹក គេ​នៅ​លេង​ជាមួយ​បងប្អូន​នៅ​ក្នុងផ្ទះ ហើយ​លោកយាយ​របស់​គេ​បាន​និយាយ​ទូរស័ព្ទ នៅ​ពេល​លោកយាយ​និយាយ​ចប់ គាត់​បាន​ឲ្យ​ទូរស័ព្ទ​ទៅ​ឈ្មោះ​សួស្តី ហើយ​រូបគេ​ក៏​បាន​កញ្ឆក់​យក​ទូរស័ព្ទ​ពី​ឈ្មោះ សួស្តី ទៅ​មើល សួស្តី ខឹង​ក៏​ស្រែកយំ​ហើយរ​ត់ទៅ​ក្រោយ​ផ្ទះ ចូល​ក្នុង​បន្ទប់​បិទទ្វារ មួយសន្ទុះ​ក្រោយមក​ឈ្មោះ ស៊ី​ពេជ្រ ដើរ​រក​ឈ្មោះ សួស្តី ហូប​បាយ ខ្លួន​ប្រាប់​ថា សួស្តី ខឹង​នឹង​ខ្លួន នៅ​ក្នុង​បន្ទប់​ខាងក្រោយ​។

ឈ្មោះ​ស៊ី​ពេជ្រ បានរ​ត់ទៅ​មើល ឃើញ​ឈ្មោះ​សួស្តី ចងក​នឹង​ក្រមា​ភ្ជាប់​ជាមួយ​ស្នួ​ហាល​ខោអាវ​ស្លាប់​ទៅ​ហើយ​។ ពេល​ទទួល​ព័ត៌មាន​សមត្ថកិច្ច​ជំនាញ​បច្ចេក​ខេត្ត សហការ​ជាមួយ​ជំនាញ​ស្រុក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទ្រា គ្រូពេទ្យ និង​រដ្ឋអំណាច​ភូមិ​ឃុំ នឹង​សាច់​ញតិ​សព ធ្វើការ​ពិនិត្យ​សព និង​កន្លែង​កើតហេតុ នៅ​លើ​ដងខ្លួន​សាកសព​ពុំ​មាន​ឃើញ​ស្លាកស្នាម​គួរ​កត់សម្គាល់​ឡើយ ពិនិត្យ​ចប់​សព្វគ្រប់ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​សាច់​ញតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ថុ​ក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ