ស្រីស្រស់អកហ្សើបុកបង្កាន់ដៃស្ពាន​​អាកាស រួចហៅសាច់ញាតិ​ឱ្យ​មក​យក​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្រីស្រស់អកហ្សើបុកបង្កាន់ដៃស្ពាន​​អាកាស រួចហៅសាច់ញាតិ​ឱ្យ​មក​យក​

1 ខែ មុន
  • Phnom Penh

​រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​​ព្រូស​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​សង្ស័យ​ព្យាយាម​កាច់ចង្កូត​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​គ្នា​​ក៏​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ពេញទំហឹង ​បណ្តាល​ឱ្យ​រងការខូចខាតផ្នែក​​ខាងមុខ ចំណែក​នារីជា​អ្នកបើកបរពុំមានរងគ្រោះថ្នាក់អ្វីឡើយ ។ ​ហេតុការណ៍​​ខាងលើ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​​ឈានចូលព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១​ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ…

​រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​​ព្រូស​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​សង្ស័យ​ព្យាយាម​កាច់ចង្កូត​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​គ្នា​​ក៏​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ពេញទំហឹង ​បណ្តាល​ឱ្យ​រងការខូចខាតផ្នែក​​ខាងមុខ ចំណែក​នារីជា​អ្នកបើកបរពុំមានរងគ្រោះថ្នាក់អ្វីឡើយ ។

​ហេតុការណ៍​​ខាងលើ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​​ឈានចូលព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១​ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុខ​ពេល​កើតហេតុ គេ​ឃើញ​នារី​​រូបស្រស់​​មិនស្គាល់អត្តសញ្ញាណ​ម្នាក់ បាន​​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាកព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ​2BG-4669 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ​ក្នុង​ទិស​ដៅ​ពី​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​ទៅ​កាន់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។

​តាម​ប្រភពព័ត៌មានបានបន្ត​ថា លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្តម៉ាកព្រូស​​នោះ​ក៏​បាន​អក​​ហ្សើ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​។ ខណៈនោះ​រថយន្ត​ម៉ាក​ព្រូស​បាន​ព្យាយាម​កាច់ចង្កូត​គេច​ទៅ​ខាងស្ដាំ ក៏​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​កាង​និង​បាក់​កាឡេ​កង់​ខាង​មុខ​ចំហៀង​ខាងស្ដាំ​បើក​ទៅ​មុខ​លែង​រួច​។

ភ្លាម​ៗ​នោះ​នារី​រូប​ស្រស់​ដែល​ជា​អ្នកបើកបរ​រថយន្ត​ក៏​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឲ្យ​មក​កន្លែង​កើតហេតុ រួច​ក៏​ឡើង​ជិះ​ម៉ូតូ​ម៉ាក​ស្គូពី​មួយ​គ្រឿង​របស់​សាច់ញាតិ​ជិះ​ចេញពី​កន្លែង​កើតហេតុ​បាត់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕ (កែសម្រួលដោយ ៖ ធីតា​)