ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ម៉្លេះ! រថយន្ត​ខ្ទេច​គ្មាន​សល់ មនុស្ស​​៤​នាក់​ជួប​គ្រោះ​​នៅ​​លើ​ផ្លូវ​ជាតិ​លេខ​៤

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​២​នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពី​ជួប​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​៤​នាក់​បាន​ធ្វើ​ដំណើរ​ត្រឡប់​វិញ​ជិត​ដល់​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ទៅ​ហើយ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​30​នាទី​យប់ ថ្ងៃ​ទី​16 ខែមករា…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​២​នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពី​ជួប​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​៤​នាក់​បាន​ធ្វើ​ដំណើរ​ត្រឡប់​វិញ​ជិត​ដល់​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ទៅ​ហើយ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​30​នាទី​យប់ ថ្ងៃ​ទី​16 ខែមករា ឆ្នាំ​២០២១ គ្នា​ពេក​ជន​រង​គ្រោះ​ទាំង 4 នាក់ ធ្វើ​ដំណើរ​ត្រឡប់ ជិត​ដល់​លំនៅ​ដ្ឋា​ន របស់​ខ្លួន​។

យោង​តាម​ប្រភព​បឋម​ពី​កន្លែង​កើតហេតុ លោក​វរសេនីយ៍ឯក ហ៊ួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៦ មក​រា ២០២១ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ស្ថិត​នៅ​ភូមិ​អូរ​ឧកញ៉ា​​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ១៩៧-១៩៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដែល​បង្ក​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3E-7497 ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ រួច​ក៏​បុក​ជាមួយនឹង​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក TOYOTA COROLLA ពណ៌​សំបក​ឪឡឹក ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2C-0818 មាន​ទិស​ដៅ​ពី​ផ្ទុយ​គ្នា បើកបរ​ដោយ​ឈ្មោះ យី ផ​ល្លេង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ (​បាត់បង់​ជីវិត​) និង​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ទៀត ១-​ឈ្មោះ ទេស អាទិ​ការ ភេទ​ស្រី អាយុ​៤១​ឆ្នាំ (​របួសធ្ងន់​), ២-​ឈ្មោះ សា​សា ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​របួសធ្ងន់​) និង​៣-​ឈ្មោះ លី​ន អាយុ​២៩​ឆ្នាំ (​បាត់បង់​ជីវិត​) អ្នក​ទាំង​៤​មាន​ទីលំនៅ​ក្នុងភូមិ​ដូន​លយ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​២​នាក់​ត្រូវ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​២​នាក់​ទៀត​រង​របួសធ្ងន់​។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លី​និ​ច​ឯកជន នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង រីឯ​វត្ថុ​តាង​រថយន្ត​ទាំង​២ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​។ ដោយឡែក​អ្នកបើកបរ​រថយន្ត HYUNDAI បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពេល​កើតហេតុ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ