ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​តែ​បញ្ហា​ក្រពះ​សំខាន់ ​ប៉ុន្តែ​គួរ​យល់​ដឹង​ពី​កាលៈទេសៈ​ផង

3 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ ដ្បិត​មួយ​រយៈ​ចុង​ក្រោយ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ត្រូវ​បាន​រឹត​បណ្តឹង ដើម្បី​ការពារ​អ្នក​ឆ្លង​ដែន​ខុសច្បាប់​ពោល គឺ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩​ចូល​សហគមន៍​ក៏​ដោយ​ក៏​មាន​ពលករ​ខ្មែរ​មួយ​ចំនួន នៅ​តែ​បន្ត​លួច​ឆ្លង​ដែន​ខុសច្បាប់​ទាំង​ប្រថុយប្រថាន​ដដែល ។ ជាក់ស្តែង​ពលករ​ខ្មែរ​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​ក្នុងស្រុក​អារញ្ញ និង​ស្រុក​ខ្ល​ង​ហាត​ខេត្ត​ស្រះ​កែវ កាលពី​ថ្ងៃ​ទី​១៥…

បន្ទាយ​មាន​ជ័យ ៖ ដ្បិត​មួយ​រយៈ​ចុង​ក្រោយ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ត្រូវ​បាន​រឹត​បណ្តឹង ដើម្បី​ការពារ​អ្នក​ឆ្លង​ដែន​ខុសច្បាប់​ពោល គឺ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩​ចូល​សហគមន៍​ក៏​ដោយ​ក៏​មាន​ពលករ​ខ្មែរ​មួយ​ចំនួន នៅ​តែ​បន្ត​លួច​ឆ្លង​ដែន​ខុសច្បាប់​ទាំង​ប្រថុយប្រថាន​ដដែល ។

ជាក់ស្តែង​ពលករ​ខ្មែរ​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​ក្នុងស្រុក​អារញ្ញ និង​ស្រុក​ខ្ល​ង​ហាត​ខេត្ត​ស្រះ​កែវ កាលពី​ថ្ងៃ​ទី​១៥ មក​រា ២០២១ ។ ពលករ​ទាំងនេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ក្នុងស្រុក​អារញ្ញ និង​២​នាក់​ចាប់​នៅ​ស្រុក​ខ្ល​ង​ហាត ក្រោយ​លួច​ឆ្លង​ដែន​ចេញពី​កម្ពុជា នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​របស់​ថៃ​១ ។

ក្រោយ​សាកសួរ​ពលករ​ទាំងនេះ ប្រាប់​សមត្ថកិច្ច​ថៃ​ថា បំ​រ៉ុ​ង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​ព្រោះ​នៅ​ស្រុក​កំណើត​គ្មាន​ការងារ​ធ្វើ ។

ក្រោយ​ពិនិត្យ​សុខភាព​ពលករ​ទាំងនេះ​គេ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ