ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​មុន​ត្រឡាច​ទុក​ចោល​រលួយ​មិន​ខ្ចី​បេះ ឆ្នាំ​នេះ​កសិករ​ញញឹម​បិទ​មាត់​មិន​ជិត​(វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្លែ​ត្រឡាច ត្រូវ​បាន​ប្រជា​កសិករ​ដាំ​ដុះ​នៅ​តាម​ដីចំការ​រួម​នឹង​កោះ​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេមេគង្គ​នៅ​ក្នុង​ឆ្នាំ​២០២០ តម្លៃ​លក់​នៅ​ទីផ្សារ​បាន​ថោក​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​នាំ​គ្នា​ទុក​ចោល​រហូត​រលួយ​មិន​ខ្ចី​បេះ​។ តែ​មក​ដល់​ពេល​នេះ តម្លៃ​លក់​បាន​ថ្លៃ​ធ្វើ​ឲ្យ​កសិករ​ញញឹមញញែម​បិទ​មាត់​មិន​ជិត ជាមួយ​នោះ​ឈ្មួញ​ដែល​ចុះ​ប្រមូល​ទិញ​បាន​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដើម្បី​កែ​ច្នៃ​ធ្វើ​នំ​សម្រាប់​ទទួលទាន​។ អ្នកស្រី​ចាន់…

ខេត្តកំពង់ចាម ៖ ផ្លែ​ត្រឡាច ត្រូវ​បាន​ប្រជា​កសិករ​ដាំ​ដុះ​នៅ​តាម​ដីចំការ​រួម​នឹង​កោះ​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេមេគង្គ​នៅ​ក្នុង​ឆ្នាំ​២០២០ តម្លៃ​លក់​នៅ​ទីផ្សារ​បាន​ថោក​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​នាំ​គ្នា​ទុក​ចោល​រហូត​រលួយ​មិន​ខ្ចី​បេះ​។ តែ​មក​ដល់​ពេល​នេះ តម្លៃ​លក់​បាន​ថ្លៃ​ធ្វើ​ឲ្យ​កសិករ​ញញឹមញញែម​បិទ​មាត់​មិន​ជិត ជាមួយ​នោះ​ឈ្មួញ​ដែល​ចុះ​ប្រមូល​ទិញ​បាន​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដើម្បី​កែ​ច្នៃ​ធ្វើ​នំ​សម្រាប់​ទទួលទាន​។

អ្នកស្រី​ចាន់ នី អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ២០២១​នេះ​ថា គាត់​បាន​ទិញ​ដី​នៅ​កោះដាច់ ដែល​ដុះ​នៅ​កណ្ដាល​ទន្លេមេគង្គ បាន​ទំហំ​៣​ហិ​កតា ដើម្បី​ដាំ​ត្រឡាច និង​ដំណាំ​រួម​ផ្សំ​មួយ​ចំនួន​ទៀត ដោះស្រាយ​ជីវភាព​គ្រួសារ​។ ហើយ​ដំណាំ​ដែល​បាន​ដាំ​ដុះ គឺ​មាន​ទីផ្សារ​ងាយស្រួល​លក់​តែ​បាន​ថោក បើ​សិនជា​ដំណាំ​ណាមួយ​ដែល​គេ​មិនសូវ​ដាំ​ដុះ និង​លក់​បាន​ថ្លៃ​លើ​ទីផ្សារ​គ្រាន់បើ​។

អ្នកស្រី​ចាន់ នី រៀបរាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០២០ កន្លង​ទៅ គាត់​បាន​ដាំ​ត្រឡាច ទទួល​បាន​ផល​យ៉ាងច្រើន តែ​ដោយសារ​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​តម្លៃ​បាន​ធ្លាក់​ចុះ​ក្នុង​មួយ​គីឡូក្រាម​ជាង​២០០​រៀល ហើយ​គាត់​បាន​បេះ​ប្រមូល​ចេញ​ជូន​ដាក់​លើ​ទូក​ម៉ាស៊ីន​ដឹក​យក​មក​លក់​ឲ្យ​គេ​នៅ​ក្រុង​កំពង់ចាម បាន​ប្រមាណ​១០​តោន លុះ​ពេល​ទូទាត់​ទាំង​កម្លាំង​ពលកម្ម​មិន​ទទួល​បាន​ផល​ចំណេញ ។ ចំណែក​ត្រឡាច​ដែល​នៅ​សេសសល់​ប្រមាណ​៧០​តោន​ទៀត គឺ​ទុក​ចោល​នៅ​ដីចំការ​ឡើង​រលួយ​អស់ ព្រោះតែ​ថោក​ពេក​។

អ្នកស្រី​បន្ត​ថា លុះ​មក​ដល់​ដើមឆ្នាំ​២០២១​នេះ ឈ្មួញកណ្ដាល​បាន​ចុះ​មក​ប្រមូល​ទិញ​ក្នុង​មួយ​គីឡូ​តម្លៃ​៥៥០​រៀល ជា​តម្លៃ​មួយ​ដែល​ថ្លៃ​មិន​ធ្លាប់​មាន គាត់​ពិតជា​សប្បាយ​រីករាយ​នៅ​ក្នុង​ចិត្ត ហើយ​ទើបតែ​លក់​បាន​២​តោន​ប៉ុណ្ណោះ​។ ចំណែក​ត្រឡាច នៅ​ចំការ​មិន​ទាន់​ទុំ ដូច្នេះ​ត្រូវ​រង់ចាំ​ពេលវេលា ដើម្បី​បេះ​លក់​បន្តបន្ទាប់​ទៀត ហើយ​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់ គឺ​ពឹងផ្អែក​ទៅ​លើ​របប​ធ្វើ​ចម្ការ​នេះ​តែ​ម្ដង​។

អ្នកស្រី ស៊ី​ម មុំ អាយុ​៥៦​ឆ្នាំ ជា​ឈ្មួញកណ្ដាល ដែល​បាន​ចុះ​ប្រមូល​ទិញ​ផ្លែ​ត្រឡាច​ពី​ប្រជា​កសិ​ករ​បានឱ្យ​ដឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ គាត់​បាន​ជួល​ដីចម្ការ​របស់​គេ​នៅ​ឃុំ​ជប់​និង​តា​ប៉ាវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជា​ច្រើន​ហិ​កតា​ដើម្បី​ដាំ​ត្រឡាច​នៅ​ដើមរដូវ តែ​ដោយសារ​កត្តា​អាកាស​ធាតុ​ប្រែប្រួល​ធ្វើ​ឱ្យ​ទទួល​ទិន្នផល​តិច​។

ឈ្មួញកណ្ដាល​រូប​នេះ​បន្ត​ថា គាត់​បាន​ប្រមូល​ទិញ​ត្រឡាច​តាម​ចំការ​របស់​ប្រជា​កសិករ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្រោយ​ពី​បាន​ប្រមូល​ទិញ​អស់​។ មក​ដល់​ពេល​នេះ ត្រូវ​ចុះ​ប្រមូល​ទិញ​នៅ​តាម​ដីចំការ​កោះ ដែល​កសិករ​ដាំ​ដុះ​បាន ដោយ​មាន​តម្រូវការ​ពី​ឈ្មួញ​នៅ​ប្រទេស​វៀតណាម កម្ម​ង់​ទិញ​ក្នុង​មួយ​ជើង​១៥​ទៅ​៣០​តោន ត្រឡាច​ត្រូវ​បាន​គាត់​ដឹក​យក​ទៅ​លក់​ដើម្បី​គេ​កែ​ច្នៃ​ធ្វើ​ជា​នំ ដំណាប់ត្រឡាច និង​ទឹក​ត្រឡាច​ជាដើម ។

ពេល​ដែល​គាត់​ដឹក​ចេញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម មួយ​ជើង​ផាត់​ចំណាយ​លើ​កម្មករ ហើយ​ជួនកាល​ត្រឡាច​បាក់បែក​ខូច​ដោយសារ​តែ​ដាក់​ត្រួត​ពីលើ​គ្នា ហើយ​ប្រាក់​ចំណេញ​វិញ មិន​ទទួល​បាន​ប៉ុន្មាន​នោះ​ទេ គ្រាន់តែ​នឹង​ដោះស្រាយ​ជីវភាព​គ្រួសារ​។ គាត់​ជា​អ្នក​ដាំ​ដុះ​នៅ​ដំណាំ​កសិឧស្សាហកម្ម ក្នុង​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ ហើយ​ក៏​ជា​ឈ្មួញកណ្ដាល​មួយ​រូប ចុះ​ប្រមូល​ទិញ​ពី​ប្រជា​កសិករ ដើម្បី​នាំ​យក​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​។ មាន​ពេល​ខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ទាត់ ក៏​ត្រូវ​ទទួលយក​មក​ពី​ប្រទេស​ថៃ ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ