ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិត​២នាក់ក្នុង​ចំណោម​៣នាក់ ខណៈនាំគ្នា​ជញ្ជាត់ត្រី​ក្នុងទឹករណ្តៅ​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​​បាន​ឲ្យ​ដឹង​ថា កាលពី​វេ​ល​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ មាន​មនុស្ស​២​នាក់​​បាន​​បាត់បង់​អាយុជីវិត និង​ម្នាក់​​ទៀត​​រួច​ផុត​ពី​គ្រោះថ្នាក់ ដោយ​ខ្សែភ្លើង​ឆក់​នៅ​ចំណុច​​ទឹក​រណ្តៅ​​ដែល​គ្រឿងចក្រ​អា​អិ​ច​ជីក​កាយ​យក​ដី ​បន្ទាប់ពី​គាត់​​នាំ​គ្នា​ទៅ​ជញ្ជាត់​ត្រី​ក្រឹម​ក្នុង​​រណ្តៅ​ទឹកនោះ…

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​​បាន​ឲ្យ​ដឹង​ថា កាលពី​វេ​ល​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ មាន​មនុស្ស​២​នាក់​​បាន​​បាត់បង់​អាយុជីវិត និង​ម្នាក់​​ទៀត​​រួច​ផុត​ពី​គ្រោះថ្នាក់ ដោយ​ខ្សែភ្លើង​ឆក់​នៅ​ចំណុច​​ទឹក​រណ្តៅ​​ដែល​គ្រឿងចក្រ​អា​អិ​ច​ជីក​កាយ​យក​ដី ​បន្ទាប់ពី​គាត់​​នាំ​គ្នា​ទៅ​ជញ្ជាត់​ត្រី​ក្រឹម​ក្នុង​​រណ្តៅ​ទឹកនោះ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ជន​រង​គ្រោះ​​ទាំង​​៣នាក់​ខាងលើ​រួម​មាន ១-ឈ្មោះ សាន ធា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លក ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ​បាត់បង់ជីវិត ២-​ឈ្មោះ បៀ ថៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ក្រឹះ​ស្នា ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត បាត់បង់ជីវិត ​និង​៣-ឈ្មោះ ប្រែង លិ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ​រួចផុតពីគ្រោះថ្នាក់ដល់ជីវិត​។

តាម​សេចក្តី​រាយ​ការណ៍​​​បាន​បន្ត​ថា ករណី​ខាងលើ​នេះ ដំបូង​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​នាំ​គ្នា​យក​ឈ្នាង​ទៅ​ជញ្ជាត់​យក​ត្រី​ក្រឹម​នៅ​ក្នុងទឹករណ្តៅ​ខាងលើ​​នោះ ហើយ​ក៏​បាន​ប៉ះ​ខ្សែភ្លើង​ បណ្ដាល​ឱ្យ​ឆក់​​បាត់បង់ជីវិត​ទាំង​​២​នាក់​តែ​ម្ដង​ ដោយឡែកម្នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត​ ។

​រណ្តៅ​ទឹក​ដែល​គ្រឿងចក្រ​អា​អិ​ច​កាយ​ដី​​ខាងលើ​នោះ ជា​របស់​​មន្ត្រី​នគរបាល​​មួយរូប​ ដែល​នៅ​ប្រចាំការ​រាល់ថ្ងៃ នឹង​ជា​អ្នកយាម​ចាំ​រោង​ដាក់​សត្វ​ជ្រូក​ឱ្យ​ថៅកែ​មួយរូប​ ហើយ​មន្ត្រី​នគរបាល​រូប​នោះ​បាន​រាយ​ខ្សែភ្លើង ភ្ជាប់​ជាមួយនឹង​ខ្សែលួស​ព័ទ្ធ​នៅ​ក្បែររណ្តៅ​ទឹក​នោះ ជាការ​ការពារ​ដើម្បី​ទុក​ទឹក​ប្រើប្រាស់ ​ស្រាប់តែ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ជញ្ជាត់​យក​ត្រី​ក្រឹម​ក្នុង​​រណ្តៅ​ទឹក​នោះ ទើប​បណ្តាល​ឲ្យ​ចរន្ត​​អគ្គិសនី​​ឆក់​​បាត់បង់ជីវិត​ទាំង​២​នាក់ ​និង​ម្នាក់​រួច​ផុត​ជីវិត ។

​បច្ចុប្បន្ន សពជនរងគ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ