ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទកាសែត​បង្ហាញ​ឯកសារ​ឈ្នះ​ក្តី​​លក់​​ដី​ចែក​គ្នា​អស់ហើយ លោក​ដួង តារា ហៅ​ទៅ​ដោះស្រាយ​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួ​សារបាន​ធ្វើ​សន្និសីទកាសែត បង្ហាញ​ឯកសារ​ដល់​សាធារណជន និង​បាន​ផ្តល់​ជា​ដំណឹង​ដល់​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តី​ការគណៈរដ្ឋមន្ត្រី ឱ្យ​បាន​ជ្រាប​ថា ដី​ទំនាស់​ប្រមាណ​ជាង​១០​ឆ្នាំ​នោះ…

រាជធានី​ភ្នំពេញ ៖ អតីត​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួ​សារបាន​ធ្វើ​សន្និសីទកាសែត បង្ហាញ​ឯកសារ​ដល់​សាធារណជន និង​បាន​ផ្តល់​ជា​ដំណឹង​ដល់​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តី​ការគណៈរដ្ឋមន្ត្រី ឱ្យ​បាន​ជ្រាប​ថា ដី​ទំនាស់​ប្រមាណ​ជាង​១០​ឆ្នាំ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​, ហើយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ធ្វើ​ប្លង់​រឹង​ឯកភាព​លក់​យក​លុយ​ចែក​គ្នា​អស់ហើយ មិន​ត្រូវ​លើកយក​មក​ដោះស្រាយ​ទៀត​នោះ​ទេ ។

ការ​ធ្វើ​សន្និសីទ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បន្ទាប់​ពី​ប្រជាពលរដ្ឋ ដែល​ជា​សមាជិក ចំនួន​២​នាក់ មិន​ទទួលយក​ចំណែក​របស់​ខ្លួន ហើយ​បាន​កៀរគរ​ប្រជាពលរដ្ឋ​ដើម្បី​តវ៉ា នៅ​លើ​ដី​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ហើយ​ត្រូវ​បាន​លោក​ដួង តារា អញ្ជើញ​ចុះ​ទៅ​សាកសួរ និង​ហៅ​ទៅ​ជួប​ដោះស្រាយ ។

នៅ​ក្នុង​សន្និសីទកាសែត លោកស្រី ព្រីង សុ​ជាតិ អតីត​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៦៣​គ្រួសារ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​លោកស្រី ជា សា​រ៉ុ​ម បាន​កៀរគរ​ប្រជាពលរដ្ឋ ដើម្បី ធ្វើការ​តវ៉ា លោក​ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អ​ញ្ចើ​ញ​រូប​គាត់​ទៅ​ជួប​ដោះស្រាយ នៅ​វិមាន​សន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ដោយ​មានការ​ចូល​ពី​លោក​មួ​ង ឃី​ម ផង​ដែរ ។

តំណាង​រូប​នោះ ក៏​បាន​អះអាង​ថា ក្នុង​ហៅ​ជួប​ដោះស្រាយ លោក ដួង តារា ក៏​បានឱ្យ​គាត់​ហៅ​ក្រុមហ៊ុន​ចេញ​មុខ មក​ដោះស្រាយ​ចេញ​លុយ​ឱ្យ​ភាគី​ខាង​លោកស្រី​ជា សា​រ៉ុ​ម ចំនួន ១០​នាក់​ទៀត​។ បើ​ពុំនោះ គាត់​នឹង​ធ្វើ​របាយការណ៍​ទៅ​សម្តេច​តេ​ជោ ឱ្យធ្វើ​ការ​វះកាត់​។

លោកស្រី តំណាង​រូប​នោះ ក៏​បាន​បញ្ជាក់​ថា ដី​នោះ ទំនាស់​ចប់​ជា​ស្ថាពរ មិន​ត្រូវ លោក ដួង តារា ហៅ​មក​ដោះស្រាយ​ទៀត​នោះ​ទេ គឺ​គាត់​គ្មាន​សិទ្ធិ​នោះ​ទេ​។ នៅ​ក្នុង​ការ​ជួប​នោះ លោក​រដ្ឋ​លេខា​ធិការ ក៏​បាន​ជួប​សាកសួរ និង​មើល​ឯកសារ តែ​ម្ខាង ចំណែក​ខាង​គាត់​ពុំ​ត្រូវ​បាន​សាកសួរ និង​សួរ​រក​ឯកសារ​ឡើយ​។

ដី​នោះ​មាន​ទំហំ​ប្រមាណ​ជាង​៩០០០​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ជា​ដី​រួម របស់​ប្រជាពលរដ្ឋ​ចំនួន​១៦៣​គ្រួសារ​ដែល​បាន​ឈ្នះក្តី​ពី​លោក គឹ​ម កៅ ជា​តំណាង​ឱ្យ​ក្រុមហ៊ុន គឹ​ម​ហាប់ តាម​អំណាច​សាលដីកា​តុលាការ​កំពូល ហើយ​បាន​ចុះ​អនុវត្ត​សាលក្រម តាំងពី​ឆ្នាំ​២០១៨ ប្រគល់​ដី​នោះ ឱ្យ​ប្រជាពលរដ្ឋ​រួច​ហើយ ។

លោកស្រី​តំណាង​ក៏​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ដី​រួច​ហើយ ត្រូវ​បាន​អាជ្ញាធរ រាជ​ធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ៍​កម្ម និង​សំណង់ ក៏​បាន​ធ្វើ​ប្លង់​រឹង​ជូន​ប្រជាពលរដ្ឋ ដែល​មាន​រូប​គាត់​ជា​តំណាង​។

ដោយសារ​តែ​ដី​រូ​ម ប្រជាពលរដ្ឋ​ចំនួន​១៦១​គ្រួសារ ក៏​បាន​ឯកភាព​លក់​នៅ​តែ​២​គ្រួសារ របស់​លោកស្រី ជា សា​រ៉ុ​ម មិន​ព្រម​លក់ ទើប​អាជ្ញាធរ​រៀបចំ​កាត់​ដី ចំណែក​របស់​គាត់​ចេញ ហើយ​លោកស្រី​ជា សា​រ៉ុ​ម មិន​សុខចិត្ត ក៏​បាន​បន្ត​ធ្វើការ​តវ៉ា​រហូត ។

លោកស្រី ព្រីង សុ​ជាតិ ក៏​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​លក់​ចែក​ដី​គ្នា សុទ្ធតែ​មាន​ឯកសារ​គតិ​យុត្តិ ដែល​ទទួលស្គាល់​ពី​តុលាការ​ទាំង​៣​ថ្នាក់ និង​មាន​អាជ្ញាធរ​ដឹង​ឮ​ទាំង​បញ្ជី​ឈ្មោះ របស់​ប្រជាពលរដ្ឋ​ចំនួន​១៦៣​គ្រួសារ ។ បើ​ឈ្នះក្តី នៅ​តុលាការ​៣​ថ្នាក់ ហើយ​អាជ្ញាធរ ដឹង​ឮ​រៀបចំ​ឯកសារ​លក់​ដី​នោះ ដោយ​ស្រប់ច្បាប់​ហើយ បែរជា​លោក​ដួង តារា លើកយក​មក​ដោះស្រាយ​ទៀត តើ​ត្រឹមត្រូវ​ទេ? គួរតែ​ដោះស្រាយ​នូវ​ទំនាស់​ដីធ្លី​ណា ដែល​មិន​ទាន់​ចប់​ទៅ​។

គួរ​បញ្ជាក់​ថា ដី​ទំនាស់​នោះ បាន​ប្តឹងប្តល់​គ្នា​អស់​រយៈពេល​ជាង​១២​ឆ្នាំ រហូត​បាន​ឈ្នះ​។ នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ ២០១៨ នៅ​ពេល​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ចុះ​ទៅ​អនុវត្ត​សាលដីកា​កំពូល ប្រគល់​ដី​ឱ្យ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ បាន​នាំ​គ្នា​លើក​បដា និង​កាន់​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហាក្សត្រ​, រូបថត​សម្តេច​តេ​ជោ ដើម្បី​អបអរសាទរ និង​គាំទ្រ​ចំពោះ​រាជ​រដ្ឋបាល​ភិ​បាល និង​តុលាការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ