ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Solskjaer ថា​ប៉ះ Liverpool គឺជា​ការ​តេស្ត​រក​ការ​ពិត​សម្រាប់ Man UTD

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United ជឿ​ថា…

អង់គ្លេស ៖ លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United ជឿ​ថា ​ជំនួប​តទល់​នឹង​ក្រុម Liverpool នៅ​យប់​នេះ នឹង​ក្លាយជា​ការ​តេស្ត​ដ៏​សំខាន់​សម្រាប់​កូនក្រុម​លោក ដើម្បី​ឈាន​រក​ការ​ប្រជែង​ជើងឯក Premier League រដូវ​កាល​នេះ ។

Man UTD បច្ចុប្បន្ន​កំពុង​កាន់កាប់​តំណែង​កំពូល​តារាង​ដោយ​មាន​៣៦​ពិន្ទុ ដាច់​១​ពិន្ទុ​ពី​ក្រុម​លេខ​២ Leicester City និង​៣​ពិន្ទុ​ពី​ក្រុម​លេខ​៣ Liverpool មុន​ពេល​ប៉ះ​គ្នា​យប់​នេះ​នៅ​កីឡដ្ឋាន Anfield​។

ថ្លែង​នៅ​មុន​ជំនួប​ដ៏​ធំ​នៅ​ចុង​ស​ប្តា​ហ៍​នេះ លោក Solskjaer បានឱ្យ​ដឹង​ថា «​វា​ជា​ការ​ធ្វើតេស្ត ដើម្បី​រក​ការ​ពិត​ថា តើ​យើង​នៅ​ទីណា? ព្រោះ Liverpool នៅ​ឯ Anfield គឺជា​ការ​ប្រកួតប្រជែង​ដ៏​អស្ចារ្យ​មួយ​។ យើង​បាន​ឈ្នះ​ការ​ប្រកួត​លំបាក​ជា​ច្រើន​រួច​មក​ហើយ​។ ដូច្នេះ​យើង​ត្រូវ​លេង​ឱ្យ​អស់ពី​សមត្ថភាព​។ ហើយ​ឈ្នះ​ការ​ប្រកួត​បែប​នេះ​គឺជា​អារម្មណ៍​ដ៏​ល្អ​បំផុត​»៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ