ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកឡានថា ដឹងកិនដែរ ស្មាន​តែ​កិន​ផ្លែដូង មិនដឹងថាកិនក្មេងឡើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​ថយក្រោយ​ក្នុងគោល​​បំណង​ទៅ​ចូលរួម​ពិធី​មង្គលការ​មិត្ត​នៅ​ឯ​ខេត្តកំពត ប៉ុន្តែ​ជា​អកុសល​ស្រាប់តែ​កិន​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​ដែល​ជា​កូនចៅ​អ្នក​ជិតខាង​ បណ្ដាល​ឲ្យ​បែកក្បាលបាត់បង់​ជីវិត​យ៉ាង​អាណោច​អ​ធ័​ម ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ​​មិត្តភាពខ្មែរ-សូវៀត ​។​ បន្ទាប់​​ពីកើតហេតុ ​អ្នកបើកបរ​រថយន្ត​រូប​នោះ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ​ដោយ​គាត់​ប្រាប់​ថា…

​រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​ថយក្រោយ​ក្នុងគោល​​បំណង​ទៅ​ចូលរួម​ពិធី​មង្គលការ​មិត្ត​នៅ​ឯ​ខេត្តកំពត ប៉ុន្តែ​ជា​អកុសល​ស្រាប់តែ​កិន​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​ដែល​ជា​កូនចៅ​អ្នក​ជិតខាង​ បណ្ដាល​ឲ្យ​បែកក្បាលបាត់បង់​ជីវិត​យ៉ាង​អាណោច​អ​ធ័​ម ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ​​មិត្តភាពខ្មែរ-សូវៀត ​។​

បន្ទាប់​​ពីកើតហេតុ ​អ្នកបើកបរ​រថយន្ត​រូប​នោះ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ​ដោយ​គាត់​ប្រាប់​ថា គាត់​គ្មាន​ចេតនា​នោះ​ទេ ដោយនៅ​ពេល​ថយ​រថយន្ត​អត់​បានឃើញ​ក្មេង​ស្រី​រង​គ្រោះឡើយ​ ហើយ​ក៏​ដឹង​ថា​កិន​ដែរ ប៉ុន្តែ​ស្មានថា​កិន​ផ្លែ​ដូង មិនដឹង​ថា ​កិន​មនុស្ស​បែប​នេះ​ឡើយ​។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ ២០២១ នៅ​​ចំណុច​ក្នុង​បុរី​លឹ​ម​ឈាង​ហោ​ចំការ​ដូង ផ្ទះ​លេខ​១៨ A1EO ផ្លូវ​លេខ​២ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​អូ អាត​នី​តា អាយុ​៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​បាន​រថយន្ដ​ម៉ាក​ម៉ា​ស្តា​១​គ្រឿង ​ពណ៌​​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BG-08​31 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​នូ សានិ​ត អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣ ​ក្នុងបុរី​ខាងលើ​​។

តាម​ប្រភព​ព័​ត៍​មានបាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​លេង​នៅ​មុខ​ផ្ទះ​ខាងក្រោយ​រថយន្ត​ម៉ា​ស្ដា ចំណែកឯ​ម្ចាស់​រថយន្ត​បាន​ប្រញាប់​ទៅ​ចូលរួម​ពិធី​មង្គលការ​មិត្តភក្ដិ​នៅ​ខេត្តកំពត បាន​ឡើង​បើកបរ​រថយន្ត​ថយក្រោយ​ដោយ​ពុំ​បាន​មើល​មុខ ​មើល​ក្រោយ​ឡើយ​ ។​ ខណៈនោះ​ក៏​បាន​កិន​ក្មេង​ស្រី​រង​គ្រោះ​ចំ​ក្បាល​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​នាំ​យក​ក្មេង​ស្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​​​មិត្តភាពខ្មែរ-សូវៀត ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗដែរ​ ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ក៏​បាន​​បាត់បង់​ជីវិតទៅហើយ​ ​ដោយឡែក​​បុរស​ម្នាក់​ដែល​ត្រូវ​​ជា​ជីតា​របស់​ក្មេង​ស្រី​រូប​នោះ​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​យ៉ាង​ខ្លាំង​ ព្រោះតែ​អាណិត​ចៅ​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍​ដង្កោ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​ព្រមទាំង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​នាំ​យក​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ផ្លូវច្បាប់​៕​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ