ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមយុទ្ធ​បា.ញ់​សាក​មី​ស៊ីល​ច្រើន​គ្រាប់​ប្រឆាំង​​​​គោលដៅ​លើគោក ​និង​ក្នុង​សមុទ្រ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​យោធា​មានឈ្មោះ​ថា GRAND PROHETE15 ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​​មក​រា​មក កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់ បាន​ធ្វើ​ត្រាប់​វាយប្រហារ​គោលដៅ​ជា​ច្រើន​​របស់​សត្រូវ ក្នុង​តំបន់​វាយ​ខ្សាច់​ភាគ​កណ្ដាល​អ៊ីរ៉​ង់​។…

ប្រទេស​អ៊ី​រ៉​ង់ ៖ ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​យោធា​មានឈ្មោះ​ថា GRAND PROHETE15 ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​​មក​រា​មក កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់ បាន​ធ្វើ​ត្រាប់​វាយប្រហារ​គោលដៅ​ជា​ច្រើន​​របស់​សត្រូវ ក្នុង​តំបន់​វាយ​ខ្សាច់​ភាគ​កណ្ដាល​អ៊ីរ៉​ង់​។ រួច​នា​ថ្ងៃ​ទី​១៦ ខែ​មក​រា ឆ្នាំ២០២១ ​ទិស​ដៅ​ឯទៀត​ៗ ដែល​សន្មត់​ទុក​នៅ​ភាគ​ខាងជើង​មហាសមុទ្រ​ឥណ្ឌា​រង​ការ​កម្ទេច​។

ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ​មក​រា​មក ក្នុង​សមយុទ្ធ​នោះ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍ បាន​បាញ់​នា​ថ្ងៃ​ទី​១៦​ មក​រា នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ឆ្ងាយ​​ជា​ច្រើន​គ្រាប់ ប្រឆាំង​គោលដៅ​ផ្សេង​ៗ សន្មត់​ថា​ជា​របស់​ពួក​សត្រូវ ស្ថិត​ក្នុង​ចម្ងាយ​ដល់​១.៨០០​គីឡូម៉ែត្រ​នា​ភាគ​ខាងជើង​មហាសមុទ្រ​ឥណ្ឌា​។ នេះ​ជា​ការ​អះអាង​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អីរ៉​ង់ ​TASNIM​។

បណ្ដា​វី​ដេ​អូ​បង្ហាញ​ពី​ការ​បាញ់​មី​ស៊ីល​ទាំងនោះ ត្រូវ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​មួយ​របស់​ប្រទេស​។ មេបញ្ជាការ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង​ឧត្ដមសេនីយ ហូ​ស​សេន​សាឡា​មី​គូសបញ្ជាក់​ថា មី​ស៊ី​ល​ទាំងនោះ​អាច​កម្ទេច​បណ្ដា​នាវាចម្បាំង​សត្រូវ ក្នុង​នោះ​រួម​ទាំង​នាវា​ផ្ទុក​យន្តហោះ​ផង ដែល​នោះ​ជា​ទិស​ដៅ​សំខាន់​របស់​ប្រទេស​ខាង​ផ្នែក​ការពារ​។

នា​ពេល​មុន​នេះ​មី​ស៊ី​ល​ជា​​ច្រើន​គ្រាប់ ត្រូវ​បាន​បាញ់ ប្រឆាំង​បណ្ដា​គោលដៅ​ស្ថិត​ក្នុង​តំបន់​វាល​ខ្សាច់​ដ៏​ធំ​ល្វឹងល្វើយ នា​ភាគ​កណ្ដាល​ប្រទេស​។ ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉​ង់ ​IRNA ​រាយការណ៍​ថា ក្នុង​ដំណាក់កាល​ដំបូង​នៃ​សមយុទ្ធ បណ្ដា​ដ្រូ​ន​ប្រយុទ្ធ​បាន​វាយប្រហារ កម្ទេច​ទាំងស្រុង​បណ្ដា​ប្រព័ន្ធ​ការពារ ប្រឆាំង​មី​ស៊ី​ល​សន្មត់​ថា​ជា​របស់​ពួក​សត្រូវ ជាមួយ​មី​ស៊ីល​បាលី​ស្ទិ​ក​ជំនាន់​ថ្មី CGRI ធុន​ZOLFAQAR ធុន ZELZAL និង​ធុន ​DEZFUL ។ មី​ស៊ីល​ទាំងនេះ ​ត្រូវ​បាន​បាញ់​សំដៅ​បណ្ដា​គោលដៅ​រៀបចំ​ទុក​មុន ហើយ​កម្ទេច​គោលដៅ​ទាំងនោះ​។

សមយុទ្ធ​យោធា​បាញ់​មី​ស៊ី​ល​ទំនើប​ៗ​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង រវាង​ក្រុង​តេ​ហេ​រ៉​ង់​ និង​ក្រុង​វ៉ា​ស៊ី​ន​តោន ដែល​កើត​មាន​បន្ទាប់​ពី​ការ​​​ផ្តាច់​ជីវិត​ឧត្ដមសេនីយ​អ៊ី​រ៉​ង់​កា​សេ​ម​សូឡី​ម៉ា​នី នៅ​ព្រ​លាន​យន្តហោះ​ក្រុង​បា​ដា​ដ កាលពី​ខែមករា ​​ឆ្នាំ​២០២០៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ